ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានទទូលស្វាគមន៍ប្រធានាធិបតី ចិន ស៊ីជីងពីង នៅ តំបន់ Resort Mar a Lago ក្នុងបរិយាកាសស្និតស្នាល បំផុត ក្នុងជំនួបតំបូងបង្អស់ បញ្ចប់ភាពតានតឹង តាំងពីលោកត្រាំឡើងកាន់តំណែងមកទលពេលនេះ។
ការទទួលស្វាគមន៍ប្រធានាធិបតីចិន នៅក្នុងតំបន់ ដែលប្រធានាធិបតីមុនៗធ្លាប់ បានធ្វើ ដោយឲ្យឈ្មោះថា សេតវិមានរដូវរងាស្ថិតនៅក្នុងរដ្ឋ Florida ។ជំនួបខាងលើធ្វើឡើងនៅរសៀលថ្ងៃទី៦ខែមេសា (ត្រូវនិងថ្ងៃទី៧ខែ មេសា )។
នេះជាលើកទីមួយហើយដែលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នា ក្រោយការបោះឆ្នោតអាមេរិក ហើយលោកត្រាំតែងតែរិះគន់ សកម្មភាពរបស់ចិន ។
លោក Matt Pottinger អ្នកឯកទេស ស្តីពីតំបន់អាស៊ី របស់សេតវិមាន ដែលមានតួនាទីឡើងគម្រោងឲ្យជំនួបរបស់មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានឲ្យដឹងថា មេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាក្នុងបរិយកាស រីករាយ បើទោះបីមានគំនៀបពីអាមេរិកក្តី។
លោកត្រាំមានប្រសាសន៍ពេលធ្វើដំណើរទៅកាន់ រដ្ឋហ្ល័រីដា ថា បញ្ហាសំខាន់ៗដែលត្រូវពិភាក្សានោះមាន កម្មវិធីបរមាណូរបស់កូរ៉េខាងជើង និង វស័យពាណិជ្ជកម្មជាមួយចិន។
អ្នកឯកទេសវិភាគរបស់ចិន បានលើកឡើងថា ភាគីអាមេរិក ជាអ្នកខាតបង់ច្រើនជាងគេ ប្រសិនបើ ប្រធានាធិបតីត្រាំ ជម្រុញឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះ។
ជំនួបរវាងមេដឹកនាំ អាមេរិកចិន មានសារសំខាន់យ៉ាងខ្លាំង ដោយអាចកំណត់ជោគវាសនា ពិភពលោក បាន ទាំងនោះហើយ ទើបប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោកបានចាប់អារម្ភយ៉ាងខ្លាំងនៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់អាមេរិក។
ប្រសិនបើមេដឹកនាំប្រទេសទាំងពីរមិនចុះសម្រុងនឹងគ្នានោះទេ វិវាទ នៅក្នុងតំបន់អាស៊ីកាន់តែខ្លាំងឡើង ហើយប្រទេសតូចៗនៅក្នុងតំបន់ប្រាកដជារងផលប៉ះពាល់ជាមិនខានឡើយ។