MENU
កម្មការិនី៥៨នាក់ នៅរោងចក្រកាត់ដេរ ធៀន ស៊ុង ខេមបូឌា ហ្គាមេន ដួលសន្លប់មិនដឹងមូលហេតុ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២០ មីនា ២០១៧, ១៤:០០ | ៦៥០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  អាជ្ញាធរមូលដ្ឋានបាននិយាយថាកម្មការិនី៥៨នាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឈ្មោះយ៉ីហោ ធៀន ស៊ុងដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិព្រៃព្រីងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ គេឃើញមានកម្មការិដួលសន្លប់ជាបន្តបន្ទាប់ ចំនួន៣ថ្ងៃជាប់ៗគ្នាមកហើយ មកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ កម្មករចំនួន៥៨នាក់ បានដួលសន្លប់បន្តគ្នា តែត្រូវបានថៅកែក្រុមហ៊ុនព្យាយាមបិទបាំងពត៌មាន និងមិនអនុញាតិឲ្យសមត្ថកិច្ចចូលទៅសួរនាំឡើយថែមទាំងបញ្ជាឲ្យកងសន្តិសុខបិទទ្វាររបងសុខចិត្ត លួចដឹកជនរងគ្រោះចេញស្ងាត់តែមិនអាចគេចផុតពីកាមេរ៉ារបស់អ្នកសាព័ត៌មានបានឡើយ ។

តាមសម្តីកម្មករបានរអ៊ូរទាំថាថៅកឬក្រុមហ៊ុនកាលបើមានកម្មករភ័យស្លន់ស្លោ ដួលសន្លប់ជាបន្តបន្ទាប់ប៉ុណ្ណឹងហើយ នៅតែរារាំងកម្មករមិនឲ្យចេញមកក្រៅទោះជាមានកម្មករក្នុងសភាពបែបណាក៏ដោយ ខាងក្រុមហ៊ុនលួចហៅរថយន្តមកដឹកស្ងាត់ៗ ទោះជាសមត្ថកិច្ចអាជ្ញាធរចុះទៅសួរនាំក៏មិនខ្វល់រវល់និងមិនអនុញាតិឲ្យចូលដែរតែនៅគេចលាក់កំបាំងពីភ្នែកមហាជនបានដែរ ។

កម្មករបន្តទៀតថា បាតុភាពកម្មករដួលសន្លប់ក្នុងរោងចក្រខាងលើកើតឡើងតាំងពីរសៀលថ្ងៃទី១៧ ខែមិនាមកម្លេះផ្តើមចេញពីទុស្សេចរន្តភ្លើងថ្ងៃទី១ កម្មករសន្លប់ចំនួន២៧នាក់ថ្ងៃទី២ កម្មករដួលសន្លប់ចំនួន៧៤នាក់ ហើយសម្រាប់ថ្ងៃទី៣ ទី២០ខែមិនានេះ ខណៈដែលបងប្អូនកម្មករ ដិតដាមដក់អារម្មណ៍ ភិតភ័យ មិនទាន់បាត់ស្ងត់ចិត្តផងស្រាប់តែនៅវេលាម៉ោង១០ព្រឹក មានកម្មករដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ចំនួន៥៨នាក់ ប្រុសម្នាក់ ។ កម្មករខ្លះបានលើកឡើងថា បរិយាកាសក្នុងរោងចក្រ ចូលមកដល់រដូវរាំងក្រៅស្ងួតនេះស៊ីតុណ្ហភាពកើនឡើងខ្ពស់ក្នុងរោងចក្រហប់ខ្យល់កង្វះអុកស៊ីហ្សែន ទើបធ្វើឲ្យកម្មករងាយជួប ដួលសន្លប់បែបនេះ ។  កម្មករបន្តទៀតថា ៣ថ្ងៃមកហើយ កម្មករទន់ដៃទន់ជើង សន្លប់ជាបន្តបន្ទាប់  បន្ទាប់ពីឃើញម្នាក់ដួលសន្លប់អ្នកផ្សេងៗទៀតឃើញសន្លប់ដែរ ទើបបង្កឲ្យព្រួយបារម្មណ៍ ។

តាមសាច់ញាតិបងប្អូនកម្មករបានរឹះគន់ផងដែរដល់ រោងចក្រខាងលើ ថ្វីកាលបើ មានកម្មករដួលសន្លប់យ៉ាងនេះទៅហើយ បែជាថៅកែព្យាយាមលាក់បាំងទៀត អូសបន្លាយពេលវេលា មិនអនុញាតិឲ្យកម្មករផ្សេងៗទៀតចេញមកក្រៅដើម្បីសម្របសម្រួលក្នុងបរិយាកាសល្អថ្មីមួយប្រសើរជានៅខាងក្នុងអ័ព្វអួរ រួមផ្សំជាមួយអារម្មណ៍ភិតភ័យផងទើបងាយគ្រោះថ្នាក់បែបនេះ ហើយថៅកែក៏មិនខ្វល់ជាមួយអ្នកអន្តរាគមន៍ដែរសុខចិត្តលួចដឹកជនរងគ្រោះស្ងាត់ៗសូម្បីអាជ្ញាធរ សមត្ថកិច្ចចុះទៅសួរនាំ បែជាមិនសហការណ៍ឡើយ ៕                       

Tags:
  • កម្មការិនី
  • រោងចក្រ
  • ដួលសន្លប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥