MENU
|
នៅថ្ងៃទី២ខែឧសភា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ហើយក៏ជាលើកទី៣ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នាចាប់តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។
តាមប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាស្តីអំពីសកម្មភាពបញ្ចប់ ក្រុមភេរវកម្មនៅមជ្ឈឹមបូព៌ា និងកាត់បន្ថយភាពតានតឹងនៅឧប្បទ្វីបកូរ៉េ។ នៅក្នុងសេចក្តីប្រកាសសេតវិមានបានបញ្ចាក់ថា «ប្រធានាធិបតីត្រាំនិង លោកពូទីន បានឯកភាពគ្នាថា ពលរដ្ឋស៊ីរីឈឺចាប់យូពេកហើយ ដល់ពេលដែលធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់»។
ការជួបពិភាក្សាគ្នាតាមទូរស័ព្ទគឺជាលើកទីមួយចាប់តាំងពីអាមេរិក បាញ់មីស៊ីលទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី ដើម្បីតបតនឹងការប្រើអាវុធគីមី កាលរបស់រដ្ឋាភិបាលស៊ីរីកាលពីខែមេសា។ នៅពេលនោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បញ្ចាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីអាក្រក់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
ការសន្ទនាតាមទូរស័ព្ទជាលើកទី៣របស់មេដឹកនាំទំាងពីរ។ នៅថ្ងៃទី៣ខែមេសា លោកត្រាំក៏បានទូរស័ព្ទទៅកាន់លោកពូទីន ចូលរួមរំលែកទុក ដល់ការវាយប្រហារនៅស្ថានីរថភ្លើងក្នុងទីក្រុង St Petersburg សម្លាប់មនុស្ស ១១នាក់។ ការជួបពិភាក្សាតាមទូរស័ព្ទលើកទីមួយនៅថ្ងៃទី ២៨ខែមករា ពេលលោកត្រាំទើបតែចូលកាន់តំណែងប្រធានាធិបតីអាមេរិកបានតែ ៨ថ្ងៃប៉ុណ្ណោះ
រាល់ការសន្ទនារបស់មេដឹកនាំទាំងពីរគឺផ្តោតសំខាន់ទៅលើ ការកម្ចាត់ក្រុមភេរវកម្ម នៅក្នុងតំបនមជ្ឈឹមបូព៌ា ពិសេសគឺក្រុមភេរវកម្ម IS តែម្តង។
ជំនួបពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរ កន្លងទៅមិនបានប៉ុន្មានម៉ោង ក្រុមភេរវកម្ម IS បានបើកការវាយប្រហារទៅលើ ជុំរុំជនភៀសខ្លយននៅក្នុងប្រទេសស៊ីរី សា្លប់៤៥នាក់។រទស្សន៍BBCចេញផ្សាយនៅថ្ងៃពុធទី៣ខែឧសភា ឆ្នាំ ២០១៧ នេះបានឲ្យដឹងថាជនស៊ិវិល ច្រើនជាង៤០នាក់ និងក្រុមឧទ្ទាមឃឺដមួយចំនួនទៀត ត្រូវបានក្រុមជ្រុលនិយមរដ្ឋឥស្លាម បើកការវាយប្រហារនិងសម្លាប់នៅ ភាគខាងជើងឈៀងខាងកើតនៃព្រំដែនប្រទេសស៊ីរីជាមួយនឹងអ៊ីរ៉ាក់។
គេជឿជាក់ថាការវាយប្រហាររបស់ក្រុមISគឺសំដៅទៅលើជុំរំភៀសខ្លួនបណ្តោះអាសន្នរបស់ ប្រជាជនស៊ីរីនិងអ៊ីរ៉ាក់ស្ថិតនៅ ក្នុង តំបន់Rajm al-Salibiក្បែរទៅនឹងទីក្រុងShaddadiនៃខេត្តHassakeh។
គួរបញ្ជាក់ថាក៏មានការប៉ះទង្គិចគ្នាផងដែររវាងក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរីជាមួយនឹងក្រុមISផងនៅត្រង់ ចំណុច ប៉ុស្តិ ត្រួត ពិនិត្យមុនពេលISវាយចូលទៅដល់ជុំរំភៀសខ្លួននោះ៕