MENU
ឯកឧត្តម កឹម សុខា ថ្លែងថាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មិនបែកបាក់គ្នាជាដាច់ខាត
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១១:២៧ | ៣៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងនៅក្នុងសមាជថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧ពលរដ្ឋទូទាំងប្រទេសគាំទ្រគណបក្សសង្រ្គោះជាតិដោយបានដាក់បេក្ខជនគ្រប់ឃុំសង្កាត់១៦៤៦ឃុំសង្កាត់។គណបក្សប្រឆាំងក្រៅរដ្ឋាភិបាលលើកដំបូងដែលបានរៀបចំបញ្ជីឈ្មោះបេក្ខជនគ្រប់ឃុំសង្កាត់ដែលមានការជ្រើសរើសត្រឹមត្រូវ។

ឯកឧត្តម កឹម សុខា បានលើកឡើងថា”គណបក្សសង្រ្គោះជាតិត្រូវតែការពារសន្លឹកឆ្នោតជូនប្រជាពលរដ្ឋនិងត្រូវការភ្នាក់ងារជាង៤០,០០០នាក់”។ឯកឧត្តមបានលើកឡើងថាគណបក្សសង្រ្គោះជាតិកំពុងធ្វើដំណើរទៅរកការបោះឆ្នោតដើម្បីការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត។មិនជ្រើសរើសការធ្វើសង្រ្គាមបង្ហូរឈាមទេ។ការបោះឆ្នោតសម្រាប់ការផ្លាស់ប្តូរដោយវិជ្ជមាននៅកម្ពុជា។

ឯកឧត្តមប្រធានបានលើកឡើងថាគ្មាននរណាម្នាក់អាចមកផ្លាស់ប្តូរស្មារតីរបស់ប្រជាពលរដ្ឋបានទេព្រោះពលរដ្ឋបានស្រេចចិត្តរូចហើយ។ការបោះឆ្នោតមានចាញ់មានឈ្នះតែយើងមិនអាចធ្វើរដ្ឋប្រហារឬបដិវត្តន៍ទេ។យើងធ្វើដើម្បីប្រទេសជាតិនិងពលរដ្ឋយើងនិងមិនយកខ្មែរណាម្នាក់ជាសត្រូវឡើយ។

ឯកឧត្តមប្រធានបានលើកឡើងថា នៅពេលណាគណបក្សសង្រ្គោះជាតិជាឈ្នេះគ្មានសង្រ្គាមទេ។គណបក្សសង្រ្គោះជាតិឈ្នះមិនដកហូតដីធ្លីពីអ្នកក្រឬអ្នកមាននោះទេ។ឯកឧត្តមបន្តថា”គណបក្សសង្រ្គោះជាតិមិនដើមកំណើតពីបដិវត្តន៍ឬសង្រ្គាមនោះទេ។រឿងខ្លះគេធ្វើបានតែយើងធ្វើមិនបាន។មានពាក្សសម្តីខ្លះគេនិយាយបានយ៉ាងសេរីយើងនិយាយមិនបាន។យើងកែប្រែសេក្តីទុក្ខទៅសេចក្តីចំរើន។ទៅជាតែយើងប្រកាន់អហិង្សាអត់ធ្មត់។គណបក្សសង្រ្គោះជាតិប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីនិយម។

ឯកឧត្តមកឹម សុខាបានបញ្ជាក់ថា ”គណបក្សសង្រ្គោះជាតិមិនមានចេញមកពីសង្រ្គាមទេ។យើងមិនមែនប្រភពមកពីធ្វើសង្រ្គាមទេហើយនៅពេលគណបក្សសង្រ្គោះជាតិឈ្នះមិនមានភាពវិជ្ជមាននោះទេ។ខ្មែររួបរួមគ្នាខ្មែរឈ្នះ ខ្មែរឯកភាពជាតិ ខ្មែររួបរួម”។

ឯកឧត្តកឹម សុខាបានលើកឡើងថា ”គេថាយើងបែកបាក់គ្នាហើយតែមិនបែកទេបងប្អូន”។ឯកឧត្តមអះអាងថាលោកត្រូវតែដោះស្រាយក្នុងនាមជាអ្នកដឹកនាំ។នៅពេលនេះឯកឧត្តមបានជួបជាមួយមន្រ្តីប្រទេសមហាអំណាចបន្តបន្ទាប់។យើងត្រូវយកឲ្យបាននូវចំណុចវិជ្ជមានតែមានការលំបាកបន្តិចហើយ។ការប្រកួតនេះគេចង់បានអ្វី ហើយចង់បានអ្វី។

ឯកឧត្តម អេង ឆៃអ៊ាងបានអាននូវលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិដោយបានកែប្រែលក្ខន្តិកៈដោយឲ្យអង្គសមាជអនុម័តដោយលើកដៃ។                                                  

Tags:
  • កឹម សុខា
  • គណបក្ស
  • សង្រ្គោះជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥