MENU
ថៅកែគ្លីនិកពេញនិយមរបស់តារា បើកសាខាថ្មីនៅសៀមរាបរំលេចការចែកទានមនុស្សធម៌
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១២ មេសា ២០១៧, ០៨:១៥ | ១,៦៨០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  គ្លីនិកដែលល្បីតារាទៅ កែសម្ផស្សច្រើន ប្រកាសបើកសាខាថ្មីនៅសៀមរាប វិនិយោគទុនជាង១លានដុល្លារបន្ទាប់ពីទទួលភាពជោគជ័យខ្លាំងនៅរាជធានីភ្នំពេញជាច្រើនឆ្នាំ មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនិក ដែលជាគ្លីនិកមួយល្បីថាមានតារាៗឧស្សាហ៍ទៅថែរក្សាសម្ផស្សក៏ដូចជាកែសម្ផស្សច្រើននោះ បានប្រកាសបើកសាខាថ្មីរបស់ខ្លួនមួយទៀត នៅ ខេត្ត សៀមរាប ក្រោមទុនវិនិយោគជាង១លានដុល្លារ។

ការប្រកាសនេះបានធ្វើឡើង កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០១៨ កន្លងទៅនៅទឹកដីខេត្តសៀមរាប គ្រាដែលម្ចាស់គ្លីនិកខាងលើ ធ្វើពិធីក្រុងពាលីជួសជុលសាងសង់លើផ្ទះវីឡាមួយកន្លែង និងយកអំណោយមួយចំនួនទៅចែកដល់ពលរដ្ឋក្រីក្រជិត១០០ គ្រសារ។ តាមការលើកឡើងពីអ្នកស្រី ហូវ ដាណេ  អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនិក  វត្តមាន"ឌែរម៉ូគ្លីនិក" លើទឹកដីសៀមរាបនេះ ក៏ព្រោះតែអ្នកស្រីបានសម្លឹងឃើញថា ប្រជាជនក្នុងខេត្តមួយនេះមានសេដ្ឋកិច្ចធូរធារខ្លាំង រស់នៅបែបស៊ីវិល័យមិនចាញ់អ្នកនៅរាជធានីភ្នំពេញនោះឡើយ ហើយម្យ៉ាងទៀតដោយមានសំណូមពរច្រើនពីអតិថិជនច្រើនអ្នកស្រីក៏សម្រេចបើកតែម្ដង។

ការបើក"ឌែរម៉ូគ្លីនិក" លើទឹកដីសៀមរាបនេះអ្នកស្រី អ្នកស្រី ហូវ ដាណេ បានលក់សិទ្ធិទៅអ្នកស្រី គង់ សុត្រាវី ដែលជាអ្នកជំនួញធំមួយនៅខេត្តសៀមរាប។ តាមការបង្ហើបទាំងផ្ទះវីឡាដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន បូកទាំងការរៀបចំបំពាក់ឧបករណ៍ទំនើបៗផងនោះ មានតម្លៃជាង១លាន ដុល្លារឯណោះ។

ការសម្រេចទិញសិទ្ធនេះ អ្នកស្រី គង់ សុត្រាវី  បញ្ជាក់ប្រាប់ថា ក៏ព្រោះតែអ្នកស្រីបានឃើញពីភាពល្បីល្បាញ និង ការផ្ដល់សេវា ប្រកបដោយស្តង់ដារ របស់ ឌែរម៉ូគ្លីនិកកន្លងមក ហើយគិតថាប្រសិនបើបើកនៅសៀមរាបច្បាស់ជាមានការគាំទ្រច្រើនជាក់ជាមិនខាន ព្រោះនៅខេត្តមួយនេះមិនទាន់មានគ្លីនិកកែសម្ផស្សស្តង់ដារនៅឡើយ។

បន្ទាប់ពីធ្វើការជួសជុល និងនាំមកឧបករណ៍មកបំពាក់ "ឌែរម៉ូគ្លីនិក"សាខានៅសៀមរាប និង បើកសម្ពោធក្នុងអំឡុង៣ខែបន្ទាប់។ ទីតាំងនិងការបំពាក់ឧបករណ៍ក៏ដូចជា គ្រូពេទ្យជំនាញ អ្នកស្រី ហូវ ដាណេ បញ្ជាក់ប្រាប់ថា មិនចាញ់ ឌែរម៉ូគ្លីនិកនៅភ្នំពេញឡើយ។

បូកទាំងសាខានៅសៀមរាបនេះ គឺជាសាខាទី៤ហើយ របស់ "ឌែរម៉ូគ្លីនិក" បន្ទាប់ពីបង្កើតទាំងពីឆ្នាំ២០១០មក សាខា៣ផ្សេងទៀតមគឺនៅភ្នំពេញ មាន ឌែរម៉ូគ្លីនិក ទួលគោក ឌែរម៉ូគ្លីនិក ផ្សារចាស់ និង ឌែរម៉ូគ្លីនិក ដេអិន។គ្លីនិកមួយនេះ ត្រូវបានគេដឹងថា មានសិល្បករសិល្បៈការិនីល្បីៗឈ្មោះជាច្រើនទៅ ទទួលសេវាកម្មជាច្រើនផងដែរ ប៉ុន្តែឈ្មោះតារាទាំងនោះ មិនត្រូវបានម្ចាស់គ្លីនិកមួយនេះទម្លាយឲ្យដឹងឡើយ ព្រោះបើបញ្ចេញជាសាធារណៈនាំឲ្យខុសវិជ្ជាជីវៈ។

 

 

តាមរយៈការចាប់ដៃក្រោយទុនវិនិយោគខ្ទង់លានដុល្លារ ស្ត្រីអ្នកជំនួញល្បីឈ្មោះទាំង២ខាលើ បានសម្ដែងភាពជឿជាក់ថា ឌែរម៉ូគ្លីនីកសាខាសៀមរាប និង ទទួលភាពជោគជ័យយ៉ាងត្រចះត្រចង់ជាក់ជាមិនខាន។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនីក  មានសេវាកម្មកែសម្ផស្សធំៗចំនួន៤ ទី១ ការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទដោយផលិត។ ទី២ ផលការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទដោយម៉ាស៊ីននិងឱសថ។ ទី៣ ការកែសម្ផស្សដោយមិនវះកាត់។ ទី៤ កែសម្ផស្សដោយការវះកាត់។

ក្រៅពីក្រុមគ្រូពេទ្យ និងអ្នកជំនាញផ្នែកកែសម្ផស្សពោរពេញដោយសមត្ថភាពខ្ពស់និងបទពិសោធន៍ក្នុងប្រទេស គ្លីនីក បានសហការជាមួយ គឺគ្លីនិក MEGA ដ៏ល្បីរបស់កូរ៉េខាងត្បូង និងគ្លីនិក Stem Cell ដ៏ធំរបស់ប្រទេសថៃ ដើម្បីផ្ដល់សេវាកម្មកែសម្ផស្សមានគុណភាពដ៏សម្បូរបែបសម្រាប់អតិថិជន ជាមួយនឹងតម្លៃសមរម្យ។ ជាមួយគ្នានោះដែរ  មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនីក ក៏បាននាំចូលផលិតផលថែរក្សាសម្ផស្សជាច្រើនប្រភេទ មកលក់ក្នុងតម្លៃសមរម្យផងដែរ៕                                   

Tags:
  • ថៅកែ
  • សៀមរាប
  • មនុស្សធម៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥