ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង7:30នាទីព្រឹក ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2017 នៅបឹងព្រែកទប់ក្បែរឆ្នេរឯករាជ្យស្ថិតក្នុងសង្កាត់3 ក្រុងនិងខេត្តព្រះសីហនុមានករណីក្មេងស្រីចំនួន7នាក់បានលង់ទឹកស្លាប់នៅក្នុងព្រែកនោះ ។
ក្មេងស្រីរងគ្រោះទាំងអស់មានអាយុចាប់ពី៧ឆ្នាំទៅ១៣ឆ្នាំ ហើយពួកគេទាំងអស់មានគ្នា៨នាក់បានទៅលេងទឹកបឹងនេះ តែ៧នាក់ចុះទឹកក៏លង់ស្លាប់តែម្តង
បច្ចុប្បន្នសាកសពកំពុងតំកល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕