MENU
|
រាជធានីភ្នំពេញ៖ បុរស់បួននាក់ចេញពីផឹកស៊ីស្រវឹងបើករថយន្ដរយែថយក្រោយក្នុងល្បឿនលឿនប៉ះម៉ូតូមួយគ្រឿងនិងជ្រុលឡើងឃឿនទ្រូងផ្លូវហើយត្រូវរថយន្ដធន់ធំបុកចំពីចំហៀងក្បាលរថយន្ដផ្នែកខាងស្ដាំងគៀបជាប់បង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នៅចំណុចទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2G-3414 ជិះដោយបុរសបួននាក់ស្ថិតក្នុងស្ថានភាពស្រវឹង។ និងរថយន្ដមួយគ្រឿងទៀតហីយ៉ានដាយ ពណ៍ត្រអុី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ02. 4-3402 និងម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់សេរីឆ្នាំ២០១៦ ខូចខាតបន្តិចបន្ទួច។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការបានអោយដឹងថា នៅមុនពេលកើតហេតុគឺគេបានឃើញបុរសបួននាក់ទើបតែចេញពីផឹកស៊ីនៅហាង រាត្រីមនោរម្យថ្មី ដែលនៅជិតកន្លែងកើតហេតុហើយបានឡើងជិះរថយន្ដដោយរយែចេញពីឃឿនចិញ្ចើមផ្លូវម្ខាងក៏ជ្រុលទៅប៉ះម៉ូតូមួយគ្រឿងតែសំណាងល្អមិនបណ្ដាលអោយម្ចាស់ម៉ូតូរងរបួសនោះទេ ចំណែករថយន្ដបានបន្តទៅបុកឡើងឃឿនទ្រូងផ្លូវនិងបង្គោលភ្លើងបំភ្លឺផ្លូវថែមទៀត។
ប្រភពបានបន្តថា ដោយរថយន្ដកាមរីឆ្លាមរយែថយក្រោយលឿនពេកធ្វើអោយរថយន្ដធន់ធំមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរនោះជាន់ហ្វ្រាំងមិនទាន់ហើយខំទាញចង្កូតគេចទើបជ្រុលបុកឡើងឃឿនទ្រូងនិងបុករថយន្ដកាមរីឆ្លាមពីចំហៀងក្បាលរថយន្ដផ្នែកខាងស្ដាំគៀបជាប់គ្នាតែម្ដង។
ក្រោយពីកើតហេតុ ម្ចាស់រថយន្ដកាមរីឆ្លាមបានសងថ្លៃការខូចខាតទៅអោយម្ចាស់ម៉ូតូចំនួន25$ ចំណែករថយន្ដទាំងពីរគ្រឿងដោយមានការខូចខាតទ្រូងផ្លូវនិងប៉ះពាល់ដល់បង្គោលភ្លើងបំភ្លឺផ្លូវដែលជាសម្បត្តិសារធារណះទើបកម្លាំងជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដោះស្រាយតាមផ្លូវច្បាប់៕