MENU
ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣ | ២,៤៨៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងកញ្ញាឯក សុវណ្ណារត្ន័បានប្រើភាពស្និតស្នាលប្លែកជាមួយតារាប្រុសវ័យក្មេងរលកក្រោយរហូតអាចនឹងចាប់ដៃគូប្រសិនបើអាចទៅរួច។គេមិនដឹងថាពួកគេសុីជម្រៅទឹកចិត្តបែបណាឡើយទើបឆ្លងដល់ប្រកាសបែបនេះ។

ទំនាក់ទំនងយ៉ាងចម្លែកជាមួយតារាក្មេងរូបសង្សារ គឺលោក សឿន នរៈពិសិដ្ឋ ដែលជាតារារះថ្មីហើយទើបនឹងឡើងកូដផង។ យ៉ាងណាមិញភាគីខាងស្រីប្រកាសថា អ្នកនាងចាត់ទុកប្រុសក្មេងជាដៃគូខ្លួនត្រឹមតែជាប្អូនប្រុសក្នុងសិល្បៈប៉ុណ្ណោះគឺមិនមែនស្នេហាដូចអ្វីដែលគេយល់ឃើញឡើយ។

មិនមែនត្រឹមតែលើហ្វេសប៊ុកប៉ុណ្ណោះទេដែលតារាប្រុសស្រីទាំង២រមែងថតបង្ហោះកៀកកើយអមដោយសំណេរផ្អែមល្ហែមមិនខុសពីគូស្នេហ៍ខុសវ័យ សូម្បីតែនៅកន្លែងថតរឿងក៏គេឃើញតារាចម្រៀងវ័យ និងជាតារាសម្ដែង អ្នកនាង ឯក សុវណ្ណរ័ត្ន ធ្វើខ្លួនស្និទ្ធិស្នាលមិនសូវសមភ្នែកជាមួយប្រុសក្មេងគឺលោក សឿន នរៈពិសិដ្ឋ ធ្វើអោយមានការសង្ស័យពីទំនាក់ទំនងដែលអ្នកទាំងពីរអះអាងថាជាបងប្អូនរបស់ពួកគេផងដែរ។ បើទោះជាអ្នកទាំងពីរនៅតែបានច្រានចោលដំណឹងស្នេហា និងថាអ្វីៗគ្រាន់តែជាបងស្រី និងប្អូនប្រុស ក៏ការអះអាងរបស់ ភាគីទាំង២មិនសូវមានជឿ និងថាសកម្មភាពដែលបានស្ដែងឡើងគឺលើសបន្តិចពីបងប្អូន។ អ្នកសិល្បៈមួយចំនួនសុទ្ធតែបង្ហាញពីការទើសភ្នែកសម្រាប់អ្នកទាំងពីរ ខណៈដែល ឯក សុវណ្ណរ័ត្ន បានប្រកាសតបនឹងការយល់ឃើញថា មិនខ្វល់ សំខាន់អោយអ្នកនាង និងលោក សឿន នរៈពិសិដ្ឋ កាន់តែជិតស្និទ្ធគ្នាច្រើនឡើង។ អ្នកនាងថាប្រុសក្មេងដែលអ្នកនាងពាក់ព័ន្ធជាបុគ្គលគួរអោយចូលចិត្ត និងបានចាត់ទុកអ្នកនាងមិនខុសពីពីបងស្រីម្នាក់ ទើបអ្នកនាងព្យាយាមខ្នះខ្នែងអោយគេបានចូលសិល្បៈសម្ដែងយ៉ាងពេញទំហឹង បន្ទាប់ពីគេចូលប្រឡូកការងារសិល្បៈប្រមាណជា២ឆ្នាំទៅហើយ តែទទួលបានផ្លែផ្កាស្ដួចស្ដើង។ អ្នកនាងថា លោក សឿន នរៈពិសិដ្ឋ គឺជាប្អូនប្រុសល្អ ហើយក៏ជាតារា ដែលមានការព្យាយាម និងខ្នះខ្នែងសម្រាប់សិល្បៈផងដែរ ទើបអ្នកនាងចេះតែចេញមុខទៅសុំផលិតករនេះទៅសុំផលិតករនោះ អោយលោកបានសម្ដែងព្រោះតែការអាណិត។ យ៉ាងណាមិញ អ្នកនាងថាដោយសារតែលោកក៏ជាតារាដែលមានសមត្ថភាព និងទេពកោសល្យផងទេ ទើបទទួលបានជោគជ័យក្រោយពីអ្នកនាងចេញមុខដឹកដៃ និងនាំផ្លូវ។

លោក សឿន នរៈពិសិដ្ឋ បញ្ជាក់ថាលោកមិនខ្វល់រឿងអ្នកណាថាចោទថាលោកតោងកាលីបតារាសម្ដែងដែលមានអាយុបង ឬវ័យច្រើនជាងនោះទេព្រោះតែលោកចង់ល្បីនោះទេ ដោយសារតែលោកយល់ថារវាងខ្លួន និងអ្នកនាងបានចាត់ទុកគ្នាត្រឹមជាបងស្រី និងប្អូនប្រុសរួចទៅហើយ។ លោកថាទំនាក់ទំនងរវាងលោក និងអ្នកនាង ពិតជាស្អិតរមួតរហូតដល់មានគេច្រលំច្រើនឡើងថាស្រីចាស់ស្រឡាញ់ប្រុសក្មេងមែន ប៉ុន្តែលោកថាមិនខ្វល់នោះទេសំខាន់អ្នកនាងឯក សុវណ្ណរ័ត្ន មិនបានគិតអ្វីចំពោះលោកលើសពីប្អូន។ លោកថានៅក្នុងរយៈពេលចុងក្រោយ ការងារសិល្បៈមានការឈានឡើងដោយទើបបញ្ចប់ការសម្ដែង និងនៅសម្ដែងក្នុងរឿង«កំលោះយំក្រមុំសើច»របស់My TV និងរឿង«ទូកបាត់ច្រវ៉ា»របស់ទូរទស្សន៍PNN ជាដើម ដោយមិនទាន់រាប់បញ្ចូលការសម្ដែងភាពយន្តដែលមិនទាន់ថតបានច្រើនភាគរយផ្សេងទៀតនៅឡើយ។                 

Tags:
  • ឯក សុវណ្ណរត្ន័
  • ប្រុសក្មេង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥