MENU
ពេជ្រ សោភានិងតារាចម្រៀងកូរ៉េ រួមគ្នាបញ្ចេញស្នាដៃក្នុងតន្ត្រីដើម្បីមនុស្សធម៌
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី២០ កុម្ភៈ ២០១៧, ០៨:៥១ | ១,០៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ទស្សនិកជនជាច្រើនបានហ៊ោរកញ្ជៀវជាមួយតារាល្បីៗក្រោយបានសម្តែងនិងបញ្ចេញក្បាច់រាំយ៉ាងរស់រវើកគួរឲទាក់ទាញទាំងខ្មែរនិងកូរ៉េ។    ពេជ្រ សោភានិងតារាចម្រៀងកូរ៉េរួមគ្នាច្រៀងរៃអង្គាស់ប្រាក់ដើម្បីមនុស្សធម៌ ។ 

អ្នកនាងពេជ្រ សោភានិងតារាចម្រៀងកូរ៉េស្រស់ស្អាតជាច្រើនព្រមទាំងបណ្តាសិល្បករស្មគ្រ័ចិត្តជាច្រើនដួងទៀតបានពួតដៃគ្នាសម្តែងនិងច្រៀងរាំបញ្ចេញក្បាច់ចែកជូនទស្សនិកជនក្នុងន័យស្វែងរកថវិការមួយចំនួនជួយមន្ទីរពេទ្យគន្ឋបុប្ឋានិងបណ្តាកិច្ចការមនុស្សធម៌ផ្សេងទៀតក្រោមការរៀបចំរបស់ក្រុមការងារ។  ការប្រគំតន្ត្រីបែបកន្ត្រាក់អារម្មណ៍អ្នកទស្សនានេះបានផុសឡើងនៅបរិវេនទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញក្រោមការផ្សាយបន្តផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍NTV។តន្ត្រីនេះប្រារព្ឋឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨ និង១៩ កុម្ភៈ ឆ្នាំ២០១៧កន្លងទៅ។  កម្មវិធីនេះមានវត្តមានគណៈអធិបតីមួយចំនួនដូចជាលោកសាម៉ន បណ្ឌិត្យអគ្គនាយករងស្ថានីយ៍ទូរទស្សន៍NTV លោកSUNG MAN KIMប្រធានកម្មវិធីសប្បុរធម៌សុបិន្តនៃក្តីស្រឡាញ់សម្រាប់អនាគតកុមារជាតំណាងក្រុមនុស្សធម៌មកពីប្រទេសកូរ៉េ លោកគីម ម៉ាន់ស៊ុងអ្នករៀបចំកម្មវិធីប្រគំតន្ត្រីផងដែរ។ 

លោកសាម៉ន បណ្ឌិត្យអគ្គនាយករងស្ថានីយ៍ទូរទស្សន៍នាគព័ន្ឋNTVបានលើកឡើងថាសម្រាប់ឱកាសការប្រគំតន្ត្រីរយៈពេល២ថ្ងៃ(១៨និង១៩កុម្ភៈ)នេះធ្វើឡើងសម្រាប់ប្រមូលថវិការជួយដល់មន្ទីរពេទ្យគន្ឋបុប្ឋាផងនិងជួយដល់ការងារសប្បុរធម៌ក្នុងសង្គមយើងផងដែរ។ ដូចនេះជាការជាក់ស្តែងយើងពិតជារីករាយដែលបណ្តាសិល្បករទាំងខ្មែរនិងកូរ៉េព្រមទាំងក្រុមការងារទាំងអស់បានពួតដៃគ្នាសម្តែងញាំងឲកម្មវិធីប្រព្រឹត្តទៅតានលំដាប់លំដោយទោះជាមានចំនុចខ្វះខាតខ្លះក៍ដោយក៍ក្រុមការងារនៅតែប្រយុទ្ឋតស៊ូបំពេញមិនឲមានចន្លោះឡើយ។ 

លោកអគ្គនាយករងស្ថានីយ៍ទូរទស្សន៍រូបនេះបន្តថាយើងបានសហការជាមួយសាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន អាជ្ញាធរជាតិប្រញាំងគ្រឿងញៀននិងខាងចរាចរណ៍ផ្លូវគោកបានផ្សព្វផ្សាយការងារទាំងនេះផងដែរព្រោះការប្រគំតន្ត្រីក្រៅកត់ទិសដៅរៃអង្គាស់ប្រាក់តិចក្តីច្រើនក្តីពីទស្សនិកជនក៍បានផ្តោតលើការអប់រំស្តីពីគ្រឿងញៀនដែលត្រូវជៀសវាងព្រមទាំងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាសំខាន់ដែរដល់ប្រជាពលរដ្ឋទូទៅ។សម្រាប់រយៈពេល២ថ្ងៃតារាៗដែលស្មគ្រ័ចិត្តចូលរួមសម្តែងរួមមានពេជ្រ សោភា យូរី នេនទុំ លោកគីម ថាណា DJ8 តារាកូរ៉េពីរក្រុមរួមមានក្រុមWisdomនិងក្រុមBillion K-POPដោយតារាកូរ៉េទាំងនោញសុទ្ឋតែបានសម្តែងការពេញចិត្តសម្តែងជួយរកប្រាក់ជូនដល់មន្ទីរពេទ្យគន្ឋបុប្ឋាដោយចិត្តស្មោះមិនខ្លាចហត់នឿយក្រោមការសហការពីទូរទស្សន៍អិនធីវី។

Tags:
  • ពេជ្រ សោភា
  • ស្នាដៃ
  • មនុស្សធម៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥