MENU
ក្រុមហ៊ុនរោងចក្រកាត់ដេរយីហោ អាលីម អត់បើកប្រាក់ឈ្នួលកម្មករចំនួន៩០នាក់ ផ្ទុះកូដកម្ម
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី៣១ មីនា ២០១៧, ១១:៣៦ | ៦៧១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ កម្មកររោងវក្រកាត់ដេរសម្លៀកបំពាក់ចំនួន៩០នាក់ បម្រើការងារក្នុងរោងចក្រអាលីម ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ បន្ទាប់ពីថៅកែក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យ ពេញ១ខែស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ ប្រមូលផ្តុំគ្នាធ្វើកូដកម្មរកប្រាក់ឈ្នួល ។

តាមអាជ្ញាធរបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកយុីហោ អាលីមខាងលើ មានកម្មករចំនួន៩០នាក់ហើយក្រោយពីកម្មករទាំងនោះបម្រើការងារពេញមួយខែបែជាក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យឡើយ អស់រយះពេល១ខែកន្លងមកហើយ ទើបនៅព្រឹកថ្ថៃទី៣១ ខែមិនា ឆ្នាំ២០១៧នេះ កម្មករប្រមូលផ្តុំផ្ទុះកូដកម្មទាមទារ រកប្រាក់ខែ ។

តាមសម្តីកម្មករបានឲ្យដឹងថាកម្មករទូទាំងរោងចក្រខំបម្រើការងារឲ្យក្រុមហ៊ុនខាងលើតែខាងក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យឡើយប៊ ទើបក្រុមកម្មករប្រឈមជួបនូវបញ្ហាកង្វះ ប្រាក់ឈ្នួល ថ្លៃផ្ទះជួលហូបចុកប្រចាំថ្លៃ ។ កម្មករបន្តទៀតថា អស់រយៈពេល១ខែកន្លងមកហើយ ថ្វីកាលបើខាងក្រុមហ៊ុនមិនទាន់បានទូទាត់ប្រាក់ឈ្នួលជូនកម្មករ តែបែជាស្ងាត់ៗខាងក្រុមហ៊ុនលួចជ្រើសរើសកម្មករថ្មីចូលបម្រើការងារជំនួសវិញ ។ បាតុភាពមិនប្រក្រតីរបស់ក្រុមហុ៊នខាងលើ ទើបក្រុមកម្មករមិនសុខចិត្តត្បិតលុយឈ្នួលខ្លួនឯង ផ្តុំគ្នាតវ៉ាទាមទារ រកដំណោះស្រាយ ជាមុនសិន។ទោះជាការតវ៉ារបស់បងប្អូនកម្មករទាំង៩០នាក់ នៅមុខក្រុមហុ៊នក៏ដោយ នីមិនទាន់មានដំណោះស្រាតណាមួយ រវាងថៅកែក្រុមហ៊ុនជាកម្មករឡើយ ៕

Tags:
  • ក្រុមហ៊ុន
  • រោងចក្រ
  • ផ្ទុះកូដកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥