MENU
តុលាការផ្តន្ទាទោសកម្មករម្នាក់ សម្លាប់មេការកំពុងដេកក្នុងអង្រឹងរឿងជំពាក់ប្រាក់៤ម៉ឺនរៀល ដាក់ពន្ធាគារ១០ឆ្នាំ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១១:២១ | ៨៣១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្មករម្នាក់ឈ្មោះ ឈិត បូរី ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទម្នាក់ដែលជាកម្មករសំណង់ដែលបានវាយសម្លាប់មេការនៅក្នុងអង្រឹងដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។

គួរបញ្ជាក់ថា លោកម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៨ ឧសភា ២០១៧ បានលើកយកសំណុំរឿងឃាតកម្មមួយនេះមកបើកសវនាការជំនុំជម្រះទោសពាក់ពន្ធកម្មករវាយសម្លាប់មេការក្នុងអង្រឹង ។ ការសម្រេចរបស់តុលាការក្រោមបទល្មើសមានចែងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៧ នៅការដ្ឋានសាងសង់ផ្ទះល្វែងផ្លូវបេតុង ភូមិសំបួរសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនជាប់ចោទ ឈ្មោះ ឈិត បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់មានស្រុកកំណើតនៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។បានសារភាពថាខ្លួនពិតជាបានវាមេជាងចំនួន៣ដំបង់បណ្តាលឲ្យស្លាប់ពិតមែន។ជនរងគ្រោះឈ្មោះ គា ហ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ មេជាងសំណង់ស្នាក់នៅការដ្ឋានសំណង់ខាងលើ(ស្លាប់)។

ក្នុងសវនាការតំណាងអយ្យការលោក សិុន វីរៈ ព្រះរាជអាជ្ញារង បានធ្វើសេចក្តីសន្និដ្ឋាន និងនៅតែរក្សាការចោទប្រកាន់ជនជាប់ចោទ ពិតជាមានចេតនាក្នុងអំពើឃាតកម្ម ហើយបានស្នើសុំឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់កំណត់ ។

យោងលើរបាយការណ៍របស់សមត្ថកិច្ចបានបានបញ្ជាក់ថា ជនសង្ស័យធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ រឿងជំពាក់ប្រាក់ចំនួន៤០០០០រៀល និងធ្លាប់ទាត់ជនសង្ស័យ១ជើង នៅពេលជនសង្ស័យទារប្រាក់នោះវិញ ។

ជនជាប់ចោទប្រាប់តុលាការថាលុះដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០១៧ ខ្លួនគាត់បានវ៉ៃជនរងគ្រោះដែលកំពុងដេកក្នុងអង្រឹងក្រោមដើមឈើបណ្តាលឲ្យស្លាប់រួចគេចខ្លួនទៅខេត្តតាកែវ ហើយព្រឹកឡើងក៏ត្រលប់មកការដ្ឋានសំណង់វិញក៏ត្រូវសមត្ថកិច្ចខណ្ឌឃាត់ខ្លួនតែម្តង ។

Tags:
  • តុលាការ
  • ផ្តន្ទាទោស
  • សម្លាប់
  • ពន្ធាគារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥