ខេត្តកោះកុង៖ សមត្ថកិច្ចនិងគ្រូពេទ្យបាននិយាយនៅព្រឹកថ្ងៃអាទិត្យទី៧ខែឧសភាថាកាលយប់មិញវេលាម៉ោង១២ៈ៥០នាទី ថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០១៧នេះ មានកម្មករប្រមាណជាង១៨នាក់ នៅរោងចក្រយ៉ាសាគិ ស្ថិតផលិតខ្សែភ្លើងនៅភូមិចាំយាម ឃុំប៉ាក់ខ្លង់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដួលសន្លប់ជាបន្តបន្ទាប់។
ក្រុមកម្មការិនីបាននិយាយថាពួកគាត់មិនដឹងពីមូលហេតុនៃការដួលសន្លប់របស់ពួកគាត់បណ្តាលមកពីអ្វីឡើយទេ។មុនដំបូងមានកម្មការិនីពី២នាក់ទៅ៣នាក់បានដួលសន្លប់សង្ស័យថាមានសភាពខ្សោយ។តែក្រោយមកមានអ្នកសន្លប់បន្តបន្ទាប់ពីឃើញមានកម្មការិនីសន្លប់។
ប្រភពពីកម្មករកម្មការិនីនៅក្នុងរោងចក្រនេះបានឱ្យដឹងថា ការដួលសន្លប់នេះបានចាប់ផ្តើមតាំងពីម៉ោងជាង១២យប់ថ្ងៃទី៦ឧសភា ដោយដំបូងត្រឹមតែ២ ទៅ ៣ នាក់ប៉ុណ្ណោះ។ប៉ុន្តែក្រោយមក ការដួល សន្លប់បានកើនឡើងយ៉ាងច្រើនរហូតដល់ ១៨ នាក់។ នៅពេលនេះកម្មការិនីដែលដួលសន្លប់ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុងដើម្បីជួយសង្រ្គោះ។
បើតាមការអះអាងរបស់កម្មករគឺការដួលសន្លប់នេះកើតឡើងដោយសារតែភ្លើងចុះខ្សោយបណ្ដាលឲ្យខ្វះខ្យល់អ៊ុកស៊ីសែន នៅក្នុងរោងចក្រប៉ុន្តែអ្នកខ្លះទៀតអះអាងថា បណ្តាលមកពីបញ្ហាសុខភាពរបស់កម្មករិនីទាំងនោះ។
សូមបញ្ជាក់ផងដែរថា បើតាមការជួនដំណឹងរបស់ក្រុមគ្រូពេទ្យថា កម្មការនីដែរដួលសន្លប់ទាំង១៨នាក់ នោះមិនមាននាក់ណាម្នាក់ប៉ះពាល់ដល់សុខភា៕