MENU
|
រាជធានីភ្នំពេញ៖ សម្រាប់ការប្រកូត AFC CUP 2017 វគ្គចែកពូលរវាងក្រុម បឹងកេត និង Johor Darul Ta'zim បានបញ្ចាប់ដោយលទ្ធផល ០ - ៣ ដែលធ្វើឱ្យក្រុមរបស់ម៉ាឡេស៊ីមាន១០ពិន្ទុក្នុងពូលបន្តដំណើរឡើងវគ្គបន្ទាប់។ សម្រាប់ក្រុមបឹងកេត គ្មានឱកាសឡើងបន្តទៀតឡើយ ។
លោក John Mcglynn គ្រូបង្គោលរបស់ក្រុមបាល់ទាត់បឹងកេត បានថ្លែងថា ថ្ងៃនេះលោកមានការសោកស្តាយណាស់ ដែលមិនអាចធ្វើបានល្អ ដោយសារតែបញ្ហាជាច្រើន ហើយក៏មានបញ្ហាជាមួយបច្ចេកទេសមូលដ្ឋាន និង ការពារ ហើយពិសេសការវាយបកទៅលើទីរបស់គេ បង្កឱ្យមានកំហុសខ្លួនឯង។ ប៉ុន្តែថ្ងៃនេះជាការរៀនសូត្រមួយដ៏ល្អ ដែលត្រូវកែតម្រូវបន្ថែមទៀត ដើម្បីផ្សាយភ្ជាប់ការប្រកួតទៅមុខទៀត។
លោក John Mcglynn បាននិយាយថា ទោះបីជាក្រុមរបស់លោកមិនអាចបន្តដំណើរទៅកាន់វគ្គបន្តនៃAFC CUP 2017 យ៉ាងក៏ដោយ ប៉ុន្តែក្រុមរបស់លោកបានធ្វើយ៉ាងល្អតាំងដើម ដោយខំប្រឹង កែសម្រួលស្ថានភាព និង ទម្រង់លេង ជារើយៗ សូម្បីតែកន្លងមកធ្លាប់ប៉ះជាមួយក្លឹបរបស់ប្រទេសឡាវ បានយកឈ្នះនិងអាចមកលេងវគ្គចែកពូកក្នុង AFC CUP នេះ។
កីឡាករ ឃួន ឡាបូរ៉ាវី បានបញ្ជាក់ថា តាំងឈានចូលប្រកួតក្នុង AFC CUPនេះលោកបានសង្កេតឃើញក្រុមរបស់ម៉ាឡេស៊ីនេះ “Johor Darul Ta'zim” មានការលេងល្អជាងក្រុមដ៏ទៃទៀត។ ពីព្រោះក្រុមផ្សេងៗបានលេងបាល់ផ្លោង និង បាល់វែងៗ ប៉ុន្តែក្រុមនេះ បានលេងជាក្រុមរួមគ្នាយ៉ាងល្អ ។
កីឡាករខ្សែរប្រយុទ្ធរបស់បឹងកេតរូបនេះបាននិយាយថា“ថ្ងៃនេះគាត់ឆ្លងវគ្គចែកពូល បានហើយដូច្នេះវគ្គបន្តគាត់អាចលេងទៅមុខបានទៀត”។
កីឡាករ ឃួន ឡាបូរ៉ាវី បានប្រាប់ថា មូលហេតុដែលធ្វើឱ្យលោកបំបែកពងមាន់បាននោះដោយសារក្រុម Johor លេងរួមគ្នាមានទម្រង់ល្អដែលពិបាកសម្រាប់លោកក្នុងការរកចន្លោះស៊ុតឬបញ្ជូលបាល់ឱ្យគ្នាធ្វើឱ្យគ្មានឱកាសទាត់ចូល។ ពេលលោកឡើងម្តង ក្រុមរបស់ Johor បានសហការគ្នាបិទលោកមិនអាចរកចន្លោះបង្កើតឱកាសស៊ុតបញ្ចូលទីបានច្រើនឡើយ៕ ដោយ បូរិន