MENU
|
រាជធានីភ្នំពេញ៖ គេមិនដឹងនិយាយបែបណានោះទេចំពោះទង្វើកញ្ញាដេនីក្វាន់ដែលនៅតែបង្ហាញពីភាពសិចសុីនៅតាមបណ្តាញសង្គមទោះមិនមែនតាមកញ្ចក់ទូរទស្សន៍។មានតារាស្រីជាច្រើនបានប្តូរជំហររក្សាការស្លៀកពាក់តាមរូបភាពមួយទទួលយកបានប៉ុន្តែដេនីក្វាន់នៅមិនទាន់ចុះខ្សោយការលេងស្ទីលចំហរទ្រូងឡើយ។
បើទោះដេនីក្វាន់សម្តែងដើមទ្រូងនៅតាមបណ្តាញសង្គមបែបណាក៍បានផ្តល់ផលមិនចំណេញក្នុងនាមជាតារាសិល្បៈដែលនាងជាប់ឈ្មោះងារជាតារា។បែបនេះហើយរាល់ពេលដែលបង្ហាញសកម្មភាពខុសបែបបថនិងរកការពិន័យដូចករណីពេលនេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានត្រៀមបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ មេសា ខាងមុខនេះ ដើម្បីពិនិត្យទៅលើបញ្ហាផ្លូវច្បាប់ក្នុងចំណាត់ការការដាក់ពិន័យទៅលើតារាសម្តែងដែលចូលចិត្តសម្តែងដើមទ្រូងគឺនាងដេនីក្វាន់ក្នុងពេលដែលតារារូបនេះ នៅតែធ្វើសកម្មភាពគគ្លើនទៅនឹងចំណាត់ការរបស់ក្រសួង ។
ចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលនេះ មិនមែនជាលើកទីមួយទេ ពោលកន្លងមកក្រសួងក៏បានកោះហៅតារារូបនេះយកមកដុះក្អែលម្តងរួចមកហើយនៅពេលដែលតារារូបនេះ បញ្ចេញរូបភាពស្ទើរអាក្រាតកាយជាសាធារណៈ ។
ចំណាត់ការខាងលើនេះផងដែរបានធ្វើឡើងបន្ទាប់ពីកន្លងទៅថ្មីៗនេះ តារាសម្តែងដែលមានមូលដ្ឋានមកពីខេត្តព្រះវិហារនាងដេនី ក្វាន់ បានLive វីដេអូបង្ហោះតាមហ្វេសប៊ុកក្នុងសម្លៀកបំពាក់ស្ទើរបញ្ចេញសុដន់ទាំងមូលមកក្រៅដែលធ្វើឲ្យអ្នកបានឃើញបានធ្វើការស្តីបន្ទោស និងរិះគន់មិនសំចៃមាត់ ។
បើយោងតាមលិខិតអញ្ជើញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលត្រូវបានទម្លាយដោយលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថា លេខាធិការក្រុមប្រឹក្សាពិន័យសូមអញ្ជើញអស់លោកដែលជាក្រុមប្រឹក្សាពិន័យទាំងអស់ចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃទី២៥ មេសា នៅទីស្តីការក្រសួង ។
លិខិតដដែលនោះបានបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតទៅលើការពិនិត្យទៅលើព្យសនកម្មនៃបទល្មើសដែលបង្កដោយកញ្ញាដេនីក្វាន់។ ពិនិត្យ អនុម័តដាក់ពិន័យកញ្ញាដេនីក្វាន់ ក្នុងកម្រិតណាមួយឱ្យស្របទៅតាមស្ថាននៃបទល្មើសដែលគេបានប្រព្រឹត្ត។ពិនិត្យសម្រេចទៅលើទម្រង់លិខិតក្នុងការដាក់ពិន័យ ។ ប្រមើមើលនិងទាញការសន្និដ្ឋានពីលទ្ធផលជាវិជ្ជមាននិងអវិជ្ជមានបន្ទាប់ពីចេញលិខិតដាក់ពិន័យ។ ពិភាក្សាស្វែងរកបណ្តាយន្តការបន្ថែមដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការដាក់ពិន័យ និងបញ្ហាផ្សេងៗ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីអ្នកនាង ដេនីក្វាន់ ឡើយនៅថ្ងៃទី២១ មេសា នេះ ប៉ុន្តែប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានទទួលស្គាល់ពីបញ្ហាខាងលើនេះនិងបានគាំទ្រដល់ការបង្កើតក្រុមប្រឹក្សាពិន័យនេះឡើងហើយចំណាត់ការទៅលើតារារូបនេះយ៉ាងណានោះគឺនឹងដឹងទៅថ្ងៃទី២៥នេះ។
លោកបញ្ជាក់ថា ការបង្កើតក្រុមប្រឹក្សាពិន័យនេះឡើងគឺមានសារសំខាន់ណាស់សម្រាប់ជាការតម្រង់ទិសដល់សិល្បករ សិល្បការិនីមួយចំនួនដែលភ្លេចខ្លួនហើយបានប្រព្រឹត្តនូវសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរក្នុងសង្គមសិល្បៈខ្មែរហើយការធ្វើបែបនេះគឺជាគំរូមួយល្អសម្រាប់សិល្បករខ្មែរជំនាន់ក្រោយផងដែរ ។