MENU
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យ ឃាតករឹតកស្ត្រីម្នាក់ស្លាប់ចោលកូនខ្ចីអាយុ២ខែជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ១៦:៣៥ | ៧២០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី ថ្លាង ផាណែត បានសម្រេចឃុំខ្លួនជនសង្ស័យ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យរឹតកស្ត្រីម្នាក់ស្លាប់ចោលកូនខ្ចីអាយុ០២ខែជាបណ្តោះអាសន្នរឹតកស្ត្រីឈ្មោះ ទូច ម៉ារី អាយុ៣៤ឆ្នាំ(ស្លាប់)ចោលកូនខ្ចីអាយុ០២ខែ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ ឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។

សំណុំរឿងស្ត្រីម្នាក់ត្រូវបានគេសម្លាប់យ៉ាងអាថ៌កំបាំងដោយរឹកកយ៉ាងសាហាវព្រៃផ្សៃ ចោលកូនខ្ចីកំសត់មានអាយុទើបតែ២ខែ ថែមទាំងបាត់ទូដែក១ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះលេខ 12 ផ្លូវ20k ក្រុមទី៨ ភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្វើឲ្យភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ក៏ដូចជាក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានលាងត្រដាងហើយ។ ក្រោយហេតុការណ៍កើតឡើងភ្លាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងវែកមុខរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។

តាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់មុខសញ្ញា និងតាមប្រម៉ាញ់ជនសង្ស័យ ពីខេត្តមួយទៅខេត្តមួយ រហូតដល់ឃាត់ខ្លួនបាននៅចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧  ដោយមានការសហការជាមួយស្នងការយុត្តិធម៌ នៃស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួមជាមួយអាវុធហត្ថខេត្ត កំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ បន្ទាយមានជ័យនិងបាត់ដំបង ។

ក្រោយការស៊ើបអង្កេតរបស់អាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យរឿងរ៉ាវអាថ៌កំបាំង ត្រូវបានលាតត្រដាងដូចតទៅ ជនដៃដល់ឈ្មោះ រស់ រីម អាយុ២៨ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ ជាមួយប្តីជនរងគ្រោះដែលស្លាប់ និងធ្លាប់ស៊ីឈ្នួលបើករថយន្តដឹកបន្លែឲ្យជនរងគ្រោះពីស្រុកស្អាងខេត្តកណ្តាល មកភ្នំពេញ។ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានឈប់ស៊ីឈ្នួលបើករថយន្តឲ្យជនរងគ្រោះព្រោះគ្មានបន្លែដឹក។ រហូតដល់ដើមខែឧសភា ឆ្នាំ២០១៧ដោយជនសង្ស័យអត់ការងារធ្វើ រកចំណូលមិនបាន និងធ្លាប់គុំគួនជាមួយជនរងគ្រោះដែលតែងតែជេរប្រទិច បណ្តាស់សាររូបគេ កាលនៅស៊ីឈ្នួលបើករថយន្តឲ្យផងនោះ ជនសង្ស័យក៏រៀបគម្រោងជាមួយដៃគូរម្នាក់ទៀតឈ្មោះផាត ពេជ្រ អាយុ១៦ឆ្នាំ ដែលជាអ្នកធ្លាប់ស៊ីឈ្នួលជាមួយគ្នាដើម្បីសម្លាប់ជនរងគ្រោះនិងប្លន់យកទ្រព្យសម្បត្តិ។

នៅថ្ងៃកើតហេតុទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៣.០០នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូក្រឡឹងផ្ទះជនរងគ្រោះជាច្រើនត្រឡប់ ឃើញឱកាសល្អ ដោយផ្ទះជនរងគ្រោះបើកចំហរ ហើយស្ងាត់ ពួកគេទាំងពីរនាក់ក៏បាន ទិញខ្សែគោប្រហែលមួយម៉ែត្រ នៅក្បែផ្ទះជនរងគ្រោះ ហើយលបចូលក្នុងផ្ទះស្ងាត់ៗ ។ឃើញជនរងគ្រោះកំពុងធ្វើម្ហូបនៅចង្ក្រានបាយតែម្នាក់ឯង ក៏បានយកខ្សែគោ ទាក់កពីក្រោយ ហើយរឹតមួយទំហឹង ដោយឈ្មោះពេជ្រជាអ្នកជួយចាប់ដៃ និងខ្ទប់មាត់កុំឲ្យស្រែក រហូតដល់ស្លាប់ បន្ទាប់មកអូសសពចូលបន្ទប់ទឹក រួចឡើងទៅជាន់លើ ដើម្បីរើមើលវត្ថុមានតម្លៃ ក៏ប្រទះឃើញទូរដែកមួយនៅក្នុងបន្ទប់ដេក ក៏នាំគ្នាសែងចុះមកក្រោម ដាក់លើម៉ូតូ ជិះទៅចោមចៅតាមផ្លូវលំមួយ រួចទម្លាក់ទូរដែកចូលក្នុងព្រៃ។

ឈ្មោះពេជ្រជាអ្នកយាមទូរដែក ឯឈ្មោះ រស់ រីម បានជិះម៉ូតូ ទៅរកខ្ចីដែកត្រសេះពីប្រជាពលរដ្ឋនៅក្បែរនោះ មកគាស់ទូរដែក យកបានលុយខ្មែរចំនួន១០លានរៀល លុយដុល្លារចំនួន ៧,២០០ដុល្លារ ខ្សែកមាស០១ខ្សែ, ខ្សែកប្លាទីន០១ខ្សែ, និងចិញ្ជៀន០១វង់ដាំពេជ្រផងដែរ។ ក្រោយពេលយកសម្ភារៈបានអស់ហើយក៏នាំគ្នាទៅដេកផ្ទះសំណាក់ ផ្តុំផ្សារឯករាជ្យផ្លូវវេងស្រេង០១យប់ ហើយក៏ចែកលុយគ្នាក្នុងផ្ទះសំណាក់។ ព្រឹកឡើងថ្ងៃទី១២ ជនសង្ស័យទាំង២ ក៏បាននាំគ្នាលើកម៉ូតូដាក់ឡានតាក់ស៊ីជិះទៅខេត្តបាត់ដំបង។ លុះដល់ថ្ងៃទី១៣ ដាក់ម៉ូតូលើតាក់ស៊ីជិះទៅខេត្តរតនៈគីរី។ ថ្ងៃទី១៤ ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូទៅខេត្តក្រចេះ។ ថ្ងៃទី១៥ត្រឡប់មកភ្នំពេញវិញ រួចបង្ហួសទៅខេត្តតាកែវ ហើយ ឈ្មោះ រស់ រីម ក៏ជិះម៉ូតូ គេចទៅខេត្តបាត់ដំបងម្នាក់ឯង ។ លុះព្រឹកឡើងថ្ងៃទី១៦ ឈ្មោះរស់ រីម ក៏ជិះម៉ូតូត្រឡប់ពីបាត់ដំបង មកភ្នំពេញវិញ រួចបង្ហួសទៅដេកផ្ទះពូ នៅតាកែវមួយយប់។ នៅថ្ងៃទី១៧ ឈ្មោះ រស់ រីម ក៏ជិះម៉ូតូទៅខេត្តបាត់ដំបងទៀត។ លុះដល់ថ្ងៃទី១៨ ឈ្មោះ រស់ រីម ក៏យកម៉ូតូដាក់ឡានជិះ ទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បម្រុងចេញទៅប្រទេសថៃ តែពេលទៅដល់ម៉ាឡៃតែលតោលម្នាក់ឯង ហើយទាក់ទងឈ្មោះពេជ្រមិនបានមិនដឹងទៅថៃបានតាមណា ជនសង្ស័យឈ្មោះ រស់ រីម ក៏ម៉ៅតាក់ស៊ីចេញពីម៉ាឡៃ កាត់ខេត្តបន្ទាយមានជ័យត្រឡប់មកភ្នំពេញវិញ ត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យដេញប្រផាប់ចាប់ប្រផីង រហូតដល់ចំណុចភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏ត្រូវកម្លាំងអាវុធហត្ថស្រុកថ្មគោលនៃ ខេត្តបាត់ដំបងស្ទាក់ចាប់បានតែម្តង។ បច្ចុប្បន្នជនដៃដល់ឈ្មោះ រស់ រីម កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។  ឯជនសង្ស័យម្នាក់ទៀតឈ្មោះ ផាត ពេជ្រ កំពុងត្រូវបានកម្លាំងសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត។                                                      

Tags:
  • ចៅក្រម
  • ជនសង្ស័យ
  • ស្លាប់
  • ពន្ធនាគារ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥