ខេត្តបន្ទាយមានជ័យ៖ ដោយមើលឃើញពីការកកស្ទះនិងមានការលំបាកក្នុងការធ្វើចរាចរចេញ-ចូល ទំនិញរវាងកម្ពុជា-ថៃ និងការប្រកបការងារអាជីវកម្មទទួលទានប្រចាំថ្ងៃ របស់បង ប្អូន ប្រជាពល រដ្ឋ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្នាក់ការតូច ចង្អៀតដែលធ្វើអោយភ្ញៀវជាតិ និង អន្តរ ជាតិ ឈរតម្រង់ជួរហ៊ាចេញក្រៅ ដើម្បីរង់ចាំបំពេញបែប បទលើលិខិតឆ្លងដែន របស់ ខ្លួនដែល ស្ថិតនៅក្រោមពន្លឺថ្ងៃ ដើម្បីបំពេញតម្រូវការទាំងនេះ រាជរដ្ឋាភិបាលគ្រោងសង់ អាគារស្នាក់ការ និងពង្រីកច្រកទ្វារអោយបានធំជាងមុន និងដើម្បីអោយមានសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ឡើង។
នៅល្ងាចថ្ងៃទី ១៥ ខែ មករា ២០១៧ បន្ទាប់ពីលោកឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាននគរបាលអន្តោរប្រវេសន៍ បញ្ចប់ជំនួបសម្ព័ន្ធមេត្រីភាព ជាមួយនិងលោក នាយឧត្តមសេនីយ៍ ណាត់ថាថន ប្រក់ស៊ូនថន ភាគីថៃរួចមក ឯកឧត្តម បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានអោយដឹងថា រាជរដ្ឋាភិបាលមានគម្រោងថវិកា ជាងពីរដុល្លាសហរដ្ឋអាមេរិច ដើម្បីពង្រីកច្រក និង អាគារស្នាក់ការនៅដើមឆ្នាំ ២០១៧នេះ ។
បន្ទាប់មកឯកឧត្តមបានសំណូមពរ ដល់ប្រជាពលរដ្ឋ អាជីវករ ដែលប្រកបការងាររកស៊ីទទួលទាន់ឆ្លងកាត់ច្រកនេះទាំងអស់ រាល់ការកកស្ទះទាំងឡាយ សូម មេត្តាយោគយល់ អាធ្យាស្រ័យ និងជជែកគ្នាទៅវិញទៅ មកដើម្បីដោះស្រាយ ដើម្បី ចៀស វាង បញ្ហាដែលកើតមានឡើងពេលថ្មីៗកន្លងមក៕