MENU
|
រាធានីភ្នំពេញ៖ ឯកឧតត្តម កឹម សុខា ប្រធានគណបក្សប្រឆាំងនៅថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧បានចាកចេញពីប្រទេសអូស្ដ្រាលីមកកាន់កម្ពុជាវិញ។នេះបើតាមការលើកឡើងរបស់ឯកឧត្តមនៅព្រឹកនេះថា” ខ្ញុំបានចាកចេញពីប្រទេសអូស្ដ្រាលី វិលត្រលប់ទៅស្រុកខ្មែរវិញហើយ។បេសកកម្មរយៈពេលខ្លីនេះ ខ្ញុំបានជួបជាមួយក្រុមសមាជិកសភា មន្រ្ដីរដ្ឋាភិបាល នៃប្រទេសញូហ្សេលែន និងប្រទេសអូស្ដ្រាលី ។ ឆ្លៀតក្នុងឱកាសនោះដែរ ខ្ញុំក៏បានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសទាំងពីរផងដែរ”។
គួរបញ្ជាក់ថា ឯកឧត្តមកឹម សុខាប្រធានគណបក្សសង្រ្គោះជាតិនិងឯកឧត្តម អេង ឆៃអ៊ាងអនុប្រធានបានដឹកនាំប្រតិភូបក្សចាកចេញពីកម្ពុជាកាលពីថ្ងៃទី៥ខែមេសាទៅកាន់ប្រទេសអូស្រ្តាលីនិងញ៉ូហ្សេលែន។
ឯកឧត្តមកឹម សុខាបានបញ្ជាក់ថា ១៦-មេសា-២០១៧ ប្រទេសអូស្ដ្រាលីថ្ងៃនេះ ខ្ញុំបានធ្វើដំណើរជាមួយសហការីមកដល់ទីក្រុងស៊ីដនី នៃប្រទេសអូស្ដ្រាលី ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយបងប្អូនខ្មែរ នៅតាមវត្តអារាមនានាដូចខាងក្រោមនេះ ១.ម៉ោង១១ព្រឹក នៅវត្តរតនារាម។២.ម៉ោង១២:៣០នាទីរសៀល នៅ វត្តកេតនៈ រ៉ូសម័រ៣.ម៉ោង៣រសៀល នៅវត្តសាមគ្គី។
កាលពីថ្ងៃ១៥-មេសា-២០១៧ឯកឧត្តមកឹមសុខាបានទៅកាន់ប្រទេសអូស្ដ្រាលីដោយបានថ្លែងថាថ្ងៃនេះ ខ្ញុំបានធ្វើដំណើរមកដល់ទីក្រុងអាដេលលែត(Adelaide) និងបានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយបងប្អូនខ្មែរនៅ វត្ដខ្មែរសន្ដិភាព។ក្នងឱកាសនោះដែរលោក Mark Butler ជាអ្នកតំណាងរាស្ដ្រអូស្ត្រាលី ក៏បានមកទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ និងចូលរួមជាមួយពួកយើងខ្ញុំនៅទីនោះដែរ។
ដោយឡែកឯកឧត្តមសម រង្ស៊ីវិញអតីតប្រធានគណបក្សសង្រ្គោះជាតិបានលើកឡើងក្នុងបណ្តាគសង្គមរបស់ខ្លួននៅថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ថា ឡេនីន (មេដឹកនាំកុម្មុយនីស្តមុនគេ នៅសហភាពសូវៀត) "សុខចិត្តផ្តន្ទាទោសមនុស្សស្លូតត្រង់១០០នាក់ ជាជាងឲ្យខ្មាំងម្នាក់រួចខ្លួន"។
ឯកឧត្តមសមរង្ស៊ីបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩១៧ (ឆ្នាំបដិវត្តន៍កុម្មុយនីស្ត នៅប្រទេសរុស្ស៊ី ដែលក្លាយទៅជាសហភាពសូវៀត) របបកុម្មុយនីស្តទាំងអស់ ក្នុងពិភពលោក ពី ស្តាលីន ដល់ លោកប៉ុល ពត និងសម្តេចហ៊ុនសែនថាបានធ្វើតាមដំបូន្មាន របស់ឡេនីន។