ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលមួយខណះដែលពលរដ្ឋប្រទៈឃើញ សាកសពក្មេងស្រីវ័យ១៥ ឆ្នាំម្នាក់ត្រូវជនមិនស្គាល់មុខរំលោភហើយសម្លាបលនៅក្នុងព្រៃសហគមន៍ពពេល។
ហេតុការណ៍ភ្ញាក់ផ្អើល ខាងលើនេះកើតឡើងនៅវេលាម៉ោង១០.០០នាទីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០១៦ ឋិតតនៅត្រង់ចំនុចក្នុងព្រៃសហគមន៍ពពេល ក្នុងភូមិ ត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគមន៍ ខេត្ត សៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា សាកសពក្មេងស្រីរងគ្រោះឈ្មោៈ ស៊ីវសុធារី(ហៅ ក្រិល) ភេទស្រី អាយុ១៥ ឆ្នាំ ទីលំនៅ ភូមិ ស្រែធ្នង់ ឃុំ ដំដែក ស្រុកសូទ្រនិគមន៍ ខេត្ត សៀមរាប ។ និងមានឪពុកឈ្មោះ ស៊ីវ ធឿន ភេ ទ ប្រុស អាយុ ៦២ ឆ្នាំ នៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ម្តាយ ស្លាប់ រស់នៅភូមិ ឃុំដូចគ្នា ។
បើតាមការសន្និដ្ឋានរបស់ប៉ូលីសជំនាញបច្ចេកទេសថា ជនរងគ្រោះត្រូវរំលោភហើយសម្លាប់ដោយរឹត (ក) ខ្លួនសាកសពត្រូវបានស្រាតអស់ ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាត្តិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។