MENU
|
ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍បានបញ្ជាក់ថារោងចក្រផលិតហាដឌីសផ្ទុះបំពង់ហ្គាសឡចំហុយអាលុយមីញ៉ូមរបស់ក្រុមហ៊ុន(អេស៊ីវ៉ាជូខឹមផូណិន.ខេមបូឌា.ខូអិលធីឌី)បណ្តាលរបួសកម្មករ កម្មការិនីចំនួន៦នាក់រងរបួស(របួសធ្ងន់៤នាក់ស្រាល២នាក់នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ខែមេសាឆ្នាំ២០១៧ស្ថិតភូមិ.សង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែត។
អាជ្ញាធរដែលចុះទៅពិនិត្យកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលរងរបួសដោយផ្ទុះបំពង់ហ្គាស់ឡចំហុយអាលុយមីញ៉ូមបណ្តាលរបួសធ្ងន់ស្រាល៦នាក់បានស្គាល់ ១.ឈ្មោះ ម៉ូរិ ក្រេះ ភេទប្រុសអាយុ៣៨ឆ្នាំ(ជនជាតិឥណ្ឌា)របួសធ្ងន់ ២.ឈ្មោះ សុង មេសា ភេទប្រុសអាយុ២៥ឆ្នាំ(ជនជាតិខ្មែរ)របួសធ្ងន់៣.ឈ្មោះ ស៊ុន ទង ភេទស្រីអាយុ២៦ឆ្នាំ(ជនជាតិខ្មែរ)របួសធ្ងន់ និង៣នាក់ទៀតរបួសធ្ងន់និងស្រាលមិនទាន់បានស្គាល់ឈ្មោះនៅឡើយដែលសង្គ្រោះបន្ទាន់។
ជនរងគ្រោះបាននិយាយថាមុនពេល ហេតុការថា៖នៅពេលដែលគ្រោះថ្នាក់កើតឡើងគឺកម្មករកម្មការនីកំពុងធ្វើការក្រុមហ៊ុន(កូរ៉េ)ផលិតហាដឌីសពេលយប់ហើយកំពុងធ្វើការស្រាប់តែផ្ទុះបំពង់ហ្គាសឡចំហុយអាលុយមីយ៉ូមសម្រាប់ផលិតហាដឌីសបណ្តាលរបួសធ្ងន់ស្រាលប្រមាណជា៦នាក់។ក្រោយពេលភ្លាមៗនោះក្រុមហ៊ុនទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យ។
សមត្ថកិច្ចក្រុងប៉ោយប៉ែតបានបញ្ជាក់ប្រាប់ថា ក្រោយពេលដែលផ្ទុះឡចំហុយអាលុយមីញ៉ូមផលិតហាដឌីសបណ្តាលរងរបួសកម្មករកម្មការនីសមត្តកិច្ចជំនាញបានចុះធ្វើការពិនិត្យភ្លាមឃើញថាផ្ទុះបណ្តាលអោយរងរបួសកម្មករកម្មការនីយ៉ាងហោចណាស់៦នាក់នោះ គឺបណ្តាលធ្លាយប្រព័ន្ធបណ្តាញធុងហ្គាសដែលនៅគៀកឡស្លអាលុយមីញ៉ូមដែលផលិតហាដឌីសដែលបង្កផ្ទុះឆាបឆេះរបួសធ្ងន់ស្រាលកម្មករកម្មការនីប្រមាណជា៦នាក់ក្នុងនោះមាន៤នាក់របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់៕