MENU
|
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចនាំគ្នាប្រមាណជាង២០០នាក់ឡោមព័ទ្ធនិងដុតស្នាក់ការបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទៅព្រឹក នៅចំណុចកើតហេតុក្នុងភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបានអោយដឹងថាដោយរសាររយៈកន្លងមកកម្លាំងចម្រុះខេត្តនិងស្រុកដឹកនាំដោយឧត្តមសេនីយ៍ត្រីគឹម រស្មី ប្រធានក្រុមការងារនិងមេបញ្ជាការប៉េអឹមខេត្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ឧទ្យានជាតិអូរយ៉ាដាវ ដែលស្ថិតនៅក្នុងភូមិតាកុកភ្នង ឃុំបរខាំ បានរឹបអូសឈើហ៊ុបមូលប្រភេទសុក្រំចំនួន១០៩ដុំ យករក្សាទុកនៅទីស្នាក់ការបរិស្ថាន។
តែនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៧ថ្នាក់ខេត្តបានអោយខាងស្នាក់ការបរិស្ថានដឹកនាំដោយលោកសុខុន នាយកឧទ្យានជាតិអូរយ៉ាដាវ ចុះធ្វើការវាស់វែងឈើដែលចាប់បានខាងលើស្រាប់តែបងប្អូនជនជាតិដើមភាគតិចមានគ្នាចំនួន២៩០នាក់ចំនួន៣ភូមិ ២ឃុំ បានចុះមកហាមមន្ត្រីបរិស្ថានវាស់វែង ដោយអ្នកភូមិទំាងនោះមានអ្នកខ្លះកាន់កាំបិត ពូថៅ ដបសាំង ដាវ ដែកកេះ មកសុំជួបប្រធានបរិស្ថាន។
មន្ត្រីដដែលបានបន្តទៀតថាដោយឃើញសភាពការមិនស្រួលមន្ត្រីនបរិស្ថានដែលកំពុងធ្វើការវាស់វែងនោះមានការតវ៉ាគ្នាទើបធ្វើអោយប្រជាពលរដ្ឋមានការខឹងសម្បាលយ៉ាងខ្លាំងឈានទៅដល់ដុតស្នាក់ការបរិស្ថានឧទ្យានជាតិអូរយ៉ាដាវឆេះយ៉ាងសន្ធោសន្ធៅដើម្បីគំរាមដល់មន្ត្រីបរិស្ថានទាំងនោះនៅពេលភ្លើងកំពុងឆេះនោះពួកប្រជាពលរដ្ឋបានធ្វើការពន្លត់វិញគឺឆេះកាំជណ្តើរស្នាក់ការបរិស្ថានមិនបានឆេះទាំងស្រុងឡើយ។
លោកសុខ មីន មេបញ្ជាការប៉េអឹមស្រុកអូរយ៉ាដាវបានអោយដឹងថាកម្លាំងរបស់លោកនិងអាជ្ញាធរស្រុកអូរយ៉ាដាវបានចុះទៅកន្លែងកើតហេតុនិងជួយអន្តរាគមន៍ភ្លាមៗដែរ ហើយសមត្ថកិច្ចបានធ្វើការណែនាំនិងសាក់សួរប្រជាពលរដ្ឋទាំងនោះមូលហេតុអ្វីបានជាដុតស្នាក់ការបរិស្ថានបែបនេះពួកគាត់ជាប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងអស់នោះឆ្លើយថាខឹងសមត្ថកិច្ចនិងមន្ត្រីបរិស្ថានរយៈកន្លងមកចុះចាប់ឈើពួកគាត់ជាញឹកញាប់បណ្តាលអោយកើតរឿងនេះកើតឡើង ។ តែខាងប្រជាពលរដ្ឋបានធ្វើការសំណូមពរទៅដល់សមត្ថកិច្ចនិងមន្ត្រីបរិស្ថានចំនួន៣ចំណុចទី១ ពួកគាត់បណ្តើរឆ្កែក្នុងព្រៃហាមកុំចាប់ទី២ការរានដីព្រៃធ្វើជាកម្មសិទ្ធិហាមកុំចាប់ ទី៣ ឈើដែលកម្លាំងចម្រុះខេត្តនិងស្រុកបានរឹបអូសត្រូវប្រគល់អោយពួកខ្ញុំវិញទាំងអស់ បើមិនដូច្នោះទេពួកគាត់មិនស្តាប់សមត្ថកិច្ចនោះឡើយ។
លោកសុខ មីនបានបន្តទៀតថារៀងរ៉ាវដែលកើតឡើងខាងលើនេះគាត់និងធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្តដើម្បីតាមដាននិងស្រាវជ្រាវរកជនបង្កដែលដុតស្នាក់ការបរិស្ថានឧទ្យានជាតិអូរយ៉ាដាវយកមកផ្តន្ទាទោសអោយខានតែបាន។អ្នកសារព័ត៌មានតេទូរស័ព្ទទំនាក់ទំនងលោកសុខុននាយកឧទ្យានជាតិអូរយ៉ាដាវអត់បានដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា៕