ខេត្តកំពង់ចាម៖ សមត្ថកិច្ចខេត្តកំពង់ចាមបាននិយាយនៅថ្ងៃទី៣ខែមេសាឆ្នាំ២០១៧ថាក្មេងស្រីអាយុ១៦ឆ្នាំឈ្មោះឆុនសុខលាភទៅបេះផ្កាឈូកពេលដើរទៅដល់មាត់បឹងសូរគេនមិនទាន់បានបេះផ្កាឈូកផងស្រាប់តែប្អូនស្រីម្នាក់រអិលជើងធ្លាក់ចូលទៅក្នុងបឹងក៏លោតទៅជួយស្រងប្អូនស្រីទីបំផុតស្លាប់ទាំងពីរបងប្អូនកំពង់ចាមនៅថ្ងៃទី២ខែមេសាឆ្នាំ២០១៧ក្មេងស្រីអាយុ១៦ឆ្នាំឈ្មោះឆុនសុខលាភទៅបេះផ្កាឈូកពេលដើរទៅដល់មាត់បឹងសូរគេនមិនទាន់បានបេះផ្កាឈូកផងស្រាប់តែប្អូនស្រីម្នាក់រអិលជើងធ្លាក់ចូលទៅក្នុងបឹងក៏លោតទៅជួយស្រង់ប្អូនស្រីទីបំផុតស្លាប់ទាំងពីរបងប្អូន។
ករណីក្មេងលង់ទឹកខាងលើបើតាមប្រភពពីលោកអធិការកងមាសលោកជាជួនបានឲ្យដឹងថាក្មេងស្រីពីរនាក់នេះមិនដែលដើរទៅកន្លែងបឹងសូរគេនទេទើបតែថ្ងៃកើតហេតុក៏នាំប្អូនស្រីទៅបេះផ្កាឈូកពេលដើរទៅដល់មាត់បឹងមិនទាន់បានបេះផ្កាឈូកផងស្រាប់តែប្អូនរអិលជើងធ្លាក់ទៅក្នុងបឹងក៏លោតទៅជួយប្អូនស្រាប់តែលង់ទឹកស្លាប់ទាំងពីរនាក់តែម្តងហើយក្នុងហេតុការក្មេងលង់ទឹកនេះអត់មានភ្លៀងទេ។
ករណីក្មេងស្រីពីរនាក់លង់ទឹកបឹងស្លាប់នេះទឹកជម្រៅប្រហែល៣ម៉ែត្រនៅចន្លោះម៉ោង10:00ទៅម៉ោង10:30នាទីក្មេងស្រីទាំងពីរនាក់នេះមានឈ្មោះ១ឆុនសុខលាភអាយុ១៦ឆ្នាំនៅភូមិសូរគេនឃុំសូរគងស្រុកកងមាសខេត្តកំពង់ចាម២ឈ្មោះឆុនមួយទៀងអាយុ៧ឆ្នាំភេទស្រីត្រូវជាប្អូនបង្កើត មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ក្មេងស្រីពីរនាក់ដែលលង់ទឹកស្លាប់នឹងមាន ឪពុកឈ្មោះប៉ាងឡេកអាយុ៥៣ឆ្នាំ ម្ដាយឈ្មោះសឈុនហ៊ាងអាយុ៤៣ឆ្នាំ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។