រាជធានីភ្នំពេញ៖ យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រដែលអ្នកសារព័ត៌មានទើបទទួលបាននៅនៅថ្ងៃទី២ខែធ្នូឆ្នាំ២០១៦នេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់ទណ្ឌិតកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។
ខ្លឹមសាមនៃការព្រះរាជទានទោសនេះតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអ្នកសារព័ត៌មាន ទទួលបាននៅ រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមព្រះរាជ្យក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី២ខែធ្នូឆ្នាំ២០១៦បានបញ្ជាក់ថាត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបដិសេធក្នុងការចូលខ្លួន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០ ក្រ I.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ.២០១៦ របស់សាលាឧទ្ធរណ៍។
យោងតាមលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទូលថ្វាយព្រះមហាក្សត្រចុះថ្ងៃទី២ខែធ្នូឆ្នាំ២០១៦ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ស្នើសូមព្រះករុណាថ្លៃវិសេស សូមទ្រង់ព្រះមេត្តាប្រាសព្រះរាជទាន នូវព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ដែលត្រូវបានផ្តន្ទាទោស តាមអំណាចសាលដីកាព្រហ្មទណ្ឌ ស្ថាពរលេខ ១៣០ «ក្រ I.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»។