MENU
|
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់លោក ជូង ជូងី មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ គឹម សុខ បានបញ្ជាក់នៅថ្ងៃទី២០ខែមេសាថាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានបិទការសាកសួររបស់កូនក្តីរបស់លោកហើយ ហើយកំពង់បញ្ជូនសំណុំរឿងទៅចៅក្រមជំនុំជំរះ។
ជនជាប់ចោទ គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៧បានសម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
នៅថ្ងៃដ៏ដែលនោះចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ ក៏បានចេញដីកាឃុំខ្លួនជនជាប់ចោទ គឹម សុខ ដាក់ពន្ធនាគារព្រៃសម១បណ្តោះអាសន្ន។
ជនជាប់ចោទ គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៧បានសម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។ នៅថ្ងៃដ៏ដែលនោះចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ ក៏បានចេញដីកាឃុំខ្លួនជនជាប់ចោទ គឹម សុខ ដាក់ពន្ធនាគារព្រៃសម១បណ្តោះអាសន្ន។
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ នេះ សម្រេចចោទប្រកាន់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។ ពេលនេះ ជនត្រូវចោទ គឹម សុខ និង សំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ សម្រេចបិទការស៊ើបសួរបន្ទាប់ពីឃុំខ្លួន ជនត្រូវចោទ គឹម សុខ។