ខេត្តកោះកុង៖ យុវជនឈ្មោះតាន់ ធៀតអាយុ១៧ឆ្នាំត្រូវបានចាប់ខ្លួន នៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2017 វេលាម៉ោង 7និង00 នាទី ព្រឹក លោក វីរៈសេនីយ៍ទោ ម៉ា ទី អធិការស្រុកស្រែអំបិល ដឹកនាំកម្លាំងអធិការ សហការជាមួយកម្លាំងប៉ុស្តីដងពែង ធ្វើការសើបអង្កេត អស់រយះពេល8 ម៉ោង កំណត់បាននូវមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនបរុសម្នាក់ដែរពាក់ព័ន្ធ ករណីឃាតកម្ម ដោយយកដំបងវាយជនរងគ្រោះបណ្ដាលអោយស្លាប់នៅកន្លែង ហេតុនេះកើតឡើងនៅចំណច់ អន្លង់ក្រញ៉ូង ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកវីរៈសេនីយ៍ទោ ម៉ា ទី បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឈន ផាន់នី ភេទប្រុស អាយុ16ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ចំណែកជនសង្ស័យមាន ឈ្មោះ តាន់ ធៀន ភេទប្រុស អាយុ17 ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង តាមចម្លើយសារភាពរបស់ជនសង្ស័យគឺដោយសារគំនុំ ។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនឹងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ។