MENU
|
រាជធានីភ្នំពេញ៖ ម្តាយមីងពីរនាក់និង មេការសំណង់ម្នាក់ ដែលពាក់ព័ន្ធទៅនិងសំណុំរឿងបង្ខាំងនិងចាក់ច្រវ៉ាក់ជើងក្មេងស្រីអាយុ១៣ឆ្នាំ នៅព្រឹកថ្ងៃទី១៨ តុលា ឆ្នាំ២០១៦ ត្រូវលោកលាង សំណាត់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជនជាប់ចោទពីរនាក់ដែលត្រូវជាម្តាយមីងរបស់ជនរងគ្រោះក្នុងម្នាក់ៗរយៈពេល៣ឆ្នាំ។
តុលាការរកឃើញកំហុសជនជាប់ចោទទាំង៣នាក់ពីបទអំពើអូសទាញពេស្យាចារកុមារ បទប្បញ្ញត្តិមានចែងតាមមាត្រា៣៥ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទនិងមេការសំណង់ម្នាក់រយៈពេល៣ឆ្នាំ៦ខែ ពីបទការទិញពេស្យាចារកុមារ បទប្បញ្ញត្តិមានចែងតាមមាត្រា៣៤ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទ។
សូមជម្រាបថា ជនជាប់ចោទទាំងបីនាក់ខាងលើទី១.ឈ្មោះ ជា ស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ២. ឈ្មោះជា ទីណា ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជនជាប់ចោទទាំងពីររូបនេះ ត្រូវជាម្តាយមីងរបស់ក្មេងស្រីជនរងគ្រោះ។ រីឯជនជាប់ចោទមួយរូបទៀតឈ្មោះ ឆិន ឆាយលី ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានតុលាការបង្គាប់ឲ្យសងសំណងជម្ងឺចិត្តទៅដើមបណ្ដឹងឈ្មោះខាត់ គ្រី ចំនួន៨លានរៀលផងដែរ។
គួរបញ្ជាក់ថា ជនជាប់ចោទទាំង៣បីនាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣ សីហា២០១៥ នៅខណ្ឌឬស្សីកែវ នៅក្នុងប្រតិបត្តិការបង្រាបអំពើបង្ខាំងក្មេងស្រីអាយុ១៣ឆ្នាំក់ដាក់ច្រវាក់ជើង ហើយបង្ខំអោយរួមភេទជាមួយបុរសចំណាស់ ជាថ្នូរនិងប្រាក់ចំនួន១០០០ដុល្លារ ។
លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងកាពារអនីតិជនក្រុងភ្នំពេញបានរាយការអោយដឹងថា ក្រោយពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះ លោកស្នងការនគរបាលក្រុងភ្នំពេញ និងលោកព្រះរាជអាជ្ញាអមតុលាការ បានអនុញាតអោយចូលត្រួតពិនិត្យលំនៅស្ថាន ខ្មែរអុីស្លាមមួយក្នុងខ័ណ្ឌឬស្សីកែវ ។
ក្នុងការឆែកឆេនេះ សមត្ថកិច្ចបានឃាត់ខ្លួន ស្ត្រីពីរនាក់ និងបុរសម្នាក់ដែលជាប់ពាក់ព័ន្ធនិងបទល្មើស និងរំដោះក្មេងស្រីរងគ្រោះម្នាក់ ដែលម្ដាយមីងបានដាក់ច្រវាក់ជើងបង្ខាំងទុកក្នុងផ្ទះទុកលក់ផ្លូវភេទ ។
លោក កែវ ធាបានអោយដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះ ជា ស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ទី២ឈ្មោះ ជា ទីណា ភេទស្រីអាយុ២៧ឆ្នាំ ជាម្ដាយមីងបង្កើតរបស់ជនរងគ្រោះតែម្ដង ។ ចំណែកបុរសដែលទិញការរួមភេទជាមួយក្មេងស្រីរងគ្រោះពីម្ដាយមីង ឈ្មោះ ឈឹម ឆៃលី អាយុ៣៦ឆ្នាំ ។ ក្រុមជនសង្ស័យត្រូវបានធ្វើការសាកសួរនៅនគរបាលកិរិយាល័យប្រឆាំងការជួញដូរមនុស្សដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការចោទប្រកាន់តាម្លូវច្បាប់ ។សមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិការឆែកឆេនេះបានរាយ៧ការអោយដឹងថាកាលពីដើមឆ្នាំ២០១៥ ម្ដាយមីងរបស់ក្មេងស្រីរងគ្រោះ បានលួងលោមក្មួយស្រីរបស់ខ្លួនដែលជាក្មេងកំព្រាយកទៅលក់ខ្លួនអោយបុរសឈ្មោះ ឈឹម ឆៃលី បានប្រាក់ចំនួន១០០០ដុល្លារ ។ ក្រោយមកម្ដាយមីងទាំងពីនាក់ បានលួងលោមក្មួយស្រីរបស់ខ្កួនអោយធ្វើជាស្រីកំណាន់របស់ឈ្មោះ ឈឹម ឆៃលីទៀត តែឈ្មោះ ជ ណ រ មិនព្រម ក៏ត្រូវម្ដាយមីងចិត្តតិរច្ឆានចាប់ដាក់ច្រវាក់ជើងបង្ខាំងទុកក្នុងផ្ទះរហូតមកដើម្បីលក់ខ្លួនអោយឈ្មោះ ឈេម ឆៃលីម្ដងម្កាល ។ លុះដល់ថ្ងៃទី៣១កក្កដា២០១៥ ជនរងគ្រោះបានរើរួចពីច្រវាក់របស់ម្ដាយមីងក៏រត់មករកអ្នកជិតខាងអោយជួយនាំទៅសមត្ថកិច្ចដាក់ពាក្យប្ដឹងតែម្ដង ។
សមត្ថកិច្ចបានអោយដឹងថារហូតមកដល់ថ្ងៃនេះជនរងគ្រោះឈ្មោះ ជ ណ រ ទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ និងជាក្មេងកំព្រាទៀតផង ទើបម្ដាយមីងទាំងពីរនាក់ចាប់បង្ខាំងទុកលក់ កេងប្រវ័ញ្ចលើផ្លូវភេទយ៉ាងអយុត្តិធ័មបំផុត ។
ផ្ទុយពីការអះអាងនេះ សាក្សីខ្មែរអុិស្លាមច្រើននាក់នៅក្នុងភូមិកើតហេតុបានច្រានចោលការចោទប្រកាន៉នោះ ដោយពួកគាត់បាននិយាយក្មេងស្រីនោះត្រូវម្ដាយមីងទាំងពីរចិញ្ចឹមតាំងពីក្មេងតូចមកម្លេះ លុះដល់ធំពេញវ័យមិនស្ដាប់បង្គាប់ម្ដាយមីងវាទេ ចេះតែដើរលេងសេពគប់មិត្តភ័ក្រជក់គ្រឿងញៀន ដើរដាច់យប់មិនចូលផ្ទះជាដើមទើបម្ដាយមីងវាបង្ខាំងនៅក្នុងផ្ទះហើយករណីនេះអ្នកភូមិអាចធ្វើសាក្សីបាន ៕