MENU
អគ្គិសនីកម្ពុជាប្រកាស ពីការបង្កើតរោងចក្រផលិតថាមពលដើរដោយធ្យូងថ្ម ទំហំ១៣៥MWនៅខេត្តព្រះសីហនុ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៧ មេសា ២០១៧, ០៧:៤១ | ៧៣៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖     អគ្គិសនីកម្ពុជានៅថ្ងៃទី២៦ខែមេសាឆ្នាំ២០១៧បានចុះហត្ថលេខាជាមួយក្រុមហ៊ុនGEនិងក្រុមម៉ាឡេស៊ីដើម្បីបង្កើតរោងចក្រផលិតថាមពលអគ្គិសនីទំហំ១៣៥MWនៅស្ទឹងហាវខេត្តព្រះសីហនុរបស់ក្រុមហ៊ុន(Cambodia Energy II Co,Ltd)។ក្រុមហ៊ុនGEប្រកាសកិច្ចព្រមព្រៀងរោងចក្រថាមពលនៅក្នុងប្រទេសកម្ពុជានិងជាលើកដំបូងរបស់ខ្លួននៃភាពជាថ្ងៃគូសហការផ្នែកឌីជីថលដើម្បីជួយបំពេញកំណើនតម្រូវការថាមពល។

ពិធីចុះហត្ថលេខនេះមានតំណាងក្រុមហ៊ុនGE ឯកអគ្គរដ្ឋទូតអាមេរិកលោក វីល្លៀម ហីត ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោកHidehisa HorinouchiនិងលោកRuzai Mohamad ទីប្រឹក្សារដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីនិងអ្នកចូលរួមប្រមាណ៥០នាក់ចូល ហើយពិធីនេះធ្វើឡើងនៅក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាអនុស្សរណៈនៃការយោគយល់គ្នាបានចុះហត្ថលេខារវាងក្រសួងរ៉ែនិងថាមពលនិងប្រព័ន្ធថាមពលចំហាយទឹករបស់ក្រុមហ៊ុនGEដើម្បីដំណើរការគ្រប់គ្រងការបំភាយឧស្ម័នឌីជីថលនិងកម្មវិធីភាគដំណើរការដោយប្រព័ន្ធPredix។ក្រុមហ៊ុនGEបានប្រកាសទទួលបានកិច្ចសន្យាជាមួយក្រុមហ៊ុនToshiba Plant System nig Service Corparation ដើម្បីផ្តត់ផ្គង់ឧបករណ៍សំខាន់ៗដល់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនៅស្ទឹងហាវខេត្តព្រះសីហនុ។

លោកកែវ រតនៈប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជាបានថ្លែងថាក្នុងឆ្នាំ២០០៩និងឆ្នាំ២០១០កម្ពុជាបាននាំទិញចូលអគ្គិសនីពីប្រទេសថៃវៀតណាមនិងឡាវប្រមាណ៨០%ក្នុងប្រព័ន្ធចែកចាយជាតិកម្ពុជា។តែដោយសារតែការខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាតែដោយសារតែបញ្ហាការវិវត្តធនធានផ្ទៃក្នុងរបស់កម្ពុជាយើងដូចជាវារីអគ្គិសនី ធ្យូងថ្មនាំចូលពីក្រៅមានតែក៍មានរោងចក្រនៅក្នុងប្រទេសកម្ពុជាផ្គំជាមួយប្រភពផ្សេងទៀត។

លោកបានលើកឡើងថា ”នេះជាមោទនភាពយើងធ្វើការពង្រីកការផ្គត់ផ្គង់ថាមពលដល់ប្រទេសបានហើយឥឡូវនេះនៅកម្ពុជាមានខ្សែដល់ណាមានភ្លើងអគ្គិសនីដល់នោះតែមានកន្លែងខ្លះខ្សែ។ការភិវឌ្ឍន៍នេះយើងបានកាត់បន្ថយការនាំចូលថាមពលពីថៃវៀតណាមនិងឡាវដែលពេលនេះនៅសល់ប្រមាណ២០%”ប៉ុណ្ណោះ។

លោកកែវ រតនៈបានលើកឡើងថា ”នេះជាការវិវត្តន៍ជាវិជ្ជមានមួយមានន័យថាបង្កើនការផ្គត់ផ្គង់មួយទូលំទូលាយ”។លោកថាការធ្វើដូច្នេះយើងធ្វើការប្តេផ្ញាចិត្តរកប្រភពនានាប្រែពីការផលិតដោយប្រើប្រេង។តែពេលនេះយើងប្រើថាមពលស្អាតគឺថាមពលវារីអគ្គិសនីជាថាមពលកកើតឡើងវិញ ថាមពលធ្យូងថ្មនិងថ្មស្អាត។លោកថា ”ថ្ងៃនេះមានសារៈសំខាន់ណាស់ដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនGEហើយឲ្យក្រុមហ៊ុននេះតាមដានការបំពុលបរិស្ថាន”។

លោកកែវ រតនៈបានលើកឡើងថានៅមានតំបន់ខ្លះនៅខ្វះភ្លើងអគ្គិសនីព្រោះមិនមានខ្សែអូសទៅដល់ហើយរង់ចាំខ្សែទៅដល់។ការវិនោយោគអគ្គិសនីតាមគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជារហូតដល់ឆ្នាំ២០៣០មានអគ្គិសនី។លោកថា៖”នៅឆ្នាំបន្តបន្ទាប់យើងនឹងមានភ្លើងអគ្គិសនីគ្រប់គ្រាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋត្រូវការ។យើងជឿជាក់ថាយើងអាចផ្គត់ផ្គង់នឹងសម្រេចគោលនៅនេះបាន”។

លោកវិទ័រ ចនណាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលកម្ពុជាបានថ្លែងថារោងចក្រថ្មីនៅខេត្តព្រះសីហនុនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាឲ្យសម្រេចបានគោលដៅថាមពលរបស់ខ្លួនជាអាទិភាពខ្ពស់ ដើម្បីបង្កើសមត្ថភាពថាមពលនិងសុវត្ថិភាពកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ជនបទនិងផែនការកំណើនសេដ្ឋកិច្ចជាតិ។

លោកបានលើកឡើងថា ជាមួយការបំពាក់បច្ចេកវិជ្ជាឈានមុខគេរបស់ក្រុមហ៊ុនGEគម្រោងនេះនឹងមានប្រសិទ្ធភាពខ្ពស់ដល់រោងចក្រដើដោយធ្យូងថ្មនៅក្នុងប្រទេសកម្ពុជា។រោងចក្រនេះនឹងត្រូវអភិវឌ្ឍ ហើយគ្រប់គ្រងដោយក្រុមហ៊ុន(Cambodia Energy II Co.Ltdរូមជាមួយក្រុមហ៊ុនTPSCជប៉ុន ដែលនាំមុខគេផ្នែកវិស្វកម្មនឹងសាងសង់(EPC)។នៅក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនTPSCជប៉ុន នេះក្រុមហ៊ុនGE( អាមេរិក)នឹងផ្គត់ផ្គង់កញ្ចប់សេវាថាមពលរួមបញ្ចូលគ្នាដែលរួមបញ្ចូលទាំងធុងទឹកក្តៅប្រព័ន្ធទឹកភ្លៀងអគ្គិសនីនិងបង្កើតចំណាយទឹក។

លោកSatoshi Sanada ប្រធានគម្រោងក្រុមហ៊ុនTPSCបានថ្លែងក្នុងពេលចុះហត្ថលេខាថា៖”យើងជ្រើសយកកញ្ចប់សេវាថាមពលបញ្ចូលគ្នាដែលពួកគាត់បានផ្តល់យ៉ាងស័ក្តិសមបំផុតសម្រាប់ប្រតិបត្តិការជាក់លាក់មានប្រសិទ្ធភាពនិងតម្រូងការនៃបរិស្ថាននិងការទាមទាររបស់ោងរចក្រថាមពលCELIIថ្មី។

លោកបានបន្ថែមថា ”បន្ថែមពីនេះជាមួយបទពិសោធន៍ដ៍ល្បីល្បាញនៅលើពិភពលោករបស់ក្រុមហ៊ុនGEនិងអ្នកជំនាញនៅក្នុងឧស្សាហ៍កម្មថាមពលនាំមកនូវគុណតម្លៃបន្ថែមដែលយើងរកបានភាពជាដៃគូយុទ្ធសាស្រ្តនេះ”។

លោកMassimo Gallizioliនាយកប្រតិបត្តិពាណិជ្ជកម្មសម្រាប់អាជីវកម្មប្រព័ន្ធថាមពលចំហាយទឹករបស់ក្រុមហ៊ុនGEក្នុងតំបន់អាស៊ានបានថ្លែងថា៖”គម្រោងCEL IIមានសារៈ សំខាន់ គួរឲ្យកត់សម្គាល់ជាច្រើនដល់ក្រុមហ៊ុនGE។វាជាគម្រោងទី១សម្រាប់ក្រុមហ៊ុនGE Power ក្នុង ប្រទេសកម្ពុជានិងភាពជាដៃគូលើកដំបូងជាមួយក្រុមហ៊ុនTPSC”។

នៅក្នុងលក្ខខណ្ឌនៃឧបករណ៍និងបច្ចេកវិទ្យានេះជាកិច្ចព្រមព្រៀងលើកដំបូងរបស់យើងនូវកញ្ចប់ថាមពលរួមបញ្ចូលមានទំហំ១០០.៣០០MWនៅប្រទេសកម្ពុជានិងតំបន់អាស៊ាន ហើយលោកសង្ឃឹមថាជឿជាក់ថារោងចក្រCEL II នឹងមានការបង្ហាញយ៉ាងល្អសម្រាប់ទីផ្សារកំពុងរីកចំរើនផ្សេងជាមួយតម្រូវការថាមពលស្រដៀងគ្នានេះ។ក្រុមអ្នកបច្ចេកទេសបាននិយាយថារោងចក្រនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០១៩។                                                                           

Tags:
  • អគ្គិសនី
  • រោងចក្រ
  • ធ្យូងថ្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥