MENU
|
កិច្ចពិភាក្សាShangri la នៅថ្ងៃទី២ខែមិថុនា ជាកិច្ចពិភាក្សាប្រចាំឆ្នាំលើកទី១៦ ធ្វើឡើងនៅប្រទេសសឹង្ហបុរី មានរយៈពេល ៤-៦ថ្ងៃ ដោយពិភាក្សាលើបញ្ហាសំខាន់ៗក្នុងតំបន់និងលើពិភពលោក។ នៅក្នុងកិច្ចពិភាក្សាឆ្នាំនេះ បញ្ហាសមុទ្រចិនភាគខាងត្បូង និងការប្រឆាំងភេរវកម្ម គឺជាប្រធានបទសំខាន់បំផុត ដោយក្រុមភេរវកម្ម IS បានលេចចេញជារូបរាងនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។
ទទឹមនិងនោះ ទម្រងសន្តិសុខនៅក្នុងតំបន់ ក៏ត្រូវបានលក់មកពិភាក្សា ពិសេសគឺបញ្ហាភេរវកម្ម IS កំពុងតែស្វែងរកកម្លាំង ធុនធានដើម្បីបង្កើត ប្រទេសអិស្លាម នៅតំបន់អាស៊ីភាគអាគ្នេយ៍។
តាមគម្រោងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Malcolm Turnbull នឹងថ្លែងសន្តរកថាបើកកិច្ចពិភាក្សា Shangri la ។ សារព័ត៌មាន Business Times បានដកស្រងព័ត៌មានពីរដ្ឋាភិបាលអូស្ត្រាលី បញ្ចាក់ថា លោក Malcolm Turnbull នឹងលើកឡើងពីបញ្ហាធំៗ ក្នុងនោះមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង កម្មវិធីបរមាណូកូរ៉េខាងជើង និងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ឆ្លងដែន។
គិតដល់ថ្ងៃទី៣១ខែឧសភា មាន តំណាងប្រទេសជាង ៥០បានចុះឈ្មោះចូលរួម កិច្ចពិភាក្សានេះ ក្នុងនោះមានរដ្ឋមន្ត្រីជាច្រើនរូប មេបញ្ចាការកងទ័ព និងអ្នកឯកទេសសន្តិសុខអន្តរជាតិ។ ចំណែកអាមេរិក រដ្ឋមន្ត្រីក្រសួងការពារជាតិលោក James Mattis នឹងចូលរួមកិច្ចពិភាក្សានេះ ហើយនឹងថ្លែងសន្តរកថា នៅថ្ងៃទី២នៃកិច្ចពិភាក្សា ដោយមានប្រធានបទ (អាមេរិក និងសន្តិសុខអាស៊ីប៉ាស៊ីហ្វិក)។
ក្រុមអ្នកវិភាគលើកឡើងថា កិច្ចពិភាក្សានេះគឺជាឧកាសដើម្បី ឲ្យរដ្ឋាភិបាលអាមេរិកបង្ហាញពីគោលនយោបាយឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិ ដែលអតីតប្រធានាធិបតីអូបាម៉ាបានអនុវត្ត។លោកត្រាំនៅតែបន្តអនុវត្ត គោលនយោបាយទាំងនោះដដែល ។
រដ្ឋាភិបាលសឹង្ហបុរី បានបញ្ចូនកម្លាំងប៉ូលិសទ្រងទ្រាយធំការពារសន្តិសុខ កិច្ចពិភាក្សាShangri la ដោយខា្លចក្រុមភេរវកម្មឆ្លៀតឧកាសវាយប្រហារ បំផ្លាសសន្តិខុសជាតិនៅទីនេះ។ ដោយសារតែពេលនេះមាន ក្រុម ភេរវកម្ម IS ចូលមកដំបន់អាស៊ានកាន់តែច្រើន ហើយកំពុងតែគ្រប់គ្រង តំបន់មួយចំនួននៅក្នុងប្រទេសហ្វីលីពីន៕