MENU
|
រាជធានីភ្នំពេញ៖ នៅពេលនេះបើទោះជាសពរបស់លោក អុិត សេដ្ឋាបានបូជាទៅដោយអំណាចព្រះអគ្គីចោលឆ្ងាយក្តីក៍គេសង្កេតឃើញថានៅមានសប្បុរសជនជាបន្តទៀតបន្តជួយដល់សាច់ញាតិដែលនៅរស់រានជាការដោះស្រាយ។
យោងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ហេង ឡុង សមាជិក "សមាគមិត្តសិល្បៈ ស្ម័គ្រចិត្តជួយសង្គម បានបង្ហោះថា "សូមគោរពថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្ដេចបានផ្តល់ថវិកាចំនួន ១០លានរៀល ទៅក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា និង ៥លានរៀលទៀត ជូនទៅម្ដាយរបស់លោក អ៊ិត សេដ្ឋា ដែលសរុបទាំងអស់ ១៥លានរៀល"។ យុគ ចិន្តាខ្នះខ្នែងរកបច្ច័យពីបងប្អូននៅអាមេរិកជួយលោកអុិត សេដ្ឋា!។
អ្នកនាងយុគ ចិន្តាដែលជាដៃគូឆ្នើមជាមួយលោកអុិត សេដ្ឋាអស់ជាច្រើនឆ្នាំបានសម្តែងនៅការសោកស្តាយដែលបានបាត់បង់ដៃគូរបស់អ្នកនាងហើយមិនបាននៅក្នុងស្រុកចូលរួមធ្វើបុណ្យ។ទោះយ៉ាងណាអ្នកនាងបានខិតខំប្រឹងប្រែងរកជំនួយពីបងប្អូននៅអាមេរិកសំដៅបានដល់អ្នកម្តាយលោកសេដ្ឋានិងកូនប្រុសស្រីទាំងបីផងដែរ។
តាមការឲដឹងអ្នកនាងយុគ ចិន្តានៅអាមេរិកកំពុងតែរវល់ជាមួយការងារបងប្អូនញាតិមិត្តនៅទីនោះ។ ក្រោយទទួលដំណឹងនេះអ្នកនាងគ្មានអ្វីក្រៅពីការជួយរកជំនួយពីទឹកចិត្តខ្មែរនៅអាមេរិកជួយដល់ក្រុមគ្រួសារលោកអុិត សេដ្ឋាដែលជួបការខ្វះខាតដើម្បីបានប្រាក់ជាបន្តទៀតបន្តទ្រទ្រង់ជីវភាពរស់នៅ។ អ្នកនាងនឹងពាំនាំថវិកាពីអាមេរិកដល់ក្រុមគ្រួសារដោយអ្នកនាងនិងវិលមកកម្ពុជានៅពាក់កណ្តាលខែមិថុនានេះ។
បើតាមម្តាយលោកអុិត សេដ្ឋាលោកយាយយឹម សំអឿនបានមានប្រសាសន៍ថាលោកយាយមិនទាន់មានដំណឹងថាទទួលបានផ្ទះស្នាក់នៅពេញសិទ្ឋិនៅឡើយទេគ្រាន់តែដឹងថាចប់ពិធីបុណ្យសពកូនប្រុសរួចរាល់មានអ្នកចាំគិតគូ។យ៉ាងណានេះជាការរង់ចាហើយការរំពឹងគឺរំពឹងថាបើបានក៍ជាការជួយសម្រួលដល់ក្រុមគ្រួសារចៅទាំងបីដែលអត់ពីឳពុកទៅ។
កាន់តែមានក្តីរំពឹងជាបន្ថែមទៀឃើញថាបណ្តាសប្បុរសជនចិត្តធម៌ជាច្រើនបានប្រកាសចូលរួមផ្តល់ភាពកក់ក្តៅជួយដល់ក្រុមគ្រួសារេបស់លោកអ៊ិត សេដ្ឋាដោយក្នុងនោះមានលោកអគ្គនាយកសាលាប៊ែលធីគ្រុបផ្តល់អាហាររូបករណ៍ដល់កូនប្រុសស្រីទាំង៣ ១០០% ។ លោកឧកញ៉ាគិត ម៉េងបានរ៉ាប់រងពិធីបុណ្យទាំងមូលតាមរយៈក្រុមCBS ឯកឧត្តមខៀវ កាញ៉ារិទ្ឋសន្យារកការងារធ្វើដល់កូនស្រីច្បងរៀនចប់ឲ្យបានគ្រាពេលនេះរៀនថ្នាក់ទី១១ លោកឧកញ៉ាម៉ុង ឬទ្ឋីបានផ្តល់ផ្ទះមួយខ្នងនៅតំបន់អភិវឌ្ឍន៏របស់លោកកំពង់សោម។លើសពីនេះនៅមានជំនួយជាបន្តបន្ទាប់ទៀតដែលកំពុងតែបន្តចូលជាហូរហែរផងដែរ។
ពិធីបុណ្យ៧ថ្ងៃនឹងប្រារពន្ឋធ្វើនៅក្នុងបរិវេនវត្តឧត្តរាវតីទល់មុខរោងចក្រកូកាកូឡាឬស្សីកែវរាជធានីភ្នំពេញដែកប្រព្រឹត្តទៅនៅថ្ងៃទី ៩ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល។