MENU
កម្លាំងនគរបាលអន្តោប្រវេសន៍ ឃាត់ជនជាតិវៀតណាម និងចិនប្រុសស្រី៧១នាក់ ក្រោយរកឃើញថាចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ នៅសង្កាត់ទួលស្វាយព្រៃ១
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ១០:៥៣ | ៣៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជនជាតិវៀតណាមនិងចិនប្រុសស្រី ចំនួន៧១នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចទីតាំងផ្ទះស្នាក់នៅរបស់កម្មករមួយកន្លែងតាមបណ្តោយផ្លូវលេខ៣៦៨ ក្នុងភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមននៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ។

ប្រតិបត្តិការចុះឃាត់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។

ក្នុងការចុះត្រួតពិនិត្យ សមត្ថកិច្ចបានត្រួតពិនិត្យលើជនបរទេស២សញ្ជាតិ មានចិន និងវៀតណាម ដែលមានមនុស្សសរុបចំនួន ១០៨នាក់ ស្រី១០នាក់ ក្នុងនោះ វៀតណាមមាន១៨នាក់ ស្រី៥នាក់ និងសេសសល់ជាជនជាតិចិន ។ ជាលទ្ធិផល ក្រោយការត្រួតពិនិត្យរួចមក សមត្ថកិច្ចរកឃើញមាន ៧១នាក់ គ្មានលិខិតឯកសារពាក់ព័ន្ធដូចជាលិខិតឆ្លងដែន ក៏ដូចជាច្បាប់អនុញ្ញាត្តិការងារត្រឹមត្រូវ ។ ក្នុងការចំណោម៧១នាក់នោះ មានវៀតណាម១៨នាក់និងចិនចំនួន៥៣នាក់ ។ ក្រោយការពិនិត្យឃើញថា គ្មានឯកសារពាក់ព័ន្ធរួចមក ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ រងចាំបន្តនីតិវិធី ។

លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា បានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅនិងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជាទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលខាងមុខ ៕អត្ថបទ & រូបភាព : លីហេង

 

                                                                             

Tags:
  • កម្លាំង
  • នគរបាល
  • អន្តោប្រវេសន៍
  • វៀតណាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥