MENU
ពលរដ្ឋក្រុងភ្នំពេញលែងខ្វះទឹកស្អាត ព្រោះរោងចក្រផលិតទឹកស្អាតនៅសង្កាត់នីរោធ ជំហានទី២តម្លៃជាង៦០លានដុល្លារ ត្រូវបានបើកប្រើប្រាស់នៅថ្ងៃនេះ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៥ មេសា ២០១៧, ០៩:១០ | ៧៦១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី០៥ ខែមេសានេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២តម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២នេះ អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ នេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅដើមខែសីហា ឆ្នាំ២០១៤ ដោយប្រើរយៈពេលសាងសង់ ៣០ខែ ដោយប្រើថវិកាសរុបចំនួន ៦០,៩០លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២៤,៩០លានដុល្លារអាមេរិក និងថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏ចំនួន ៣៦លានដុល្លាអាមេរិក។ ការសាងសង់បានបញ្ចប់ជាស្ថាព នៅខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺបញ្ចប់មុនផែនការចំនួន ៤ខែ។

ក្រោយពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២នេះ ដាក់ឱ្យដំណើរការ អង្គភាពរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញអាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចបម្រើសេចក្តីត្រូវការទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានប្រមាណ ៣៣១ពាន់អតិថិជនក្នុងឆ្នាំ២០១៧នេះ។ ការផ្តល់សេវាជូនប្រជាពលរដ្ឋនឹងសម្រេចបានប្រមាណ៨៥ភាគរយ។

ដើម្បីឆ្លើយតបទៅនឹងសំណូមពរប្រើប្រាស់ទឹកនៅរាជធានីភ្នំពេញ ដែលចេះតែកើនឡើងយ៉ាងគំហុកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការវិនិយោគលើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកជាបន្តបន្ទាប់ ដូចជាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងពង្រីកបណ្តាញចែកចាយទឹកសរុបជាទឹកប្រាក់វិនិយោគចំនួន ១១៥លានដុល្លាអាមេរិក ។

ក្នុងនោះអង្គភាពបានចំណាយថវិកាបដិភាគចំនួន ១៣លានដុល្លាអាមេរិក និងថវិកាកម្ចីពីដៃគូអភិវឌ្ឍចំនួន ១០២លានដុល្លាអាមេរិក មានដូចជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD), ធនាគារពិភពលោក(WB), និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។

បន្ថែមលើការវិនិយោគដ៏ធំនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលហិរញ្ញប្បទានផ្ទាល់លើកទី៣ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ព្រមទាំងបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រើប្រាស់ថវិកាបដិភាគរបស់ខ្លួន ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានសមត្ថភាពផលិត ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់នៅជំហានទី១ ចំនួន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ៕   

Tags:
  • ពលរដ្ឋ
  • រោងចក្រ
  • ទឹកស្អាត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥