MENU
|
ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានប្រកាសឲ្យដឹងថា មានភាពរីកចំរើននៅក្នុងកិច្ចពិភាក្សា ជាមួយប្រធានាធិបតីចិនស៊ីជីងពីង ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងឆ្លងផុតនៅវិវាទទាំងឡាយ ។ ការប្រកាសរបស់លោកត្រាំគឺផ្ទុយស្រឡះពីការប្រកាសប្រឆាំងចិននាពេលកន្លងមក។
សារព័ត៌មានរ៉យទ័របានផ្សាយថា ចំពោះការវាយប្រហាររបស់អាមេរិកទៅលើទីតាំងយោធានៅស៊ីរី អាចធ្វើឲ្យ រាំងស្ទះដល់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ។ប៉ុន្តែនៅពេលមេដឹកនាំទាំងពីរ ឈានជើងចូលកិច្ចពិភាក្សា នៅថ្ងៃទី៧ខែមេសា គឺមានភាពខុសប្លែកគ្នាយ៉ាង ទាំងវិស័យពណិជ្ជកមុំ្ម រហូតដល់បញ្ហា កូរ៉េខាងជើង គឺផ្ទុយពីអ្វីដែលមនុស្សជាច្រើនបានលើកឡើង។
បើទោះបីពីមុន មានការប្រកាស គំរាមកំហែង ទៅលើទីក្រុងប៉េកាំ ប៉ុន្តែនៅពេលជួបពិភាក្សាគ្នាកាលពីថ្ងៃទី៧ខែមេសា មេដឹកនាំទាំងពីរ បានបង្ហាញភាពស្និតស្នាល និងប្រើប្រាសសំដី ទន់ភ្លន់ មិនដូចពេលមុនឡើយ។
នៅក្នុងជំនួបពិភាក្សា លោកស៊ីជីងពីងបានបញ្ចាក់ថា «យើង មានការយលបានជ្រៅនឹងទូលាយ ក្នុងការកសាងទំនុកចិត្ត គឺជាមិត្តនិងមានទំនាក់ទំនងល្អ។ខ្ញុំជឿជាក់ថាយើង នឹងបន្ត អភិវឌ្ឍន៍ ស្ថេរភាព និងទំនាក់ទំនងមិត្តភាព កាន់តែប្រសើរឡើង ដើម្បីសន្តិភាពពិភពលោក »។
ចំណេកលោកត្រាំវិញក៏បានបញ្ចាក់ថា«ខ្ញុំឯកភាព១០០ភាគរយ ចំពោះ លោកស៊ីជីងពីង »ការប្រកាសរបស់មេដឹកនាំទាំងពីនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន។
នៅក្នុងព្រិត្តិការមួយផ្សេងទៀត ទូរទស្សន៍BBCចេញផ្សាយនៅ ថ្ងៃសៅ៍ទី៨ខែមេសាឆ្នាំ២០១៧ បានឲ្យដឹងថាលោកប្រធានាធិបតី អាមេរិកបានទទួលយកសំណើរ របស់លោកប្រធានាធិបតី ចិនXi Jinping រួចហើយក្នុងការបំពេញ ទស្សនកិច្ចផ្លូវការទៅកាន់ ប្រទេសចិននាពេលខាងមុខ។
គួរឲ្យដឹងដែរលោក ដូណាល់ត្រាំ កំពុងធ្វើជាម្ចាស់ផ្ទះក្នុងដំណើរ ទស្សនកិច្ចជាលើកដំបូងរបស់ ជំនួបរវាងមេដឹកនាំនៃប្រទេស មហាអំណាចទាំង២រយៈពេល ២ថ្ងៃរបស់លោក Xi មកកាន់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក្តីលោក រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ដែលបានបង្ហើបប្រាប់ពីទស្សនកិច្ច ផ្លូវការរបស់លោកដូណាល់ត្រាំ ទៅកាន់ប្រទេសចិននោះគឺ នឹងត្រូវបញ្ជាក់ប្រាប់ពីកាល កំណត់នាពេលក្រោយ៕