ខេត្តរតនគិរី៖ សមត្ថកិច្ចបាននិយាយនៅថ្ងៃទី២៧ខែឧសភាថា៖ណ្ឌិតចំនួន៤នាក់បានលួចរត់ចេញពីពន្ធនាគារភ្នំស្វាយ ដោយសុវត្តិភាពស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង កាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះ ។
តាមប្រភពពីមន្ដ្រីពន្ធនាគារម្នាក់បានលួចបង្ហើបឱ្យដឹងថា ទណ្ឌិតចំនួន៤នាក់ដែលផ្លោះរបងរត់ចេញពីពន្ធនាគានោះ គឺជាប់ឃុំពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលតុលាការបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារយ:ពេលពីរឆ្នាំ ។
រហូតមកដល់វេលាម៉ោង១១ថ្ងៃត្រង់នេះ កម្លាំងអនុរក្សពន្ធនាគារសហការជាមួយ កម្លាំងនរគបាលក្រុងបានលុងកំពុងឡោមព័ទ្ធក្បែរជើងភ្នំស្វាយ ដើម្បីចាប់ខ្លួនជនជាប់ឲ្យខាងតែបានមកវិញ ។ ទណ្ឌិតចំនួន៤នាក់ដែលលួចរត់ចេញពីពន្ធនាគាភ្នំស្វាយខាងលើនេះ ភា្នក់របស់យើងមិនទាន់ទទួលបានឈ្មោះ និងរូបភាពនៅឡើយទេ ដោយសមត្ថកិច្ចកំពុងជាប់រវល់តាមប្រម៉ាញ់ព័ត៌មានលំអិតនៅពេលក្រោយ ៕