MENU
|
នៅថ្ងៃទី២ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា បានចេញមុខប្រឆាំង និងការសម្រេចរបស់ប្រធានាធិបតីត្រាំ ដែលបានប្រកាសដកហូតកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីស ដែលជា ទ្រព្យសម្បត្តិ ដ៏សំខាន់របស់អតីតប្រធានាធិបតីអូបាម៉ាក៏ត្រូវលោកត្រាំសសម្រេចលុបចោល។
ក្រោយការបញ្ចាក់របស់លោកត្រាំ ពីការសម្រេចលុបចោលកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស អតីតប្រធានាធិបតីអូបាម៉ា បង្ហាញការសោកស្តាយ ដល់ការសម្រេចខ្វះពិចារណា របស់លោកត្រាំ។ កិច្ចព្រមព្រៀងនោះជាការខឹងខំរបស់លោកត្រាំ បញ្ចុះបញ្ចូលពលរដ្ឋអាមេរិកចូលរួម។ នៅក្នុងសេចក្តីប្រកាស លោកអូបាម៉ា បញ្ចាក់ថា ប្រទេសដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនោះនិងទទួលបានផលប្រយោជន៍ ជាច្រើនគឺវិស័យឧស្សាហកម្មរបស់ខ្លួននឹងកាន់បន្ថយ ឧស្ម័គ្រពុល ធ្វើបរិយាកាសរស់នៅរបស់ពលរដ្ឋ កាន់តែប្រសើរ។
លោកអូបាម៉ាបានប្រាកសថា «តំបន់ឯកជន គឺជាជម្រើស សម្រាប់អនាគត់ក្នុងការកាត់បន្ថយឧស្មាន Carbon ។ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីអាកាសធាតុ នឹងជួយឲ្យ វិស័យឧស្សាហកម្ម បច្ចេកវិទ្យា កាន់តែមានការវិនិយោគលើបច្ចេកវិទ្យាខ្ពស់ ក្នុងការកាត់បន្ថយឧស្ម័នពុលចូលក្នុងបរិយាកាស។ អាមេរិកគួរណាស តែនាំមុខនៅក្នុងហេតុការខាងលើ មិនត្រូវដកខ្លួនចេញឡើយ»។
សារព័ត៌មានរ៉យទ័របានដកស្រងសម្តីលោកអូបាម៉ា បញ្ចាក់ថា «បើទោះបីខ្វះការដឹកនាំរបស់អាមេរិក ខ្ញុំជឿរជាក់ថា ប្រទេសដទៃទៀត និងបន្តសកម្មភាព ដឹកនាំប្រទេសជាតិរបស់ខ្លួនឆ្ពោះទៅរកបរិយាកាសល្អប្រសើរ។
មិនត្រឹមតែអតីតប្រធានាធិបតីអូបាម៉ា គណបក្សប្រជាធិបតេយ្យ ប្រធានព្រិទ្ធសភា ក៏បានប្រឆាំង និងការសម្រេចខាងលើរបស់លោកត្រាំផងដែរ។ ការសម្រេចខាងលើរបស់លោកត្រាំគឺជាការដើរថយក្រោយនៅក្នុងសត្តវតទី២១ នេះ ។
តំណាងរាស្ត្រ Bernie Sanders អតីតបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យឆ្នាំ២០១៦ ក៏បានប្រឆាំងនិងការសម្រេចចិត្ត ខាងលើរបស់លោកត្រាំ។ លោកបន្តតៀតថា«ពេលនេះបម្រែបម្រួលអាកាសធាតុ កំពុងតែ បង្ករគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ហើយយើងមិនត្រឹមបែខ្នង ចំពោះការខិតខំរក្សាភពផែនដីនេះទុកបន្សល់ដល់កូនចៅនាពេលអនាគត់»។ អាមេរិកគួរណាសតែដើរតួនាទីសំខាន់លើឆាកអន្តរជាតិក្នុងការកាត់បន្ថយ ឧស្ម័នពុល។ បម្រែបម្រួលអាកាសធាតុ កំពុងតែកើតឡើងនៅលើពិភពលោក ហើយការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជារឿងមិនល្អ សម្រាប់អាមេរិកឡើយ។
គោលដៅរបស់លោកត្រាំគឺ ដើម្បី អភិវឌ្ឍន៍វិស័យ ខួងយករ៉ែ និងធ្យូងថ្ម ដើម្បីបង្កើនការងារធ្វើដល់ពលរដ្ឋអាមេរិក។ ប៉ុន្តែសកម្មភាពបែបនេះរបស់អាមេរិក និងធ្វើឲ្យអត្ថិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិធ្លាក់ចុះ ។
ជាមួយគ្នានេះ ការកាត់បន្ថយជំនួយរបស់អាមេរិក ទៅលើអង្គការសហប្រជាជាតិ ក៏ជាសកម្មភាពដែលធ្វើឲ្យ អត្ថិពលអាមេរិកត្រូវបាត់បង់ ហើយប្រទេសផ្សេងទៀត និងចូលជំនួសដំណែងរបស់អាមេរិកជាមិនខាន។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើ លោកត្រាំនៅតែមាននយោបាយបែបនេះ និងធ្វើឲ្យ មហាអំណាចរបស់អាមេរិកត្រូវបាត់បង់ដោយខ្លួនឯង មិនចាំបាច់ មានប្រទេសណាមួយ មកដណ្តើមនោះឡើយ៕