![]() |
MENU
|

ខេត្តព្រះសីហនុ៖ លោក វរសេនីយ៍ទោ ញ៉ែត ភណ្ឌ័ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ខែមេសាឆ្នាំ២០១៧ កម្លាំងការិល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ករណីឃាតកម្មគិតទុកជាមុនកាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០១៧ វេលាម៉ោង២០ជាងនៅផ្ទះសំណាក់ដារ៉ាថ្នល់កោង បន្ទប់លេខ១០ ស្ថិតក្នុងខណ្ឌពោធិសែនជយ័រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ ឡ ហ្វុង ភេទប្រុសអាយុ៣២ឆ្នាំជនជាតិចិន មុខរបរបើកហាងលក់ម្ហូបអាហារចិន មានទីលំនៅភូមិ២ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ ។
ជាលទ្ធផលនៅថ្ងៃទី២០ខែមេសាឆ្នាំ២០១៧វេលាម៉ោង១០ព្រឹកបានធ្វើការឃាត់ខ្លួនជនសង្សយ័បានចំនួន២នាក់ កំពុងស្នាក់នៅផ្ទះជួលនៅខេត្តព្រះសីហនុ ១,ឈ្មោះGao keyan ភេទប្រុសអាយុ៤០ឆ្នាំជនជាតិចិនកាន់លិខិតឆ្លងដែនលេខE៦២៥៩៩៦៩៦មុខរបរចុងភៅនៅ ភោជនីដ្ឋានឈ្មោះប៉ាវ ឡៅ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ។
២,ឈ្មោះម៉ុន ចំរើន ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរត្រូវជាប្អូនថ្លៃ ឈ្មោះGao keyanមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងក្រូច ឃុំរាប ស្រុកពាមរ ខេត្តព្រៃវែង ជាសហចារី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ទាំង២បានសារភាពថា៖ ពួកខ្លួនពិតជាបានសម្លាប់ជនរងគ្រោះខាងលើនៅក្នុងបន្ទប់ផ្ទះសំណាក់ដោយប្រើស្គុតរុំដៃជើង ចាប់បោកក្បាលនៅជញ្ជាំថ្ម និងយកខ្សែរក្រវាត់រឹតក បណ្តាលអោយស្លាប់ រួចដឹកតាមរថយន្តយកទៅទំលាក់ទឹកស្ពានអ្នកលឿងចោលតែម្តង (មូលហេតុគំនំ)។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គំនុំនេះកើតឡើងដោយសារ ជនរងគ្រោះបានបញ្ឈប់ការងារ ឈ្មោះ Gao keyan ពីហាងរបស់គាត់។ អំពើប្រព្រឹត្តធ្វើនៅក្នុងទឹកដីរាជធានីភ្នំពេញតែជនរងគ្រោះនិងជនល្មើសស្នាក់នៅខេត្តព្រះសីហនុ។ លទ្ធផលដែលធ្វើបាន ដោយជោគជ័យនេះគឺមានការសហការគ្នា ជាច្រើនអង្គភាព មាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងនគរបាលខេត្តព្រះសីហនុ។ ជនសង្សយ័ទាំង២ នគរបាលខេត្តព្រះសីហនុ បានប្រគល់ អោយនគរបាលរាជធានីភ្នំពេញនៅរសៀលនេះដើម្បីចាត់ការតាមនីតិវិធី ៕


