MENU
|
រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នាកើតឡើងក្នុងពេលតែមួយដែលបណ្ដាលអោយរថយន្ដពីរគ្រឿងនិងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ននិងបណ្ដាលមកពីស្ថានភាពផ្លូវមានសភាពងងឹត និងកន្លែងខ្លះរបាំងថ្មពុះចែកទ្រូងផ្លូវមិនមានស្លាកសញ្ញាចំណាំងផ្លាតដែកងាយនឹងបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។
ជាក់ស្ដែងនៅវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នាក្នុងពេលតែមួយ ដោយករណីទី១ គឺបង្កឡើងដោយរថយន្ដម៉ាក ឡែនគ្រឺស៊រ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2F-9787 បើកបរដោយបុរសម្នាក់បើកបុករបាំងពុះចែកទ្រូងផ្លូវខូចខាតមួយកង់ ចំណែករថយន្ដដាច់កាឡេខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួចហើយម្ចាស់គេចខ្លួនបាត់។ ករណីនេះដែរបានកើតឡើងនៅតាមបណ្ដោយមហាវិថីព្រះសីហនុ ត្រង់ចំណុចស្តុបវត្តមហាមន្ត្រី ក្នុងសង្កាត់វាលវង្សខណ្ឌ៧មករា។ និងករណីទី២ កើតហេតុត្រង់ចំណុចជិតស្តុបផ្សាអូឬស្សី (ស្តុបគក់ជេ ) តាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សាអូឬស្សី២ ខណ្ឌ៧មករា ដែលបង្កឡើងដោយរថយន្ដម៉ាកកាមរីបាឡែន ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Y-2012 បើកបរដោយបុរសម្នាក់ បណ្ដាលអោយរថយន្ដក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតចំណែករបាំងថ្មពុះចែកទ្រូងផ្លូវបាក់បែកខ្ទាតពេញផ្លូវ។
ក្រោយពីកើតហេតុរថយន្ដទាំងពីរគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាំជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
គួរបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរកណីនេះដែរ គឺបណ្ដាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ននិងបណ្ដាលមកពីស្ថានភាពផ្លូវមានភាពងងឹតហើយរបាំងថ្មពុះចែកទ្រូងមិនមានស្លាកសញ្ញាចំណាំងផ្លាតទើបបង្កអោយមានគ្រោះថ្នាក់បែបនេះ៕