MENU
|
រាជធានីភ្នំពេញ៖ អាណិតស្នេហាមួយគូនេះណាស់មិនដឹងផ្ទៃក្នុងបែបណាទេបានជាឈានដល់ការប្រកាសលែងលះគ្នាផ្អើលគេឯងពេញសង្គមសិល្បៈនិងក្រៅសិល្បៈរហូតចង់ឲ្យពួកគេគិតឡើងវិញកុំធ្វើបែបនេះអី។
មិនគួរសោះដែលតារាសម្តែងសុវណ្ណ មករាសុំលែងលះជាមួយសុធារីរហូតត្រូវតែដាច់ដោចគ្នាមិនអាចចងវិញបាន។មករាបានដាក់កំហុសតែលើខ្លួនឯងជាប្តីមិនល្អគួរតែរកអនាគតថ្មីដែលសមជាងលោកចុះ។
ដំណឹងនៃការលែងលះនេះ ត្រូវបានលោកសុវណ្ណ មករា ប្រកាសជាសាធារណៈ ដោយបានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៧ មេសា ។
លោកសុវណ្ណ មករា បានសរសេរថា «ជូនធារីអតីតឧត្តមភរិយាបង បងទទួលស្គាល់ថា បងមិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រហើយ ថែមទាំងផឹកស៊ីមានស្រីញីក្រៅផ្ទះទៀត ។ តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅតែស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាស់អៀនអូនណាស់ គឺខ្មាស់រហូត ដល់ថ្នាក់បងត្រូវតែចាកចេញឲ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃអូនចុះ ។ ចំណែកបងវិញ សូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើងធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនបាន និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់គ្នាជាបងប្អូនបានណាអូន ។
យ៉ាងណាក៏ដោយ បន្ទាប់ពីបានប្រកាសលែងលះពីភរិយានាពេលនេះ លោកសុវណ្ណ មករា បានទទួលការស្តីបន្ទោសយ៉ាងចាស់ដៃ និងបានចាត់ទុកលោកគឺជាមនុស្សដែលមិនមានទំនួលខុសត្រូវចំពោះភរិយានិងកូន២នាក់ ។
ជាការកត់សម្គាល់បន្ទាប់ពីការបញ្ចេញសារលេងលះរបស់លោកសុវណ្ណ មករា នាពេលនេះគេសង្កេតឃើញអ្នកនាងឈិន សុធារី មិនទាន់បានតបតយ៉ាងណាវិញនៅឡើយទេប៉ុន្តែលើគណនេយ្យហ្វេសប៊ុករបស់នាងបានបង្ហោះសារដោយខ្លីថា «អតីតភរិយា តើខ្ញុំខុសអី»។
ទោះបីជាយ៉ាងណាមហាជនជាច្រើនសុំឲពួកគេពិចារណាខ្លាំងជាងនេះដើម្បីគិតដល់កូនតូចៗដែលនៅមិនទាន់ដឹងក្តីនៃជីវិតបែបណាឡើយ។