MENU
រថយន្តហ៊ីយ៉ាន់ដាយរេចង្កូតទៅបុកនារីឈរមុខផ្ទះ ផ្ទប់បង្គោលភ្លើង ដាច់ជើងម្ខាង ខ្ទេចសំយ៉ាបផ្ទះនិងបង្គោលភ្លើង ចាប់បានអ្នកបើកបរ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ០៧:២៤ | ៨៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ ៖ នារីជាកម្មកររោងចក្រម្នាក់ រងរបួសដាច់ជើងម្ខាង ម៉ូតូកង់បីមួយគ្រឿង បាក់ដាច់កង់មុខ បង្គោលភ្លើងបាក់ទ្រេត សំយ៉ាបផ្ទះរងការខូចខាត បន្ទាប់ពីរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបោះពួយលឿនជ្រុល រេចង្កូតឆ្លងផ្លូវជ្រុលទៅបុក នារីរងគ្រោះ កំពុងឈរមុខផ្ទះ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ភូមិគល់ សង្កាតកន្ទោក ខណ្ឌពោធិសែនជ័យ ។

នារីរងគ្រោះ ឈ្មោះ ស៊ន ណយ អាយុ២១ឆ្នាំ មុខរបរ ជាកម្មការនីរោងចក្រ កាត់ដេរ ជីម មុិ អាយុជាង២០ឆ្នាំ ស្នាក់នៅ ផ្ទះជួលកន្លែងកើតហេតុ មានស្រ្កកំណើត ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ នៅស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសដាច់ជើងខាងស្តាំ ចេញពីខ្លូន ។

រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ចំណុះ៧តោន ទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5550 ជារថយន្តក្រុមហ៊ុន រោងចក្រផលិតក្រដាស និងថង់ប្លាស្ទិច  បើកបរដោយឈ្មោះ ផន សុផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌពោធិសែនជ័យ ។

ដោយឡែក មូ៉តូកង់បីមួយគ្រឿង រងគ្រោះដែរនោះ ម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-0276  ម្ចាស់ឈ្មោះ ធូ សុខា ហៅ ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅផ្ទះជួលភូមិអង្គ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញ នារីរងគ្រោះកំពុងឈរមុខផ្ទះជួល ហើយមានម៉ូតូកង់បី បញ្ឈរអៀបក្បែរនោះដែរ ស្រាប់តែនៅវេលាម៉ោងខាងលើរថយន្តបង្កបើកបោះពួយ តាមផ្លូវបេតុង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ សង្ស័យគោក ទើបរេចង្កូត ទៅខាងឆ្វេងដៃ បុកម៉ូតូកង់បី រុញទៅបុកនារីរងគ្រោះ  ហើយរុញផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យនារីរងគ្រោះដាច់ជើងខាងស្តាំចេញពីខ្លួន រុឺម៉កកង់បី បាក់ដាច់កង់មុខ សំយ៉ាបផ្ទះបាក់ខ្ទេច និងបង្គោលភ្លើងរដ្ឋ បាក់ទ្រេត ។

តាមសម្តីបុរស ជាម្ចាស់កង់បីបានឲ្យដឹងថា រាក់ថ្ងៃខ្លួនតែតែចត ម៉ូតូឈប់រងចាំដឹកម៉ូយត្រង់ចំណុចខាងលើ ហើយសម្រាប់នៅថ្ងៃកើតហេតុ ខណៈដែលចតម៉ូតូកង់បី មុខផ្ទះជួល ក្រោមសំយ៉ាបផ្ទះ កន្លែងកើតហេតុ អត់ទាន់មានម៉ូយដឹក ខ្លួនបានដើរទៅអង្គុយលេង នៅផ្ទះផ្សេងក្បែរនោះ ស្រាប់តែនៅវេលាម៉ោងខាងលើ រថយន្តបង្កបើកបោះពួយល្បឿនលឿន រេចង្កូតមកបុកចូលសំយ៉ាបផ្ទះតែម្តង ហើយមុនដំបូងបុកមូ៉តូកង់បី រុញទៅបុកនារីរងគ្រោះ ផ្ទប់ទៅនឹងបង្គោលភ្លើងរដ្ឋ បណ្តាលឲ្យ នារីខាងលើ ដាច់ជើងម្ខាង តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់គ្លីនិកបែកចានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯរថយន្ត មូ៉តូកង់បី រួមទាំងអ្នកបើកបររថយន្តផង ត្រូវបាននគរបាល ពិនិត្យរួចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់

Tags:
  • ហ៊ីយ៉ាន់ដាយ
  • រេចង្កូត
  • ដាច់ជើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥