MENU
|
រាជធានីភ្នំពេញ៖ អង្គការខុមហ្វ្រែលនៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០១៧នេះបានរៀបចំសន្តិសីទកាសែតបង្ហាញពីរបាយការណ៍របស់ខ្លួនស្តីពីសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦កន្លងទៅ។សន្និសីទនេះមានការចូលរួមពីលោកសំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វ្រិច លោកគឺម ឈន និងលោក កន សាវាង្សបុគ្គលិកអង្គការខុមហ្វ្រែល។
លោកលោកគឹម ឈនអ្នកសម្របសម្រួលកម្មវិធីបានលើកឡើងថាសន្និសីទកាសែតនេះមានគោលបំណងដើម្បីបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវនិងសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦សម្រាប់ប្រើប្រាស់ការបោះឆ្នាំឃុំសង្កាត់ឆ្នាំ២០១៧.២០១៨។លោកថា៖”យើងធ្វើការវាយតម្លៃលើកបញ្ជីឈ្មោះឆ្នាំ២០១៦នេះថាតើវាមានភាពត្រឹមត្រូវកម្រិតណា។ផ្ទៀងផ្ទាត់ឈ្មោះប្រជាពលរដ្ឋនៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងចំនួនអ្នកចុះឈ្មោះបោះឆ្នោត។
លោក គឹម ឈន បានលើកឡើងថាអង្គការខុមហ្វ្រែលបានផ្ទៀងផ្ទាត់លើបញ្ជីឬឯកសាររបស់គ.ជ.បដោយមើលលើទីតាំង ឈ្មោះ ភេទរបស់អ្នកបោះឆ្នោតនិងការិយាល័យដោយផ្ទៀងផ្ទាត់ឡើងវិញ។លោកបន្តថា ”យើងចង់ពិនិត្យមើលពីគុណភាពរបស់បញ្ជីបោះឆ្នោតនេះមានកម្រិតណាស់។ក្នុងនោះក៍បានសិក្សាពីការយល់ដឹងពីការបោះឆ្នោតឬការចុះឈ្មោះបោះឆ្នោតដោយចង់ដឹងថាគាត់យល់យ៉ាងណាឬទទួលបានព័ត៌មាននេះបែបណា?។
លោកបានលើកឡើងថាការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះបានធ្វើឡើងនៅក្នុងថ្ងៃទី១៣ខែធ្នូ២០១៦បញ្ជប់ការប្រមូលទិន្នន័យនៅខែកុម្ភៈឆ្នាំ២០១៧។តែរបាយការណ៍នេះទើបតែបានបង្ហាញនៅពេលសន្និសីទកាសែតនៅថ្ងៃទី៥ខែមេសាឆ្នាំ២០១៧នេះ។មានវិធីសាស្រ្តចំនួន៣ត្រូវបានយកមកប្រើប្រាស់ក្នុងពលសវនកម្ម។
យោងតាមគ.ជ.បបានលើកឡើងថាសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៦រយៈពេល៣ខែនេះមានពលរដ្ឋទាំងពីភេទប្រមាណ៩,៦លាននាក់មានសិទ្ធិចុះឈ្មោះចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។តែក្រោយពេលចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រមានពលរដ្ឋប្រមាណជាង៨,៨លាននាក់បានទៅចុះឈ្មោះ។
ការចាប់យកយកទិន្នន័យទីតាំងដោយចៃដន្យលើកការិយាល័យបោះឆ្នោតសរុប៥៣៨ការិយាល័យចេញពីការិយាល័យប៉ាន់ប្រមាណរបស់គ.ជ.បចំនួន២២.៣៣៣ការិយាល័យ។សំណាកគ្របដណ្តប់លើកភូមិ៥១៤ នៅឃុំ២៥២ឃុំសង្គាត់នៃក្រុងស្រុកខណ្ឌ១៤៣នៅទូទាំង២៥រាជធានីខេត្ត។
យោងតាមរបាយការណ៍របស់ខុមហ្វ្រែលបានលើ់កឡើងថាការវាយតម្លៃនៃវិធីសាស្រ្តស្ថិតិ(សវនកម្មបញ្ជីបោះឆ្នោត)ការសម្ភាសន៍ផ្ទាល់ដើម្បីត្រួតពិនិត្យលើភាគរយ(អត្រាឈ្មោះនៅក្នុងបញ្ជី)នៃប្រជាជនមានសិទ្ធិនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ការផ្ទៀងផ្ទាត់ ជាការវាយតម្លៃថាឈ្មោះនៅក្នុងបញ្ជីនោះត្រឹមត្រូវឬអត់ ទាំងមនុស្ស ទីតាំងស្នាក់នៅ។វាស់ស្ទង់និងផ្ទៀងផ្ទាត់លើចំណុចខ្វះខាតនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមានសិទ្ធិបោះឆ្នោតដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។
អង្គការខុមហ្វ្រែលបានលើកឡើងថាមានកម្រិតជឿទុកចិត្តដែលខុមហ្វ្រែលរកឃើញ៩៥%ជាមួយកម្រិតលម្អៀងនៃទិន្នន័យចម្លោះ២%វិធីសាស្រ្តនីមួយ។អង្គការបានប្រើមធ្យោបាយដោយសហការជាមួយអង្គការដៃគូដើម្បីប្រមូលព័ត៌មាននិងទូរស័ព្ទដៃនិងប្រើបុគ្គលិក៥៥២នាក់ចុះយកព័ត៌មាន។ការចុះទៅសម្ភាសន៍ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរកឃើញថាជាង៨៣%ត្រឹមត្រូវ។
ទោះបីយ៉ាងណាអ្នកស្រាវជ្រាវអង្គការខុមហ្រ្វែលបានលើកឡើងក្នុងសន្និកាសែតថាសវនកម្មនេះមិនបានសម្ភាសន៍ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់និងអ្នកចំណាកស្រុកបានទេ។ការសម្ភាសន៍នេះបានតែពលរដ្ឋនៅក្នុងប្រទេសមួយចំនួន។សវនកម្មនេះមានកំណត់និងមានចាប់ផ្តើមពេលចុះឈ្មោះនោះទេ។ទោះបីជាងខុមហ្វ្រែលរកឃើញថា៦.៣%ជាព័ត៌មានមិនដូចគ្នាខណៈពេល៩៧%មានព័ត៌ដូចគ្នា។តាមលទ្ធផលនេះមិនបានធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោះនោះទេ។
ខុមហ្វ្រែលបានរកឃើញថាមានពលរដ្ឋប្រមាណ៩២%បានយលដឹងក្នុងការប្រើប្រាស់ឯកសារសម្រាប់បោះឆ្នោតនិងចុះឈ្មោះបោះឆ្នោត។ឆ្លងតាមការបង្ហាញរបស់ខុមហ្វ្រែលថាប្រហែល៦៦%មិនបានទៅចុះឈញមោះដោយសារមានជម្ងឺនិងរវល់។ចំនួន៩៨%នៃឈ្មោះពករដ្ឋនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦គឺត្រឹមត្រូវជាងកាលពីឆ្នាំ២០១៣។