រាជធានីភ្នំពេញ៖ ឃាត់កម្មដ៏គួអោយរន្ធត់ បុរសម្នាក់ត្រូវបានគេសម្លាប់យកទៅដុតចោលនៅដីទួលមួយកន្លែងក្នុងសង្កាត់ប្រទះឡាង បានបង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងកុករ។ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០២៧ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងដឹងថា នៅមុនពេលកើតហេតុគឺមានឈ្មោះវ៉ន សុប៉ាញ់អាយុ២៧មុខរបបកសិករ នឹងឈ្មោះ ឆៃ ភេទប្រុសអាយុ២៥ឆ្នាំ បានចវិះគោរថយន្តមករើសអូសនៅក្បែរនោះ ។ក៏ប្រទះឃើញសពបុរសម្នាក់ត្រូវបានគេយកទៅដុតនៅគុមឫស្សីដែលប្រជាពលរដ្ឋគាស់ចោល ពេលដែលឃើញបែបនេះគេទាំងពីរបានរត់ទៅប្រាប់អ្នកភូមិហើយបានរាយកាណ៍ប្រាប់ទៅដល់សម្ថតកិច្ចក្នុងមូលដ្ឋាន។
បើតាមការបញ្ជាក់ពីសាច់ញាត្តិបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ណូន សំណាង ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរអ្នកបើករថយន្តដឹងកាតុងរោងចក្រ រស់នៅក្នុងភូមិស្លែងគង់ ឃុំដេីមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នឹងមានប្រពន្ធឈ្មោះ ហ៊ិន ចន្ទ័ណា អាយុ៣៥ឆ្នាំ មាមកូន៣នាក់ ស្នាកនៅភូមិជាមួយគ្នា។
ប្រភពដដែលបានន្ដថាជារៀងរាល់ថ្ងៃជនរងគ្រោះ និង ប្រពន្ធរបស់គាត់តែងតែចេញពីផ្ទះនៅម៉ោង ៦ ព្រឹកដេីម្បីទៅដឹកតាតុងនៅតាមបណ្ដារោងចក្រនៅក្នុងរាជធានីភ្នំពេញ លុះមកដល់ព្រឹកកើតហេតុប្ដីរបស់គាត់បានចេញរថយន្ដតែម្នាក់ដូចសព្វមួយដង ដោយទុកប្រពន្ធអោយនៅផ្ទះព្រោះប្រពន្ធរបស់គាត់ជាប់រវល់ជួយហែរជំនូនការអ្នកជិតខាង ។លុះមកដល់ម៉ោងកើតហេតុខាងលើទើបមានគេរាយកាណ៍ប្រាប់ថាគេបានឃើញបុរសម្នាក់ដែរបើកឡានម៉ាកហីយ៉ាន់ដាយពណ៌ស ពាក់ស្លា់ភ្នំពេញ3D-8343 ត្រូវបានគេសម្លាប់យកមកដុតចោលនៅដីទួលមួយកន្លែងក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមគ្រួសាររបស់ជនរងគ្រោះបានមកដល់កន្លែងកេីតហេតុទេីបដឹងថាជាសាច់ញាតពិតមែន។
ក្រោយពេលកើតហេតុខាងសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យទើបដឹងថាបុរសខាងលេីនេះពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាដកមែន។ បេីតាមការបញ្ជាក់ពីលោក ជឹម ស៊ីថាអធិការខណ្ឌដង្កោបានបញ្ជាក់ប្រាប់ថាលោកនិងធ្វេីការស្រាវជ្រាវទៅលេីករណីខាងលេីនេះដោយយកចិត្តទុកដាក់ដេីម្បីតាមចាប់យកជនដៃដល់មកដាក់ទោសទៅតាមផ្លូវច្បាប់អោយទាល់តែបាន។ បន្ទាប់ពីធ្វេីកោសល្យវិច្ឆ័យរួចមកខាងសមត្ថកិច្ចបានធ្វេីលិខិតប្រគល់សពទៅអោយក្រុមគ្រួសារដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។