MENU
Molly freesh រសជាតិទឹកសំរងធម្មជាតិ ភ្ជាប់ខ្លួននឹងសកម្មភាពមនុស្សធម៌
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី២២ មីនា ២០១៧, ១២:០០ | ៧៥៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដែលតែងតែបង្ហាញភាពស្និទ្ធស្នាលនិងសិល្បករសិល្បការិនី និងស្នាមញញឹមរណ្តុំពាក្យថា «ទីណាមានសិល្បៈ ទីនោះក៏មាន Molly freesh រសជាតិទឹកសំរងធម្មជាតិ  នោះសុខភាពក៏ប្រសើរដែរ»។ ទន្ទឹមនេះ Molly freesh រសជាតិទឹកសំរងធម្មជាតិ  ដែលរមែងបង្ហាញវត្តមានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយសង្គម ក៏ប្រកាសខ្លួនភ្ជាប់នឹងសកម្មភាពមនុស្សធម៌ដើម្បីសុខភាពទាំងអស់គ្នា។

នៅមុននេះ Molly freesh រសជាតិទឹកសំរងធម្មជាតិ  ក៏បានចូលរួមនឹងសកម្មភាពមនុស្សធម៌ជាច្រើនមានដូចជាការចូលរួមក្នុងសកម្មភាពចែកមួកសុវត្ថភាពនៅផ្លូវជាតិលេខ៤ សកម្មភាពចែកបាយមនុស្សធម៌ជួនតាៗស៊ីក្លូនៅមុខវាំង ក្រោមសកម្មភាពចុះផ្ទាល់ជាមួយសិល្បករសិល្បការិនី មកពីសមាគមន៍សិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម និងសកម្មភាពធ្វើអំណោយមនុស្សធម៌និងអាហារសាមគ្គីជួនលោកតា ចាប៉ីដងវែង ធ្វើនៅផ្ទះលោកតា ប្រាជ្ញ ឈួន នៅស្រុកកំណើតខេត្តតាកែវ ។ ក្នុងឆន្ទៈមនុស្សធម៌នេះ នៅថ្ងៃទី១៩ខែមិនាមុននេះ Molly freesh រសជាតិទឹកសំរងធម្មជាតិ  ក៏បង្ហាញខ្លួនចូលរួមនឹងសកម្មភាពមនុស្សធម៌ជួយសង្គមរួមនឹងក្រុមគ្រូពេទ្យស្មគ្រមកពីប្រទេសថៃ និងសមាគមន៍សិល្បៈស្មគ្រដើម្បីជួយសង្គម ចុះពិនិត្យ និងការព្យាបាលជំងឺដោយឥគិតថ្លៃ ពលរដ្ឋ និងសិស្សានុសិស្សជិត ១០០០នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រះពុទ្ធ ។

អ្នកស្រីថេ ដាឡែន ម្ចាស់ផលិតផល Molly freesh រសជាតិទឹកសំរងធម្មជាតិ និងជាថៅកែភោជនីយដ្ឋានបាយ័នបឹងស្នោក បានឲ្យដឹងថា « Molly freesh រសជាតិទឹកសំរងធម្មជាតិ មុននេះមានឈ្មោះថា បាយ័នទឹកសំរងធម្មជាតិ ហើយក៏បានចូលរួមនឹងសកម្មភាពមនុស្សធម៌ដើម្បីកិច្ចការសង្គមទាំងអស់គ្នាបានច្រើនហើយដែរ បូកទាំងការរៀបចំអាហារសាមគ្គីដល់កុមារកំព្រា ដែលរៀបចំនៅក្នុងភោជនីយដ្ឋាន បាយ័នបឹងស្នោនេះ និងការងារមនុស្សធម៌រួមនឹងសមាគមន៍សិល្បៈស្មគ្រចិត្តដើម្បីជួយសង្គមកន្លងមក»។ ម្ចាស់ភោជនីយដ្ឋាន និងជាថៅកែផលិតផល Molly freesh រសជាតិទឹកសំរងធម្មជាតិ វ័យក្មេងរូបនេះក៏បញ្ជាក់ទៀតថា «ថ្មីៗនេះក៏បានរួមចំណែកក្នុងសកម្មភាព ពិនិត្យនិងព្យាបាលជំងឺពលរដ្ឋសិក្សានុសិស្ស ជិត ១០០០នាក់ ដែលមកពីភូមិក្រាំងទ្រា ភូមិក្រាំងស្បូវ ភូមិប៊ិណ្ណា ភូមិប៊ិនបោរ និងភូមិព្រះពុទ្ធ នៃឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ ដោយបានឧបត្ថម្ភទឹកសំរងនេះចំនួនជិត៤០០ដប»។

អ្នកស្រីក៏បន្ថែមថា «ព្រមជាមួយសកម្មភាពសមាគមន៍សិល្បៈស្មគ្រចិត្តដើម្បីជួយការងារសង្គមនៅថ្ងៃទី៦ខែមេសា ក្នុងកម្មវិធីរាត្រីកត្តញ្ញួធ្វើនៅសណ្ឋាគារសុខានោះ Molly freesh រសជាតិទឹកសំរងធម្មជាតិ ក៏ស្វាគមន៍ស្មគ្ររួចចំណែកមហាកម្មវិធីកត្តញ្ញួនេះផងដែរ និងមានកម្មវិធីបន្តទៀតបើជាកម្មវិធីសប្បុរធម៌ដើម្បីសង្គម Molly freesh រសជាតិទឹកសំរងធម្មជាតិ ក៏នឹងបន្តធ្វើផងដែរ ដើម្បីសង្គមទាំងអស់គ្នា»។                                       

Tags:
  • សំរងធម្មជាតិ
  • មនុស្សធម៌
  • ភ្ជាប់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥