MENU
|
រាជធាភ្នំពេញ៖ នៅម៉ោងប្រហែល៤រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ បានយាងត្រឡប់ពីប្រទេសចិន មកដល់ មាតុប្រទេសវិញ ដោយសុវត្ថិភាព។ក្នុងព្រះរាជដំណើរយាងត្រឡប់មកប្រទេសកម្ពុជានេះ មានការទទួលស្វាគមន៍ ដោយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាជាច្រើននាក់។
ក្នុងការទទួលព្រះរាជដំណើរយាងត្រឡប់មិនវិញនេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញគេបានឃើញវត្តមានសម្តេច អគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្តេចវិបុលភក្តីសាយឈុំព្រធានព្រឹទ្ធសភាព្រមទាំងថ្នាក់ដឹកនាំនៃព្រះជាណាចក្រកម្ពុជាជាច្រើនរូបទៀត។
មន្រ្តីរាជវាំងបានបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រីយ មុនិនាថ សីហនុ បានយាងចេញទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧។
មន្រ្តីរាជរដ្ឋាភិបាលបានលើកឡើងថា ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពយ៉ាងទៀងទាត់នៅទីក្រុងប៉េកាំង ប្រទេសចិន គឺក្នុងមួយឆ្នាំពីរដង។ ក្នុងអំឡុង អវត្តមានព្រះមហាក្សត្រខ្មែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលភារៈជាប្រមុខរដ្ឋស្តីទី ដើម្បីធ្វើការសម្រេច លើការងារផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ការយាងត្រឡប់របស់ព្រះមហាក្សត្រនិងសម្តេចម៉ែនៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលព្រះអង្គនឹងបានចូលរួមទទួលទេវតាថ្មីជាមួយប្រជារាស្រ្តរបស់អង្គនៅទីទាំងប្រទេស។ព្រះមហាក្សត្រនិងសម្តេចម៉ែរបស់ព្រះអង្គមានយាងចេញពីប្រទេសកម្ពុជាជាង១ខែទៅកាន់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន៕