ខេត្តក្រចេះ៖ អាជេនគឺជាឈ្មោះសាលាបឋមសិក្សាមួយស្ថិតនៅ ភូមិ អាជេន ឃុំ កំពង់ចាម ស្រុក សំបូ ខេត្ត ក្រចេះដែលបច្ចុប្បន្ននេះមានសិស្សានុសិស្សកំពុងសិសសាប្រមាណជាង៨០០នាក់ និងលោកគ្រូ អ្នកគ្រូ ប្រមាណជាង១០នាក់ ជាមួយអាគាសិក្សាមានតែមួយខ្នងគត់។ដោយមើលឃើញពីការលំបាករបស់សិស្សដែលមានអាគាសិក្សាតែមួយខ្នង ហើយស្ថិតនៅឆ្ងាយពីអនុវិទ្យាល័យផងនោះ កាលឆ្នាំ២០១០ព្រះសង្ឃនិងប្រជាពលរដ្ឋបានរៃអង្គាស់លុយគ្នាសាងសង់សាលាមួខ្នងដែលមានប្រវែង៤០ម៉ែត្រ និង ទទឹង ៦មានចំនួន៦បន្ទប់ក្នុងបំណងស្នើរសុំបង្កើតទៅជាអនុវិទ្យាល័យដែលរហូតមកដល់បច្ចុប្បន្ននេះមានរយះពេល៦ឆ្នាំជាង ទើបតែសាងសង់រួចរាល់ប្រជា៣០%តែប៉ុណ្ណោះ។
អាស្រ័យហេតុដូច្នេះហើយតាមរយះភ្នាក់ងារសារព័ត៏មានយើងកាលពីថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០១៧ តំណាងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាលោកគ្រូអ្នកគ្រូសូមគោរពស្នើរយ៉ាងទទូចដល់សប្បរសជន អង្ការសង្គមស៊ីវិលក៏ដូចជារាជរដ្ឋាភិបាលមេត្តាជួយកសាងសាលារៀនមួយខ្នងនេះបង្ហើយផងចុះ។