ខេត្តកំពង់ធំ៖ ដោយសារភ្លើងប្រច័ណ្ឌ ប្តីបានផឹកស្រាស្រវឹងហើយយកកាំបិតខ្វាវកាប់និងអារកសម្លាប់ប្រពន្ធ រួចបានផឹកថ្នាំពុលសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ព្រោះជួយសង្គ្រោះទាន់ពេលវេលា ។ អំពើឃាតកម្មក្នុងគ្រួសារនេះ កើតឡើងកាលពីយប់ថ្ងៃទី៣ ខែឧសភា នៅចំណុចលើផ្ទះក្នុងភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។
សមត្ថកិច្ចបានឲ្យដឹងថា ប្តីឈ្មោះ ផេង ធឿង អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។ ចំណែកប្រពន្ធឈ្មោះ អួន សាអ៊ីម អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ ។
សមត្ថកិច្ចបានបន្តទៀតថា ប្តី បន្ទាប់ពីធ្វើសកម្មភាពសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សែហើយបានយកថ្នាំពុលបាញ់ស្មៅម៉ាកដេកូ៦០០ ផឹកសម្លាប់ខ្លួនតាមក្រោយ រួចដេកក្បែរសពប្រពន្ធ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានភ្លាមៗ ។ រីឯប្រពន្ធត្រូប្តីកាប់និងអារ-ក មានស្នាមរបួសចំនួន៤កន្លែ នៅលើបំពង់ក១កន្លែង និងក្រោមបបូមាត់ខាងឆ្វេង៣កន្លែង ៕