MENU
ក្រសួងមហាផ្ទៃធ្វើសន្និសីទកាសែតបញ្ជាក់ លើការបកស្រាយមួយចំនួនមិនត្រឹមត្រូវពាក់ព័ន្ធនឹង ជួបជាមួយបក្សប្រឆាំង
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី៣១ មីនា ២០១៧, ០៩:៤០ | ៦៥៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថាសន្និសីទកាសែតនេះដើម្បីបញ្ជាក់ពីបញ្ហាមួយចំនួនមានការបកស្រាយខុសក្រោយពីជំនួបរវាងតំណាងគណបក្សសង្រ្គោះជាតិនិងតំណាងក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី២៩ខែមីនាឆ្នាំ២០១៧នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកប៊ុន ហុនបានលើកឡើងថាលោកចង់ឲ្យអ្នកសារព័ត៌មាននិងមតិសាធារណជនជ្រាបពីបញ្ហាដែលយើងបានជួបជជែកគ្នាកាលពីថ្ងៃទី២៩មីនា។ក្រោយពីការជួបគ្នាក៍មានការបកស្រាយខុសៗគ្នា។ជាពិសេសខុសពីការពិតនូវអ្វីដែលយើងបានជួបគ្នា។ចំពោះលោកលើកឡើងតែពីបញ្ហាផ្លូវច្បាប់ពាក់ព័ន្ធបញ្ហានេះមិនពាក់ព័ន្ធនិងនយោបាយនោះទេ។

លោកបន្តថាពីអ្វីដែលគណបក្សសង្រ្គោះជាតិបានធ្វើខុសលក្ខន្តិកៈរបស់ខ្លួនប្រការ៤៧ចំណុច(ត្រេទី១និងទី២)ក្នុងនោះគណបក្សនេះបានធ្វើសោធនកម្មលក្ខន្តិកៈរបស់ខ្លួនដែលបានលើកឡើងថាកាលណាប្រធានគណបក្សទទួលមរណៈភាពលាឈប់ បាត់បង់សមាជិកភាពឬបាត់បង់សមត្ថភាពដឹកនាំគណបក្សដែលបញ្ជាក់ដោយគណៈកម្មការធិការនាយកអាណត្តិនៅតិចជាង១៨ខែអនុប្រធានគណបក្សបួយដែលមានអាយុច្រើនជាងគេត្រូវទទួលតួនាទីជាប្រធានគណបក្ស។

លោកលើកឡើងថា ប្រធានអនុប្រធានគណបក្ស គណៈកម្មការធិការនាយកត្រូវជ្រើសរើសប្រធានគណបក្សថ្មីយ៉ាងតិចមួយរូបក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិកក្នុងចំណោមសមាជិករបស់ខ្លួនដោយសម្លេងភាគច្រើនដាច់ខាត៥០%បូក១នៃសមាជិកគណៈកម្មការធិការនាយកទាំងមូលដើម្បីជួយដល់ប្រធានគណបក្សរហូតដល់ចប់អាណត្តិ។អាណត្តិនៅលើស១៨ខែគណៈកម្មាធិការអចិន្រ្តៃយ៍ត្រូវកំណត់ពេលធ្វើមាជវិសាមញ្ញដើម្បីជ្រើសរើសប្រធានគណបក្សនិងអនុប្រធានគណបក្សយ៉ាងយូរ៣០ថ្ងៃដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ។

លោកប៊ុន ហុនបានអះអាងថា ជារួមក្រសួងមហាផ្ទៃពិនិត្យឃើញថាការធ្វើសមាជរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២ខែមីនាឆ្នាំ២០១៧ជ្រើសតាំងប្រធានគណបក្សស្តីទីរហូតដល់ចប់អាណត្តិ។

លោក ប៊ុន ហុកបានលើកឡើងថាក្រោយពីជំនួបកាលពីថ្ងៃទី២៩ខែមីនារវាងតំណាងគណបក្សសង្រ្គោះជាតិនិងក្រសួងមហាផ្ទៃមានការព្យាយាមបកស្រាយខុសពីការពិតនៃខ្លឹមសារនៃជំនួបនោះ។តែតាមពិតជំនួបនេះទី១គឺជាជំនួបបច្ចេកទេសទាក់ទងនឹងការអនុវត្តច្បាប់មិនមែនជាជំនួបដើម្បីរកការសម្របសម្រួលនយោបាយនោះទេ។ទី២យោងតាមលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃស្រាប់។

លោកបានលើកឡើងថាសមាជរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២ខែមីនាស្របតាមលក្ខន្តិកៈគណបក្សនិងវិសោធនកម្មប្រការ៤៥.៤៧ស្របតាមលក្ខន្តិកៈបក្ស។តែសមាជដែលបានជ្រើសតាំងប្រធានថ្មីលោក កឹម សុខា និងអនុប្រធានថ្មីចំនួន៣រូប(លោកប៉ុល ហំម លោកអេង ឆៃអ៊ាង និងលោកស្រីមួរសុខហួរ)គឺបំពានលើប្រការ៤៧នៃលក្ខន្តិកៈគណបក្សជាច្បាប់កំពូលរបស់បក្ស។ គណបក្សណាក៍មានលក្ខន្តិកៈរបស់ខ្លួនដែរគណបក្សសង្រ្គោះជាតិក៍មានលក្ខន្តិកៈរបស់ខ្លួន។ក្រសួងមហាផ្ទៃចង់បញ្ជាក់ថា”នីតិវិធីក្នុងការជ្រើសរើសប្រធាននិងអនុប្រធានមិនត្រឹមត្រូវតាមជាមួយលក្ខន្តិកៈប្រការ៤៧ចាស់និងប្រកាស៤៧ថ្មី។តែយើងចង់បញ្ជាក់ថាការជ្រើសរើសប្រធានបក្សនិងអនុប្រធានមិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន”។

លោកបានលើកឡើងថាលោក សម រង្ស៊ី បានលាឈប់នៅថ្ងៃទី១១កុម្ភៈតែនៅថ្ងៃទី១២គណៈកម្មការធិការនាយកទទួលស្គាល់ការលាឈប់នឹងទទួលស្គាលលោកកឹម សុខាជាប្រធានស្តីទី។គណបក្សសង្រ្គោះជាតិបង្កើតឡើងនៅថ្ងៃ១៧កក្កដាឆ្នាំ២០១២។ការលាឈប់របស់លោកសម រង្ស៊ីលាឈប់ប្រហែល១៤ខែតិចជាង១៨ខែត្រូវធ្វើយ៉ាងណា។បើអាណត្តិនៅសល់លើសពី១៨ខែការធ្វើសមាជជ្រើសរើសប្រធាននិងអនុប្រធានត្រឹមត្រូវ។

លោកបានលើកឡើងថាគណបក្សសង្រ្គោះជាតិបានបំពានលក្ខន្តិកៈរបស់ខ្លួន។ច្បាប់ស្តីពីគណបក្សនយោបាយ(មាត្រា១៧ថ្មី)ក្រសួងមហាផ្ទៃជាអ្នកត្រួតពិនិត្យច្បាប់គណបក្សសង្រ្គោះជាតិបានទេ។ក្រសួងមិនអាចទៅបញ្ជាគណបក្សនយោបាយបានទេតែគណបក្សត្រូវគោរពតាមលក្ខន្តិកៈដែលតន្កល់នៅក្រសួងមហាផ្ទៃ៕                                   

Tags:
  • ក្រសួងមហាផ្ទៃ
  • សន្និសីទកាសែត
  • បក្សប្រឆាំង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥