![]() |
MENU
|

រាជធាបីភ្នំពេញ៖ កាលពីរសៀលម្សិលម៉ិញថ្ងៃទី២ខែឧសភាឆ្នាំ២០១៧លោក គឹម រ័ត្នណារិន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជំរះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិអាហ្រ្វ៊ិចខាងត្បូងម្នាក់ឈ្មោះ BOTHA JACOBUS DAIE ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង កាន់លិខិតឆ្លងដែនលេខ A05010854 ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យ៤០លានរៀលចូលថវិការដ្ឋ ក្រោមចោទប្រកាន់ពីបទៈរក្សាទុក ដឹកជញ្ជូន និងបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ជនត្រូវចោទត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ក្នុងពេលចាប់ខ្លួនសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនកូកាអ៊ីនចំនួន៤២ដុំ មានទំងន់សរុប៥៨៧.១០ក្រាម ។
ក្នុងពេលសវនាការនានេះជនជាប់ចោទបានសារភាពថាខ្លួនគេបានសុីឈ្នួលពីបុរសម្នាក់ឈ្មោះ យូកូ ក្នុងតម្លៃ៧០០០ដុល្លារដើម្បីនាំយកគ្រឿងទាំងនេះចូលមកប្រទេសកម្ពុជា ។BOTHA JACOBUS DAIE បានសារភាពបន្តថានៅអំឡុងចុងខែកញ្ញាឆ្នាំ២០១៦ ខ្លួនបានស្គាល់ឈ្មោះ អាមេកា ឈ្មោះសាន់នី ឈ្មោះវិចទ័រ ហើយពួកគេបានជិះយន្តហោះទៅប្រទេសប្រេសុីល ស្នាក់២ថ្ងៃ ។ ក្រោយមកបានចេញដំណើរមកប្រទេសអារ៉ាប់ទើបឈ្មោះអាមេកាបានរៀបចំកាកូអុីនអោយខ្លួនលេបចូលទៅក្នុងពោះដើម្បីធ្វើដំណើរមកប្រទេសកម្ពុជា ។លុះពេលមកដល់អាកាសយានដ្ឋានភ្នំពេញក៏ត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួនតែម្ដង ។
នគរបាលប្រឆាំងគ្រឿងញៀនបានរាយការណ៍ថានៅថ្ងៃទី២៣កញ្ញាឆ្នាំ ២០១៦ ពេលឃាត់ខ្លួនជនសង្ស័យនៅព្រលានយន្តហោះសមត្ថកិច្ចរឹបអូសគ្រឿងញៀន ពីជនសង្ស័យតែ៨ដុំទេ លុះពេលនាំយកទៅស្គែននៅមន្ទីរពេទ្យស្រាប់តែឃើញគ្រឿងញៀនរហូតដល់៤២ដុំ ។
តំណាងអយ្យការ លោកសុិន វីរៈ បានសន្និដ្ឋាននៅតែតម្កលបទចោទប្រកាន់លើឈ្មោះ BOTHA JACOBUS DAIE តាមមត្រា ៤០ មាត្រា៤៥ នៃច្បាប់ប្រឆាំងគ្រឿងញៀន ហើយសំណូមពរអោយចៅក្រមផ្ដន្ទាទោសតាមច្បាប់ ។
គួររំលឹកថាចៅក្រមស៉ីុបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៦ បានសម្រេចឃុំខ្លួនបុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ដែលលេបថ្នាំញៀនចូលក្នុងពោះធ្វើដំណើរឆ្លងកាត់៣ប្រទេសចូលមកកម្ពុជា។
បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយរកឃើញថាមានលេបថ្នាំញៀនលាក់ក្នុងពោះឆ្លងកាត់៣មកដល់ប្រទេសកម្ពុជា ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ BOTHA JACOBUS DAIE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង កាន់លិខិតឆ្លងដែនលេខ A05010854 ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនបុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ដោយសង្ស័យលេបថ្នាំញៀនចូលក្នុងពោះ ដែលបានធ្វើដំណើរមកពីប្រទេសប្រេស៊ីលឆ្លងកាត់ព្រលានយន្តហោះឌុយបៃ និងបាងកកប្រទេសថៃ តាមជើងយន្តហោះ Bangkok airway លេខ EY ៤០២ ។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យរូបនោះត្រូវបាននាំទៅស្គេនមើលក្នុងខ្លួន ជាលទ្ធផលរកឃើញថាមានដុំថ្នាំនៅក្នុងពោះជននោះ ដែលអាចកំណត់បានថាពិតជាដុំថ្នាំញៀនមែន ។ ថ្នាំញៀនកូកាអ៊ីនដែលជនសង្ស័យនាំចូលមកកម្ពុជានោះសមត្ថកិច្ច វាមានតម្លៃប្រហែល១៥ម៉ឺនដុល្លារ ក្នុងមួយគីឡូក្រាម ៕


