MENU
ក្រសួងការបរទេសតែងតាំងអគ្គនាយកដ្ឋាន អគ្គនាយករងប្រធាននាយកដ្ឋាននិង អ្នកការទូតថ្មី
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១០ មេសា ២០១៧, ១៤:១៣ | ៤៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងថា "អ្នកការទូតខ្មែរខ្សោយ វេយ្យាករណ៍អង់គ្លេសមណាស់ តែខំរៀនបន្ថែមទៀត"។ការលើកឡើងរបស់លោករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងពេលប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាននិងវិទ្យាស្ដាន នៅក្រសួងការបរទេសនៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០១៧នៅទីស្តីការក្រសួង្។

នៅថ្ងៃទី១០ខែមេសានេះក្រសួងការបរទេសកម្ពុជាបានតែងតាំងអគ្គនាយកដ្ឋានចំនួន៤រូបនិងមន្រ្តីអគ្គនាយករងនិងវិទ្យាស្នានទំនាក់ទំនងអន្តរជាតិ។លោករដ្ឋមន្រ្តីបានលើកថាពេលនេះក្រសួងការធ្វើការកែទម្រង់រចនាសម្ព័ន្ធរបស់ក្រសួងឡើងវិញ។ក្រសួងបានប្រកាសតែងតាំងអគ្គនាយកដ្ឋានចំនួន៤រូប  អគ្គនាយករង ប្រធានវិទ្យាស្ថាននិងមន្រ្តីការទូតជិត២០នាក់ផ្សេងទៀត។

លោករដ្ឋមន្រ្តីបានថ្លែងថា "សូមអ្នកការទូតកុំយកលុយមកប៉ុស្តិ៍និងកុំយកប៉ុស្តិ៍ដើម្បីទៅរកលុយ"។លោកថាការតែងតាំងពេលអ្នកការទូតនិងមន្រ្តីក្រសួងនៅពេលនេះមិនមែនដូចមុនទេនិងមិននិយមបក្ខពួកឬគ្រួសារឡើយ។ការជ្រើសរើសអ្នកការទូតចាប់អគ្គនាយកដ្ឋាន អគ្គនាយករងនាយកដ្ឋានឡើងទៅ។

លោករដ្ឋមន្រ្តីថ្លែងថា អ្នកដែលមានសមត្ថភាពនិងស្ថាដៃចំពាះការងារនិងប្រទេសជាតិទើបត្រូវបានគណៈកម្មការវាយតម្លៃជ្រើសរើសនិងសម្រេច។លោករដ្ឋមន្រ្តីបានលើកឡើងថា"អ្នកការទូតត្រូវធ្វើការងារច្រើនគឺជាចារបុសសម្រាប់ប្រទេសជាតិ។ប្រមូលព័ត៌មានពីគេឲ្យបានច្រើនជាង គេយកព័ត៌មានច្រើនពីយើង"។

លោករដ្ឋមន្រ្តីបានលើកឡើងថាមន្រ្តីក្រសួងការបរទេសនិងអ្នកការទូតកុំគិតថាខ្លួនឯងចេះនោះទេ។លោកលើកឡើងថារូបលោកផ្ទាល់នៅតែរៀនមិនឈប់។អ្នកខ្លះសរសេរភាសាអង់គ្លេសបានច្រើនតែបើពិនិត្យវេយ្យាករណ៍នៅអន់ណាស់មើលមិនយល់ទេ។បើនៅកម្ពុជាសម្រាប់អ្នកគេមិនចេះថាសរសេរបានគ្រាន់បើដែរ។

លោករដ្ឋមន្រ្តីបានលើកឡើងថាក្នុងការតែងតាំងអ្នកការទូតក្នុងម្តងៗចេញប្រមាណពី៥០នាក់ទៅ៦០នាក់ទៅកាន់ប្រទេសនានា។ការជ្រើសរើសនេះមានឆ្លងកាត់គណៈកម្មការ៤ទៅ៥សារនិងមានការធ្វើតេស្តពិសោធន៍មើលបានត្រឹមតែល្អមិនមានអ្នកណាទទួលបានល្អប្រសើរនោះទេនិងមិនមានមើលតែលើសញ្ញាបត្រនោះទេនិងមើលសាលាដែលបេក្ចជនទាំងនោះបានសិក្សា។

លោករដ្ឋមន្រ្តីបានលើកឡើងថាមិនយកមនុស្សដែលខ្ជិលធ្វើការងារមកធ្វើការងារនោះទេ។មានអ្នកខ្លះមានអនុបណ្ឌិតមកពីសាលាន័រតុនតែសរសេរលិខិតមួយមិនចេញនិងមានខុសច្រើន។តែសញ្ញាបត្រពីកូរ៉េ អាមេរិក សិង្ហបូរី អូស្រ្តាលី និងបារាំងជាដើមអាចទទួលយកបាននិងមានបទពិសោធន៍ផងនិងមានលក្ខណៈសម្បត្តិក្នុងការព្យាយាមធ្វើការងារទើបជ្រើស។

លោកប្រាក់ សុខុនបានលើកឡើងថាការងារនៅក្រសួងការបរទេស(អ្នកការទូត)ជាកន្លែងមួយដែលសត្រូវងាយជ្រៀតចូលខ្លាំងណាស់គឺសត្រូវរបស់ប្រទេសកម្ពុជា។លោកថា៖”សត្រូវជ្រៀតចូលនោះដើម្បីយកព័ត៌មានពីយើង”។តើជំហររបស់យើងចំពោះគេយ៉ាងម៉េច ហើយបើយើងមិនមានចិត្តស្មោះត្រង់ចំពោះជាតិមាតុភូមិខ្លួនឯងនោះទេគឺច្បាស់ជាលក់ជាតិហើយ”៕

លោកឈាង អ៊ីស៊ាងដែលត្រូវបានតែងតាំងបានថ្លែងថាការតែងតាំងនេះខណៈពេលដែលលោករដ្ឋមន្រ្តីប្រាក់ សុខុនដើម្បីពង្រឹងការងារវិសាលភាពវិស័យការទូតកម្ពុជាក្នុងគោលដៅការពារអត្ថប្រយោជន៍នៃប្រទេសរបស់យើងទាំងក្នុងនិងក្រៅប្រទេស។ជាគុណប្រយោជន៍ក្នុងការតួនាទីកាន់តែសកម្មឡើងថែមទៀតក្នុងតំបន់និងអន្តរជាតិមានសមត្ថភាពស្មើសិទ្ធិ។លោកបន្តថា ”នយោបាយក្រៅប្រទេសបម្រើនយោបាយក្នុងប្រទេស។                                                

Tags:
  • ក្រសួង
  • អគ្គនាយកដ្ឋាន
  • ទូត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥