MENU
|
សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី៥ខែមេសា ប្រធានាធិបតីអាមេរិកដូណាលត្រាំ បាន ប្រមានដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី អាលអាសាដ ថាបានដើរហួសព្រំដែនដោយបានវាយប្រហារអាវុធគីមីពេលកន្លងមកហើយលោកអាសាដនឹងត្រូវប្រឈមនៅប្រតិកម្មពីអាមេរិក។
ប្រធានាធិបតីដូណាលត្រាំបានបញ្ចាក់យ៉ាងច្បាស់ថា « នៅពេលដែលគេសម្លាប់កុមារ គ្មានទោស គឺជាការដើរហួសព្រំដែនយ៉ាងឆ្ងាយគឺហួសទាំងបន្ទាត់ក្រហមហើយរឿងនោះបានកើតឡើង ធ្វើឲ្យខ្ញុំត្រូវផ្លាសប្តូរឥរិយាបទចំពោះស៊ីរីចំពោះប្រធានាធិបតីអាលអាសាដ »។
លោកត្រាំមិនបានបញ្ចាក់ច្បាស់ពីប្រតិកម្មរបស់អាមេរិកទៅលើមេដឹកនាំស៊ីរីនោះឡើយ ប៉ុន្តែ អាមេរិកធ្លាប់បានលើកឡើងថា នឹងមិនធ្វើសកម្មភាពយោធានៅស៊ីរីយូអង្វែងនោះឡើយ។ ទាំងនោះមានន័យថាលោកត្រាំអាចបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី ហើយអាចបញ្ចប់តំណែងរបស់លោកអាលអាសាដទៀតផង។
ការប្រកាសខាងលើកើតឡើងក្រោយពេលដែលអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានប្រមានថា ទីក្រុងវ៉ាស៊ីនតោននិងមានសកម្មភាពជាឯកតោភាគីទៅលើស៊ីរី ប្រសិនបើអង្គការសហប្រជាជាតិគ្មានសកម្មភាពណាមួយសមស្របទេនោះ។
នៅក្នុងសន្និសីទកាសែតលោកត្រាំបានរំលឹកឡើងវិញនៅការសន្យាកម្ចាត់ក្រុមភេរវកម្ម IS ក្នុងរយៈពេលខ្លី ទាំងនៅក្នុងប្រទេសអីរ៉ាក់និងស៊ីរី។
នៅពេលនេះដែរអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តបានចោទប្រកាន់រដ្ឋាភីបាលរបស់លោកអាលអាសាដ ជាអ្នកនៅពីក្រោយការវាយប្រហារដោយអាវុធគីមី នៅស៊ីរី។ ប៉ុន្តែរុស្ស៊ី និងស៊ីរីបានច្រានចោលការចោទប្រកាន់ទាំងនោះ។
ការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី៤ខែមេសានោះបង្ករឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយការវាយប្រហារសម្លាប់មនុស្សជាង១០០នាក់ក្នុងនោះមាន ពលរដ្ឋស្លូតត្រង ៧២នាក់និងជិត៥០០នាក់រងរបួស។
អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តបានចោទប្រកាន់រស្ឋាភិបាលលោកអាលអាសាដ ជាអ្នកនៅពីក្រោយការវាយប្រហារខាងលើ ។ ប៉ុន្តែ ស៊ីរីនិងរុស្ស៊ី បានច្រានចោល ដោយបញ្ចាក់ថា កម្លាំងទាហានស៊ីរីវាយប្រហារ ចំឃ្លាំងអាវុធគីមី របស់ក្រុមភេវកម្មប៉ុណ្ណោះ ទើប បណ្តាលឲ្យមានការ រីកសាយភាយជាតិគីមីពុល សម្លាប់មនុស្សយ៉ាងច្រើនបែបនេះ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៥ខែមេសា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បញ្ចាក់ថា រាល់ភស្តុតាំង បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលស៊ីរី ត្រូវតែទទួលខុសត្រូវ ចំពោះ ការវាយប្រហារ ដោយគីមីខាងលើ ។ ចំណែកអាមេរិកក៏បានបញ្ចាក់ថា កម្លាំងទាហានស្មោះត្រងនឹងលោកអាលអាសាដ បានវាយប្រហារដោយអាវុធគីមី ដែលមានសារធាតុ Sarin ។ អាមេរិក បារាំង អង់គ្លេស និង ប្រទេសជាច្រើនទៀត បានស្នើរ អង្គការសហប្រជាជាតិ ស្រាវជ្រាវឲ្យបានឆាបបំផុត ទៅលើការវាយប្រហារខាងលើ៕