MENU
|
រាជធានៅភ្នំពេញ៖ សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកាលពីរសៀលថ្ងៃទី១មីនាឆ្នាំ២០១៦បានសម្រេចផ្តល់២លានដុល្លារអាមេរិកទៅក្រសួងការបរទេសស្រាប់ទិញរថយន្តនិងសម្ភារឲ្យមន្រ្តីការទូតខ្មែរនានានៅក្រៅប្រទេសដោយសារកង្វះខាតនិងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូតខ្មែរនៅបរទេស ។
សម្តេចតេជោហ៊ុនសែនបានលើកឡើងក្នុងពេលអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦លើកទិសដៅឆ្នាំ២០១៧របស់ក្រសួងការបរទេសដែលមានរយៈពេល២ថ្ងៃពីថ្ងៃទី២៨កុម្ភៈដល់១មីនា។ពិធីបើកបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនិងបិទនៅវិមានសន្តិភាពដែលមានមន្រ្តីការទូតកម្ពុជាទាំងអស់នៅបរទេនិងមន្រ្តីក្រសួងការបរទេសចូលរួមជាង១០០នាក់។
សម្តេចតេជោ បានលើកឡើងថាដោយមើលឃើញអំពីកង្វះខាត និងសេចក្តីត្រូវការចាំបាច់របស់ស្ថានទូតខ្មែរនៅបរទេស ដែលកាលពីរសៀល ថ្ងៃទី១ខែមីនា សម្តេចតេជោបានសម្រេចផ្តល់ថវិកាបន្ថែម ២លានដុល្លារ ដើម្បីទិញសំភារៈមធ្យោបាយប្រើប្រាស់អោយបានសមរម្យ។ការសម្រេចនេះបន្ទាប់ពីលោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសជម្រាបសម្តេចថារថយន្តរបស់អ្នកការទូតចាស់ពេកបើកចូលក្រុងនៅប្រទេសគេៗលែងចង់ឲ្យចូលហើយ។
ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ តែងតែគិតគូរអំពីសុខ ទុក្ខមន្រ្តីរាជការ ជាពិសេសការតម្លើងប្រាក់ខែដែលមិនតិចជាង ៩៥ម៉ឺន ដែលនឹងត្រូវតម្លើងរួមជាមួយ ប្រាក់ឧបត្ថម្ភ ៥០,០០០ ម៉ឺនរៀល ក្នុងម្នាក់ៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៧ នេះទៀតផង។
សម្តេចតេជោ បានផ្តល់អនុសាសន៍ និងចែករំលែកនូវបទពិសោធន៍ល្អៗជា ច្រើនដល់មន្រ្តីទូតដែលកំពុង បំពេញបេសកម្មទាំងនៅក្នុងស្រុក និងក្រៅប្រទេសដើម្បីប្រតិបត្តិការងារមានប្រសិទ្ឋភាពល្អ ជាពិសេស ក្នុងការផ្តល់នូវសេវានានាដល់ពលរដ្ឋកម្ពុជានៅក្រៅប្រទេស និងទេសចរជាដើម។ ទោះបីកំណើន សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧.៧% ក្តី ប៉ុន្តែយើងត្រូវខិតខំអោយខ្លាំងឡើងថែមទៀត។
សម្តេចតេជោ បានស្នើអោយមន្រ្តីការទូតនៅបរទេសប្រើប្រាស់ជំនាញ ហើយសកម្មចូលរួមផ្សព្វផ្សាយអំពីសក្តានុពល កម្ពុជា ដើម្បីទាក់ទាញទេសចរពាណិជ្ជករ និងអ្នក វិនិយោគទុនមកកម្ពុជាអោយបានកាន់តែច្រើនឡើងថែមទៀត។ ចំណុចសំខាន់មួយទៀតដែលសម្តេចតេជោបានលើកឡើងគឺត្រូវមានទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាងដែលនាំមកនូវសន្តិភាព សហប្រតិបត្តិការ និងផលប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងអស់គ្នា។សម្តេចតេជោជូនពរអោយមន្រ្តីការទូតយើងទាំងអស់ ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏មានសារៈសំខាន់របស់ប្រទេសជាតិ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្រសួងនឹងពនិត្យរៀបចំសេចក្តីព្រៀងសៀវភៅ ស មួយ ទាក់ទងនឹងនយោបាយការបរទេស ដើម្បីធ្វើជាត្រីវិស័យសម្រាប់ការងារការទូតឱ្យកាន់តែប្រសើរ។ក្នុងរយៈពេល២ថ្ងៃនេះកិច្ចពិភាក្សាបាននិយាយត្រង់ទៅត្រង់មកដើម្បីអនុវត្តគោលការណ៍ចំណូលចំណាយរបស់ស្ថាប័ន យុទ្ធសាស្រ្តទាក់ទាញអ្នកវិនិយោគ ការគាំពារពលករចំណាស្រុកទៅក្រៅប្រទេស មូលដ្ឋាននៃវិភាគនយោបាយអន្តរជាតិ និន្នាការសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។
លោករដ្ឋមន្រ្តីបានលើកឡើងថាអង្គសន្និបាតក៍បានលើកឡើងពីការពង្រឹងច្បាប់ប្រឆាំងអំពើពុករលួយ។លោកបានសំដែងអំណរគុណដល់វេគ្មិនដែលបានចូលរួមឧទ្ទេសនាមដើម្បីផ្តល់បទពិសោធន៍និងចំណេះដល់មន្រ្តីក្រសួងការបរទេសបន្តការងារទៅមុខនិងសម្រេចការងារការទូតពហុវិស័យ។រយៈពេលជិតមួយឆ្នាំនេះក្រសួងបានខិតខំធ្វើការងារកំណែទម្រង់ផ្ទៃក្នុងផងនិងការរៀបចំបន្ទាត់នយោបាយក្រៅប្រទេសទៅតាមភាពវិវត្តន៍ជាក់ស្តែងនៃពិភពលោកផង។
លោករដ្ឋមន្រ្តីបានលើកឡើងថាក្រសួងបានបង្កើតនាយកដ្ឋាន៤នាយកដ្ឋានព្រំដែនដែលត្រូវដើរតួជាសេនាធិការនិងជាយន្តការទំនាក់ទំនងក្រសួងនឹងអាជ្ញាធរជាតិទំនាក់ទំនងព្រំដែន។ វិឡាស្ថានការទូតនិងសិក្សាអន្តរជាតិជាស្ថាប័នថ្មីបង្កើតឡើងដើម្បីពង្រឹងការងារអ្នកការទូតរបស់យើងឲ្យមានវិជ្ជាជីវៈពិតប្រាកដនិងជាតំណាងដ៍ស័ក្តិសមការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋលើឆាកអន្តរជាតិ។
លោករដ្ឋមន្រ្តីបានលើកឡើងថាក្រសួងបានបង្កើតក្រុមការងារមួយចំនួនដូចជារៀបចំក្រុមការងារគ្រប់គ្របទិន្នន័យតាមប្រព័ន្ធឌីជីតាល់និងក្រុមស្រាវជ្រាវព័ត៌មានចូលក្នុងក្រសួងដើម្បីឲ្យក្រសួងមានក្រុមការងារពិចារណារបស់ខ្លួនដើម្បីប្រឹក្សាការងារដល់ការបរទេស។
ចំពោះបញ្ហាធនធានមនុស្សនិងហិរញ្ញវត្ថុលោករដ្ឋមន្រ្តីថ្លែងថាលោកទទួលស្គាល់ថានេះជាការដ្ឋានដ៍ពិបាកមួយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតឥរិយាបទនិងរបៀបរបបក្នុងក្រសួងទាំងមូល។លោកបន្តថាក្រសួងបង្ខំឲ្យមានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទាំងចំណាយនិងចំណូលតាមកំណត់។តម្លាភាព សមធម៌ សមត្ថភាពនិងគុណសម្បត្តិក្នុងការតែងតាំង។”គិតពីយើងច្រើនជាងគិតពីខ្ញុំ”ពោលគឺគិតពីផលប្រយោសមូហភាព ផលប្រយោជន៍របស់យើងទាំងអស់គ្នា ច្រើនជាផលប្រយោជន៍បុគ្គលនិងក្រុមណាមួយ។
លោករដ្ឋមន្រ្តីបានថ្លែងក្នុងពេលបិទសន្និបាតថាដើម្បីសម្រេចឲ្យបានការលើកឡើងនេះត្រូវបំបាត់អំពើពុករលួយការកេងប្រវ័ញ្ចនិងការនិយមបក្ខពួក។ដោយមានការគិតគូពីសម្តេចតេជោនាយករដ្ឋមន្រ្តីក្រសួងបានគិតដល់មន្រ្តីរាជការបុគ្គលិករបស់យើងដើម្បីឲ្យការងារនិងបំពេញការងាររបស់គាត់មានលក្ខណៈសមរម្យនិងមិនត្រូវរំខានដោយកង្វះខាតខាងជីវភាព។សម្រាប់អ្នកការទូតនៅបរទេសចាប់បីដើមឆ្នាំ២០១៧ទៅក្រសួងបានដំឡើងប្រាក់ខែនិងប្រាក់ឈ្នួលផ្ទះជួនគាត់ ផ្តល់ប្រាក់ដល់សហព័ន្ធនិងកូនក្រោមអាយុ១៨ឆ្នាំកញ្ចប់ថវិកានៃស្ថានតំណាងទាំងនោះត្រូវបានពិនិត្យនិងកែសម្រួលតាមនោះដែរ។
លោករដ្ឋមន្រ្តីបានលើកឡើងថាបុគ្គលិកថ្នាក់កណ្តាលក៍ត្រូវបានផ្តល់រង្វាន់ប្រចាំផងដែរ។ក្នុងឆ្នាំ២០១៦កន្លងមកនេះក្រសួងការបរទេសបានខំកសាងទំនាក់ទំនងល្អរវាងប្រទេសជិតខាងលើកិច្ចការងារព្រំដែនទៅព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍។ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិននិងការអញ្ជើញទៅបរទេសរបស់សម្តេចតេជោបានបង្ហាញពីកិច្ចទំនាក់ទងបន្ថែមទៀតរបស់ប្រទេសកម្ពុជានិងអន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងការបរទេសបានលើកថាគោលបំណងចុងក្រោយធ្វើឲ្យប្រសើរឡើងនូវលក្ខខ័ណ្ឌនិងប្រសិទ្ធភាពការងារនិងធ្វើឲ្យអ្នកការទូតកម្ពុជមានវិជ្ជាជីវៈកាន់តែខ្ពស់និងកាន់តែមុតស្រួច។លោកបានបញ្ជាក់ប្រាប់អ្នកការទូតថាដំណើរវិវត្តជាបន្តពីពិភពលោកឯកប៉ូលទៅកាន់ពហុប៉ូលបង្កឲ្យមានការទប់ទល់និងប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់មហាអំណាចធំបំផុតនៃពិភពលោកគឺសហរដ្ឋអាមេរិកនៅចំពោះមុខការងើបឡើងមិនអាចប្រកែកបានរបស់ចិននិងរុស្ស៊ីក៍ដូចជាមហាអំណាចនៅតំបន់ផ្សេងទៀត។
ក្រសួងការបរទេសបានដាក់ចេញនូវចំណុចសំខាន់ចំនួន៣ដែលត្រូវមានការកែប្រែផ្លាស់ប្តូរស៊ីជម្រៅរួមមាន ១.កែប្រែលំអអារម្មណ៍និងទឹកចិត្តការងាររបស់មន្រ្តីការទូត មន្រ្តីរាជការ បុគ្គលិកផ្ទាល់របស់ក្រសួងដើម្បីឲ្យកិច្ចការបំរើនិងការពារផលប្រយោជន៍ជាតិនិងពលរដ្ឋកម្ពុជាប្រកបដោយសន្ទុះថ្មីផ្នែកលើគុណតម្លៃនៃតម្លាភាព សមភាព សមត្ថភាពនិងគុណសម្បត្តិ។
២.កែលំអទំនាក់ទំនងជាមួយស្ថានទូត ស្ថានតំណាង អង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា ដើម្បីឲ្យទំនាក់ទំនងនេះក្លាយជាទំនាក់ទំនងរវាងដៃគូពិតប្រាកដនិងឈរលើមូលដ្ឋាននៃការគោរពគ្នាការជឿទុកចិត្តគ្នាទៅវិញទៅមក ស្មើភាពគ្នានិងស្មើសិទ្ធិគ្នា។៣.កែលំអរនិងពង្រឹងយន្តការសម្របសម្រួលជាមួយគ្រប់ក្រសួងស្ថាប័ននានាដើម្បីដោយពេញលេញនូវតួនាទីនិងការទទួលខុសត្រូវរបស់ក្រសួងក្នុងឋានៈតួអង្គស្នូលនៃកិច្ចសហប្រតិបតិ្តការអន្តរជាតិ។
លោករដ្ឋមន្រ្តីបានលើលកឡើងថាក្រសួងនឹងសង្កត់លើអ្នកការទូតពហុវិស័យនិងខិតខំឲ្យការងារកាន់តែមានប្រសិទ្ធភាពនិងកាន់តែសកម្មឡើង។យើងនឹងជម្រុញឲ្យសកម្មភាពការទូតដែលប្រទេសក្នុងលោកកំពុងបំពេញស្រាប់លើកតម្កើងប្រទេសយើងសម្រាប់គោលដៅវិនិយោគនិងទេសចរណ៍ ។