រាជធានីភ្នំពេញ៖ ក្លិបកម្សាន្តបែបមនុស្សស្រឡាញ់ភេទដូចគ្នាមួយបានផ្តល់ឱកាសដល់ភែទទីបីបម្រើការងារតាមរយៈការសម្តែងការផាត់មុខធ្វើសក់និងការងារមួយចំនួនទៀតដែលធ្វើយ៉ាងណាភេទទី៣ជៀងឲផុតពីការដើរឆក់ប្លន់គេ។
កាលពីយប់ថ្ងៃទី៤ មិនា ឆ្នាំ២០១៧ ក្លិបAV BAR225ដែលមានទីតាំងស្ថិតនៅក្រោយវត្តឧណ្ណាលោមក្បែរវាលមេរុបានប្រារព្ឋពិធីគម្រប់ខួប១ឆ្នាំរបស់ខ្លួនក្រោយបើកដំណើរការមុខរបរបានមួយឆ្នាំមកហើយដោយបាប្រភេទនេះបានដាក់ទិសដៅសម្គាល់សម្រាប់បណ្តាប្រភេទទី៣មកពិសារអាហារនិងរាំកម្សាន្តផងដែរ។
នាឱកាសនោះមានបង្ហាញនូវការសម្តែងមួយចំនួនសម្រាប់ពិសេសគម្រប់ខួបមួយឆ្នាំដែលមានការតុបតែងកាយប្លែកៗនិងគូមុខមាត់ក៍ប្លែកៗលាយឡំនិងឈុតសម្លៀកបំពាក់តាមប្រភេទបទចម្រៀងសម្តែងដោយបណ្តាភេទទីបីជូនភ្ញៀវជាតិនិងអន្តរជាតិកម្សាន្តសប្បាយ។
លោកពេជ្រ រតនៈហៅឆេងជាម្ចាស់ភាគហ៊ុនក្នុងAV BAR225កម្មវិធីថ្ងៃនេះគឺគម្រប់ខួបមួយឆ្នាំរបស់អេវីបា២២៥យើងដែលបានដាក់បម្រើការពេញ១ឆ្នាំហើយតាមការគាំទ្ររបស់អតិថិជន។ជាការសប្បាយរបស់ក្លិបយើងមែនតែយើងក៍មានគោលដៅផ្តោតលើការគិតគូពីតម្លៃភេទទី៣ដែលមានខ្លួនជាប្រុសអាចតុបតែងជាមនុស្សស្រីហើយអាចសម្តែងលើវិស័យសិល្បៈទី៧ផងដែរ។ធាតុពិតភេទទី៣មានសមត្ថភាពប្លែកៗអាចធ្វើការបានក្នុងសង្គមយើងច្រើនផ្នែកដូចជាផាត់មុខ ការសម្តែងនិងចេះរត់សេវាផ្នែកបាកម្សាន្តផងដែរ។ម្ចាស់បារូបនេះបន្តថាលោកចង់បង្ហាញប្រាប់មហាជនថាភេទទី៣ក៍មានតម្លៃដូចមនុស្សទូទៅដែរគ្មានអ្នកណាមួយចង់ខុសពីធម្មជាតិនោះទេ។យើងចង់លុបបំបាត់ពាក្យមាកងាយទាំងនេះនិងចង់បង្ហាញប្រាប់គេថាភេទទី៣មួយចំនួនគេខំធ្វើការរកស៊ីធ្វើឆ្កួតធ្វើជាលើឆាកសម្តែងកាត់កេរ្តី៍ខ្មាស់ដើម្បីតែចង់ឲ្យសង្គមទទួលស្គាល់និងចង់ឲ្យមហាជនដឹងថាពួកយើងមិនមានល្បិចកិចកលដើរឆក់ប្លន់គេឡើយ។ម្យ៉ាងទៀតលោកចង់បញ្ជាក់ដល់ភេទទី៣មួយចំនួនទៀតដែលចូលចិត្តឆបោកគេទាំងយប់តាំងថ្ងៃគួរតែបញ្ឈប់កុំឲ្យគេមើលងាយខូចតម្លៃមនុស្សទូទៅងាកមករៀនផាត់មុខរៀនសម្តែងចម្រៀងឬរៀនជំនាញផ្សេងៗធ្វើបែបណាអាចជៀសឲ្យឆ្ងាញពីគ្រឿងញៀនអំពើឆក់ប្លង់និងគំនិតអាក្រក់ៗដែលសង្គមមិនទទួលស្គាល់។
យ៉ាងណាលោកឆេងបានមោទនភាពខ្លះដែរដែលបណ្តាបងប្អូនយើងឥឡូវទទួលស្គាល់ច្រើនពីតម្លៃភេទទី៣ដូចជាផ្តល់ការងារសម្តែងជូនពួកគាត់តាមឆាកតន្ត្រីតាមអង្គការមួយចំនួនផងដែរនេះជាភាពប្លែកមួយខុសពីប៉ុន្មានឆ្នាំមុន។សម្រាប់អេវីបា២២៥នៅថ្ងៃសុក្រសៅរ៍និងអាទិត្យមានសម្តែងហ្សូយ៉ាងពិសេសដែលសម្តែងដោយតារាហ្សូល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាមកសម្តែងចែកភាពរីករាយជូនទស្សនិកជនជាប្រចាំសូមកុំភ្លេចមកកម្សាន្តទីតាំងខាងលើ។