MENU
ក្រសួងមហាផ្ទៃទាមទារឲ្យបក្សប្រឆាំង ត្រូវតែដកចេញនូវឃ្លា”ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត” បើមិនដកអាចប្រឈមនឹងផ្លូវច្បាប់
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី៣០ មីនា ២០១៧, ០៧:៣៦ | ៦៣០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តមអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់អ្នកកាសែតថាភាគីទាំងពីរបានចំណាយពេលប្រមាណ១និង៣០នាទីក្នុងការពិភាក្សាគ្នានេះ។តែដូចជាមិនមានខ្លឹមសារអ្វីទេព្រោះវាដូចអ្វីដែលលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើទៅគណបក្សសង្រ្គោះជាតិដដែល។

ឯកឧត្តម អេង ឆៃអ៊ាងបានបញ្ជាក់ថា យើងមានការចាប់អារម្មណ៍ចំណុចខ្លះចំពោះការពិភាក្សាគ្នានេះក្រសួងមហាផ្ទៃបានប្រាប់ខាងគណបក្សប្រឆាំងថាដំណើរការសមាជវិសាមញ្ញស្របច្បាប់ ហើយការធ្វើវិសោធនកម្មលក្ខន្តិកៈខាងក្រសួងមហាផ្ទៃមិនទាស់ទេ។តែក្រសួងមហាផ្តៃជំទាស់ការជ្រើសតាំងក្បាលម៉ាស៊ីដឹកនាំរបស់គណបក្សនិងពាក្យស្លោករបស់គណបក្ស”ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត”។

ឯកឧត្តមបានលើកឡើងថាគណបក្សប្រឆាំងបានស្នើឲ្យក្រសួងមហាផ្ទៃចេញលិខិតដែលបញ្ជាក់ថាសមាជត្រឹមត្រូវ និងវិសោធនកម្មត្រឹមត្រូវតែក្រសួងមិនព្រមចេញ។ឯកឧត្តមបានអះអាង ”ក្រសួងមហាផ្ទៃបានអះអាងថាការជ្រើសរើសក្បាលម៉ាស៊ីនគណបក្សខុសលក្ខន្តិកៈនិងសុំដូរពាក្យស្លោកនេះចេញ”។

ឯកឧត្តមអេង ឆៃអ៊ាងបានលើកឡើងថា ”ក្រសួងមហាផ្ទៃមិនអាចលុបគណបក្សសង្រ្គោះជាតិនោះទេ។តែបើលុបគណបក្សសង្រ្គោះជាតិចេញមិនឲ្យបោះឆ្នោតទេ។ការបោះឆ្នោតនេះចាត់ទុកជាអាសាបង៉ឬគ្មានន័យទេ”។ចំពោះសំណើរបស់ក្រសួងមហាផ្ទៃនេះគណបក្សសង្រ្គោះជាតិនឹងទៅពិភាក្សាគ្នានៅស្នាក់ការគណបក្សវិញ។

ឯកឧត្តមអេង ឆៃអ៊ាងបានលើកឡើងថាគណបក្សប្រឆាំងចង់ឲ្យក្រសួងមហាផ្ទៃជាម៉ែឪគណបក្សនយោបាយឲ្យបានបានច្បាស់លាស់តែក្រសួងមហាផ្ទៃមិនព្រមប្រាប់ទេ។តាមការលើកឡើងរបស់ឯកឧត្តមមានន័យថាជំនួបនេះគ្មានន័យឬគ្មានលទ្ធផលនោះទេនៅតែខ្វែងគំនិតគ្នាដដែល។

ឯកឧត្តមប្រាក់ សំអឿន នាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានលើកឡើងថាក្រសួងមហាផ្ទៃបានស្នើទៅគណបក្សសង្រ្គោះជាតិដូរពាក្យស្លោក”ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត”បានប៉ះពាល់ដល់ស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣របស់ប្រទេសកម្ពុជាដោយប្រកាន់លើគោលនយោបាយសេរីពហុបក្ស។

ឯកឧត្តម ប្រាក់ សំអឿនបានលើកឡើងថានៅពេលគណបក្សប្រឆាំងមិនព្រមកែតាមការស្នើសុំទេនឹងមានវិធានការច្បាប់ណាមួយចំពោះបញ្ហានេះ។”តែបើគណបក្សនេះកែថាសមាជនេះខុសច្បាប់និងដកពាក្យស្លោកនេះចេញទៅវាចប់ហើយ”។ក្រសួងមហាផ្ទៃអ្នកអនុវត្តច្បាប់មិនទាន់ដឹងថាធ្វើយ៉ាងណានោះនៅឡើយទេ។

ឯកឧត្តមបានលើកឡើងការជ្រើសរើសថ្នាក់ដឹកនាំកាលពីថ្ងៃទី២មីនាឆ្នាំ២០១៧គណបក្សត្រូវគោរពតាមលិខិតរបស់គាត់។តែបើមិនធ្វើទេនឹងមានវិធានការច្បាប់បន្តបន្ទាប់តែមិនទាន់ដឹងនៅឡើយទេ។ច្បាប់នោះប្រការ៤៧ដែលគណបក្សប្រឆាំងត្រូវតែគោរពតាមមិនអាចល្មើសនឹងប្រកាសនេះទេ។

ឯកឧត្តមតំណាងក្រសួងមហាផ្ទៃបានលើកឡើងថានៅពេកលប្រធានលាលែងក្នុងរយៈពេល១៨ខែគណបក្សត្រូវដោះធ្វើសមាជជ្រើសរើសប្រធានថ្មីដឹកនាំរហូតបញ្ចប់អាណត្តិក្នុងរយៈពេល៣០ថ្ងៃ។តែគណបក្សនេះបានចេញលិខិតទទួលស្គាល់ការលាលែងរបស់ឯកឧត្តមសមរង្ស៊ីនិងបានទទួលស្គាល់ឯកឧត្តមកឹម សុខាជាប្រធានស្តីទីរហូតដល់មានការរើសប្រធានថ្មី។ឯកឧត្តមបន្តថានៅថ្ងៃទី២ខែមីនាគណបក្សប្រឆាំងបានធ្វើសមាជរើសប្រធាននិងអនុប្រធាន៣នាក់ខុសជាលក្ខន្តិកៈរបស់គណបក្សប្រការ៤៧នៃលក្ខន្តិកៈបក្ស។

អ្នកតាមដាននយោបាយបានលើកឡើងថាតាមរយៈការលើកឡើងរបស់ក្រសួងមហាផ្ទៃបានន័យថាគណបក្សប្រឆាំងមិនបានគោរពតាមលក្ខន្តិកៈរបស់ខ្លួននិងប៉ះដល់ច្បាប់រដ្ឋនុញ្ញ។ករណីនេះគណបក្សសង្រ្គោះជាតិអាចប្រឈមនឹងផ្លូវច្បាប់នានាដែលក្រសួងមហាផ្ទៃបានលើកឡើងមិនច្បាស់លាស់នៅឡើយ។

អ្នកតាមដានបានលើកឡើងទៀតថា៖គណបក្សប្រឆាំងមួយនេះអាចនឹងត្រូវលុបចេញពីបញ្ជីគណបក្សឬមិនអាចចូលរួមបោះឆ្នោតផងដែរ។ក្នុងន័យនេះឯកឧត្តម ប្រាក់ សំអឿនមិនបានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានឡើយចំពោះចំណាត់ការបែបណាដែលក្រសួងមហាផ្ទៃត្រូវដាក់ទៅលើកបក្សប្រឆាំងមួយនេះ។

ទោះបីយ៉ាងណាពេលនេះគេបានមើលឃើញថាសៃវៀននយោបាយរបស់គណបក្សប្រឆាំងនេះកាន់តែរួមតូចទៅៗបន្ទាប់ពីទទួលបានសម្លេង៥៥អាសនៈកាលពីឆ្នាំ២០១៣។ពេលនេះដែរព្យុះនយោបាយមួយបានកំពុងរុញបក្សប្រឆាំងមួយនេះទៅកាន់ទីដ៍តូចចង្អៀតបន្ថែមទៀតឬត្រូវគេលុបចេញពីបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃប្រសិនមិនព្រមលុបពាក្យស្លោក”ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្តឬប្រកាសថាកាលជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួនមិនស្របច្បាប់។គេចាំមើលតទៅទៀតថាវាសនារបស់គណបក្សប្រឆាំងមួយនេះនឹងទៅជាយ៉ាងណាខណៈពេលដែលស្ថានភាពប្រតួតប្រជែងនយោបាយហាក់ដូចជាមិនស្នើភាពរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមានអាសនៈនៅសភាមួយនេះ៕

គួរពបញ្ជាក់ថានៅរសៀលថ្ងៃទី២៩ខែមីនានេះតំណាងគណបក្សសង្រ្គោះជាតិ និងតំណាងក្រសួងមហាផ្ទៃកំពុងតែជជែកគ្នាលើកពាក្យថា”ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត”និងការធ្វើសមាជរបស់គណបក្សប្រឆាំងកាលពីថ្ងៃទី២ខែមីនាឆ្នាំ២០១៧ដែលក្រសួងមហាផ្ទៃលើកឡើងថាសមាជនេះមិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស។

ក្រសួងមហាផ្ទៃបានលើកឡើងថាក្រសួងមហាផ្ទៃបានតែងតាំងឯកឧត្តមប្រាក់ សំអឿនអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃនិងមន្រ្តីជំនាញដើម្បីជួបជាមួយតំណាងរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៧វេលាម៉ោង២និង៣០នាទីនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

ចំពោះគណបក្សសង្រ្គោះជាតិវិញបានលើកឡើងថាគណបក្សបានចាត់មន្រ្តីចំនួន៥រូបឯកឧត្តម យឹម សុវណ្ណ  ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ឯកឧត្តម អេង ឆៃអ៊ាង ឯកឧត្តម លី រី និងឯកឧត្តម ផែន ហេង ដើម្បីជួបពិភាក្សាជាមួយតំណាងរបស់ក្រសួងមហាផ្ទៃ។                                               

Tags:
  • ក្រសួងមហាផ្ទៃ
  • បក្សប្រឆាំង
  • ផ្លូវច្បាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥